ត្រកូលអភិជនមួយដែលមានអំណាចខ្លាំងខ្លានិងមានមាសប្រាក់រាប់លានកោត។ ពេលនេះពួកគេរស់នៅប្រទេសស្វីសកំពុងដែលចលាចលចំពោះរឿងអ្នកស្នងមរតក។ មេគ្រួសារដែលធំជាងគេនិងជាអ្នកគ្រប់គ្រងទ្រព្យសម្បិតទាំងអស់មានឈ្មោះថា Antonio Paker គាត់មានកូន2នាក់។ ភរិយាទី1របស់គាត់មានកូនប្រុសម្នាក់ឈ្មោះ Roberto Paker តែគួរឲ្យស្តាយភរិយារបស់លោកក៏បានទទួលមរណភាព។ Roberto មានចរិតឆេវឆាវណាស់មិនសូវស្តាប់អ្នកណាទេ ក៏ព្រោះតែម្ដាយគាត់ឈឺស្លាប់តាំងពីគាត់អាយុ16ឆ្នាំ ហើយលោកប៉ាក៏មិនសូវមានពេលវេលានៅជាមួយគាត់ដែរ។
ក្រោយពេលដែលភរិយាដើមស្លាប់ទៅលោកAntonioក៏យកភរិយាថ្មីមួយទៀតដែលជារាស្ត្រសាមញ្ញធម្មតាគ្មានឋានៈអ្វីសោះ។ ប៉ុន្មានឆ្នាំក្រោយមកភរិយារបស់គាត់បានបង្កើតកូនស្រីម្នាក់ដែលមានថា ៖
Rosé Paker
ចរិតកាចតែមិនសូវអត់ហេតុផលទេ មានការអត់ធ្មត់ខ្លាំង។ Roséទទួលបានការបង្ហាត់បង្រៀនពីការការពារខ្លួនដូចជា ការវាយប្រដាល់ ប្រើប្រាស់កាំបិតស្នៀត ការបាញ់កាំភ្លើងគ្រប់ប្រភេទ។ អ្នកទទួលមរតកបន្តពីលោក Antonio Paker មិនមែនRobertoទេ តែគឺជានារីស្រស់ស្អាត Rosé Paker ដោយសារតែរឿងមួយនេះហើយទើបធ្វើឲ្យទំនាក់ទំនងរវាងបងប្អូនមិនត្រូវគ្នា។Roberto Paker គិតថាខ្លួនជាបងហើយជាប្រុសទៀត ហេតុអ្វីឪពុកឲ្យប្អូនស្រីខ្លួនទទួលគ្រប់គ្រងមរតកនិងជំនួញទាំងអស់បែបនេះទៅវិញ ធ្វើដូចគេមិនស្មើនឹងប្អូនខ្លួនឯងចឹង។ គេជាកូនប្រុសម្នាក់នៃត្រកូលPakerដែលជាត្រកូលខ្ពង់ខ្ពស់ ចុះឯណាទៅកិត្តិយរបស់គេនោះ តើគេត្រូវចាញ់ប្អូនស្រីរបស់គេដោយបែបនេះហេស៎ មិនអាចទៅរួចទេ។
YOU ARE READING
ភារកិច្ចការពារបេះដូង
Romanceភារកិច្ចរបស់ក្រុមអង្គរក្សត្រូវការពារកូនស្រីរបស់ត្រកូលអភិជនមានលំដាប់មហាសេដ្ឋីដែលត្រូវគេតាមសម្លាប់។ ក្នុងចំណោមអង្គរក្សទាំងនោះមានអង្គរក្សម្នាក់ឈ្មោះលីសា ជាមនុស្សមានសមត្ថិភាពនិងអាចឆក់យកបេះដូងកញ្ញារ៉ូសដែលជាកូនស្រីអភិជនម្នាក់នោះ....តើរឿងរ៉ាវទៅជាយ៉ាងណា? សូ...