"ខ្ញុំអស់អីហើយ"
"ចា៎" ថាហើយLisaក៏ឈរក្បែរនាង។
"អង្គុយចុះទៅ" Roséបានចង្អុលទៅកៅអីដែលនៅជិតនេះហើយLisaក៏អង្គុយតាមសំណើរ។
"ខ្ញុំសួរនាងមួយសំនួរបានទេ?" នៅសុខៗRoséក៏និយាយឡើង។
"សួរមកចុះអ្នកនាង"
"នាងនៅការពារខ្ញុំរហូតទេ?" នាងសួរដោយមុខស្ងួត មិនដឹងហេតុអីសុខៗនាងក៏មានអារម្មណ៍ថាខ្លាចអស់តួនាទីLisaនឹងចេញទៅចោលនាង។
"អត់ទេ...អ្នកនាង...ខ្ញុំគ្មានសិទ្ធការពារអ្នកនាងរហូតទេ"
ពិតមែនហើយចម្លើយដែលនាងមិនចង់លឺក៏លឺពិតមែន ម៉េចនាងល្ងង់ម្ល៉េះគិតឬថាLisaនឹងនៅជាមួយនាងរហូត។
"ហេតុអ្វីទៅ?! អាចប្រាប់បានទេ" Roséប្រែទៅជាមុខស្រពោន ខ្លួនដឹងហើយលឺហើយតែនៅចង់សួរគេ។
"ពួកខ្ញុំមកការពារអ្នកនាងព្រោះប៉ារបស់អ្នកនាងដាក់បញ្ជាឲ្យមកការពារអ្នកនាងកំឡុងពេលត្រៀមខ្លួនទទួលមរតកប៉ុណ្ណោះ ដូច្នេះពេលដែលអ្នកនាងទទួលមរតកចប់សព្វគ្រប់ហើយភារៈកិច្ចពួកខ្ញុំក៏ចប់ដែរ" Lisaបានឆ្លើយតបទាំងមុខស្ងួត។
"អឺ....." ពេលដែលលឺLisaប្រាប់បែបនេះនាងបែរជាទៅនិយាយមិនចង់ចេញ រាងអួលៗម៉េចមិនដឹង ហើយក៏ព្យាយាមនិយាយបន្តទៀត។
"នាងមិនទៅបានទេ?"
"អ្នកនាងចង់មានន័យថាម៉េច?!" Lisaរាងមានចិត្តរំភើបដែរ ដែលRoséមិនចង់ឲ្យនាងទៅ។
"គឺ...គឺ...នាងជាមនុស្សតែម្នាក់ដែលការពារខ្ញុំបាន ជាមនុស្សដែលខ្ញុំទុកចិត្ត ខ្ញុំមិនចង់បាត់បង់នាងទេ" ពាក្យប៉ុន្មានម៉ាត់នេះហើយដែលធ្វើឲ្យLisaប្តូរទឹកមុខភ្លាម។
"ប្រហែលជាមិនបានទេអ្នកនាងព្រោះខ្ញុំមានមនុស្សសំខាន់ម្នាក់ដែលរងចាំខ្ញុំទៅមើលថែនៅឯកូរ៉េ ខ្ញុំប្រហែលនៅមិនបានទេ" Lisaចង់សំដៅទៅម៉ាក់របស់នាងដែលគាត់រស់នៅប្រទេសកូរ៉េតែម្នាក់ឯង តែRosé នាងមិនយល់ចឹងទេ។
"មនុស្សសំខាន់មែនទេ?" នាងនិយាយទាំងភ្ញាក់ផ្អើល។ ហេតុអ្វីក៏មានអារម្មណ៍ចុកម្ល៉េះ សាច់មួយចំណែកនៅទ្រូងខាងឆ្វេងក៏លោតញាប់ខ្លាំងទាំងចុកផ្សាពេលលឺពាក្យនេះ។
YOU ARE READING
ភារកិច្ចការពារបេះដូង
Romanceភារកិច្ចរបស់ក្រុមអង្គរក្សត្រូវការពារកូនស្រីរបស់ត្រកូលអភិជនមានលំដាប់មហាសេដ្ឋីដែលត្រូវគេតាមសម្លាប់។ ក្នុងចំណោមអង្គរក្សទាំងនោះមានអង្គរក្សម្នាក់ឈ្មោះលីសា ជាមនុស្សមានសមត្ថិភាពនិងអាចឆក់យកបេះដូងកញ្ញារ៉ូសដែលជាកូនស្រីអភិជនម្នាក់នោះ....តើរឿងរ៉ាវទៅជាយ៉ាងណា? សូ...