ស្នាមថើបដំបូងបង្អស់របស់មនុស្សពីរនាក់ដែលមិនដឹងខ្យល់អី ប៉ុន្តែក៏ប្រែជាមានស្នាមថើបដ៏មាននៃសម្រាប់ពួកគេបន្តិចក្រោយមកស្រាប់តែមានសម្លេងមួយស្រែកហៅពួកគេពីចម្ងាយ សម្លេងនោះជាសម្លេងរបស់អ៊ុំស្រីដែលបានជួបពួកគេនឹងឯង។ ពួកគេបានដកបបូរមាត់ចេញពីគ្នាហើយក៏សម្លឹងមុខគ្នាទាំងរំភើបញាប់ញ័រនិងភ័យខ្លាចរៀងៗខ្លួន។ Roséបានបែរមុខទៅម្ខាងចំណែកឯLisa ឃើញនាងបែរមុខចឹងក៏គិតថានាងខឹងខ្លួនក៏រកនិយាយសុំទោស។
"ខ្ញុំ......!!!" Lisaរកនិយាយមិនទាន់ចប់ផងRoséក៏កាត់។
"អ៊ុំស្រីបានហៅពួកយើងហើយមេឃក៏ជិតយប់ដែរ តោះ! ប្រញ៉ាប់ទៅវិញ" នាងនិយាយធម្មតាដូចគ្មានរឿងអីកើតឡើង ប៉ុន្តែខ្លួនរបស់នាងទាំងមូលស្ទើតែក្លាយជាភ្លើងអស់ទៅហើយ។
"Okអ្នកនាង....តែខ្ញុំ..." Lisaនៅតែចង់សុំទោសតែRoséចេះតែកាត់។
"ចាំខ្ញុំជួយគ្រាហ្ម៍នាង" Roséមិនចង់រំលឹកក៏ចេះតែបន្លប់ព្រោះឃើញLisaពិបាកក្នុងការដើរ។
"អរគុណអ្នកនាង"
"មិនបាច់គួរសមទេ នាងរបួសព្រោះតែជួយខ្ញុំ រឿងប៉ុណ្ណឹងមិនអាចសងគុណនាងជួយជីវិតខ្ញុំបានទេ"
"កុំគិតថាវាជាគុណអី ខ្ញុំជួយអ្នកនាងព្រោះវាជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើ"
"ចុះនាងថើបខ្ញុំនឹងជាកាតព្វកិច្ចដែរមែនទេ?" Roséនិយាយខ្សឹបៗម្នាក់ឯង។
"អ្នកនាងនិយាយអីមែនទេ?" Lisaសួរ។
"អត់ទេ ខ្ញុំមាននិយាយអីឯណា..." RoséមើលទៅLisa ហើយLisaក៏បានងក់ក្បាលតិចៗ។
+++
"Teddyគិតយ៉ាងម៉េចទៅនេះយប់ហើយនៅតែរកពួកគេមិនឃើញទៀត" GDសួរព្រោះរកមួយថ្ងៃហើយគ្មានតម្រុយអីសោះ។
"មែនហើយTeddyបន្តិចក៏គ្មានដែរ" Jennieនិយាយ។
"អាចទេដែលពួកគេ....." JisooកំពុងនិយាយនោះVinceក៏បានកាត់។
"ទេ!! វាមិនអាចទៅរួចទេ នៅទីនេះមានសមុទ្រដូច្នេះពួកគេអាចលោតចូលសមុទ្រក៏ថាបាន Lisaជំនាញហែលទឹកខ្លាំងណាស់ នាងប្រហែលមិនអីទេ ពួកយើងអាចទៅរកនៅតាមកោះក្រែងល៎ មានអ្នកណាចិត្តល្អបានឃើញពួកគេឬក៏ជួយពួកគេ" Vinceមើលទៅគ្រប់គ្នា។
YOU ARE READING
ភារកិច្ចការពារបេះដូង
Romantizmភារកិច្ចរបស់ក្រុមអង្គរក្សត្រូវការពារកូនស្រីរបស់ត្រកូលអភិជនមានលំដាប់មហាសេដ្ឋីដែលត្រូវគេតាមសម្លាប់។ ក្នុងចំណោមអង្គរក្សទាំងនោះមានអង្គរក្សម្នាក់ឈ្មោះលីសា ជាមនុស្សមានសមត្ថិភាពនិងអាចឆក់យកបេះដូងកញ្ញារ៉ូសដែលជាកូនស្រីអភិជនម្នាក់នោះ....តើរឿងរ៉ាវទៅជាយ៉ាងណា? សូ...