ថ្ងៃចុះហត្ថាលេខាផ្ទេរមរតកក៏បានមកដល់ លោកAntonioក៏បានចុះហត្ថាលេខារួចរាល់ហើយនៅឡើយតែRoséប៉ុណ្ណោះ។ នាងបានកាន់ប៊ិចហើយមើលទៅបងប្រុសរបស់នាងទាំងទឹកមុខក្រៀមក្រំ។
ឯRobertoក៏បានឈរសម្លឹងមើលនាងមិនដាក់ភ្នែកនិងធ្វើមុខមាំគ្មានជាតិសោះ។Roséប្រុងនឹងចុះហត្ថាលេខាទៅហើយក៏ស្រាប់តែ.....
ផាំង!!! ផាំង!!!
សម្លេងកាំភ្លើងបន្លឺឡើងជាច្រើនគ្រាប់មនុស្សនូវក្នុងភូមិគ្រឹះក៏ជ្រួលច្របល់ពេញនឹងស្ទើរតែជាន់គ្នាទៅហើយ គាត់បានកាន់ដៃRoséហើយទាញនាងមកជិតខ្លួន។
"ការពារលោកម្ចាស់" សម្លេងពួកអង្គរក្សបន្លឺឡើង្យទាញកាំភ្លើងឡើងមកគ្រប់ដៃការពារលោកAntonio។
"ពិតជាមានរឿងបែបនេះមែន" គាត់បង្ហើរសម្លេងតិចៗព្រោះគ្រប់យ៉ាងដូចការគិតរបស់គាត់គ្មានខុស។
"បងប្រុស!!!" Roséស្រាប់តែបែររកមើលRobertoតែមិនឃើញគាត់នៅកន្លែងនេះទេ គាត់បាត់ខ្លួនទៅណាទៅ។ Roséលើកដៃឡើងទាញកាំភ្លើងដែលសៀតនឹងផ្លៅឡើងមកកាន់នឹងដៃ។
ផាំង!!! ផាំង!!! ផាំង!
ជនអាវខ្មៅមួយក្រុមចូលមកជាមួយកាំភ្លើងក្នុងដៃសុទ្ធតែមិនមែនជាជនជាតិស្វីស។ ពួកវាចូលមកដេញអ្នកដែលចូលចេញទៅអស់ហើយហុំព័ទ្ធទាំងក្រុមអង្គរក្សដែលការពារលោកAntonioនិងRoséពេញទៀត។
"នេះ!! ស្អីនឹង!!!! ពួកឯងជាអ្នកណា..." Roséសម្លក់ទៅពួកមាឌធំអស់នោះហើយស្រែកគំហុកសួរពេលពួកវាហុំពទ្ធ័បែបនេះ។
ផាំង! ផាំងៗ!!!
Robertoមិនដឹងមកពីណាទេ គេបានយកកាំភ្លើងមកបាញ់ពួកក្រុមនោះស្លាប់2-3នាក់ហើយក៏រត់ទៅរកប្អូនស្រីនិងលោកប៉ាខ្លួន។
"អ្នកទាំងពីរមិនអីទេហេស?" គេសួរ។
"មិនអីទេបងប្រុស តើពួកគេជាមនុស្សរបស់អ្នកណា?" Roséសួរ។
"បងក៏មិនដឹងដែរ....តើពួកឯងជាអ្នកណា?" Robertoបានស្រែកសួរពួកមួយក្រុមនោះ។
"ជាក្រុមរបស់ខ្ញុំ" ភ្លាមនោះសម្លេងគ្រលរបានបន្លឺឡើងនិងបង្ហាញមុខមាត់ឲ្យយើងដឹងថាគេជា
YOU ARE READING
ភារកិច្ចការពារបេះដូង
عاطفيةភារកិច្ចរបស់ក្រុមអង្គរក្សត្រូវការពារកូនស្រីរបស់ត្រកូលអភិជនមានលំដាប់មហាសេដ្ឋីដែលត្រូវគេតាមសម្លាប់។ ក្នុងចំណោមអង្គរក្សទាំងនោះមានអង្គរក្សម្នាក់ឈ្មោះលីសា ជាមនុស្សមានសមត្ថិភាពនិងអាចឆក់យកបេះដូងកញ្ញារ៉ូសដែលជាកូនស្រីអភិជនម្នាក់នោះ....តើរឿងរ៉ាវទៅជាយ៉ាងណា? សូ...