ផ្ដើមរឿង

457 18 0
                                    

អាពាហ៍ពិពាហ៍ជាចំណងមួយដែលចងដោយមនុស្សពីរនាក់ ជាធម្មតាវាកើតឡើងពីការព្រមព្រៀងគ្នា ក្ដីស្រឡាញ់ចង់រួមរស់នៅជាមួយគ្នា ចង់បង្ហាញឲ្យពិភពលោកបានដឹងថាពួកគេជារបស់គ្នាទៅវិញទៅមក ចុះបើវាកើតឡើងពីការមិនពេញចិត្តវិញនោះ? អាពាហ៍ពិពាហ៍បែបនេះភាគច្រើនកើតចេញពីការបង្ខិតបង្ខំរបស់ឪពុកម្ដាយ ឬធ្វើឡើងដើម្បីតែគោលបំណងអ្វីមួយដោយយល់ថារៀបការនៅជាមួយយូរទៅគង់តែស្រឡាញ់គ្នាទេ...ចុះតើវាអាចបែបហ្នឹងមែនឬអត់បើមានម្នាក់ស្អប់ម្នាក់ទៀតសូម្បីតែមុខមិនចង់ឃើញផងនោះ? ជាក់ស្តែងដូចជាអាពាហ៍ពិពាហ៍ដែលកំពុងតែប្រារព្ធឡើងនេះអញ្ចឹង...

"ធ្វើមុខឲ្យរីករាយបន្តិចទៅមើល៍!នេះជាពិធីមង្គលការរបស់កូនណា៎.."លោកស្រីចន មានប្រសាសន៍ទៅកាន់កូនប្រុសរបស់គាត់ដែលគិតតែធ្វើមុខក្រញូវមិនរាប់ញាតិទាំងដែលនេះជាថ្ងៃរៀបការរបស់គេ តែគេបែរជាធ្វើមុខស្មើរចែសគ្មានស្នាមញញឹមអីបន្តិចទឹកមុខគេពេលនេះសឹងតែធ្វើឲ្យភ្ញៀវក្នុងពិធីរត់អស់ទៅហើយព្រោះតែពេលនេះគេដូចជាសាតានកំណាចចាំលេបត្របាក់គ្រប់គ្នាក្នុងភ្លើងកំហឹងរបស់គេយ៉ាងអញ្ចឹង។

"ខ្ញុំមិនបានពេញចិត្តនឹងមង្គលការនេះ!" តើឲ្យគេពេញចិត្តបានយ៉ាងម៉េច? បើមនុស្សមិនដែលស្គាល់គ្នាផងបែរជាឲ្យមករៀបការជាមួយគ្នា ជាមនុស្សស្រីទៅមិនថាទេតែនេះជាមនុស្សប្រុសដូចគ្នាទៅវិញ មុខមាត់រូបរាងយ៉ាងម៉េចក៏នាយមិនដែលបានឃើញសុខៗក៏មកប្រាប់ថាជាគូដណ្ដឹងត្រូវរៀបការហើយគ្មានលក្ខខណ្ឌត្រូវប្រកែកទៀត ឋាន:មុខមាត់នាយប៉ុនណាណីបែរជាទៅរៀបការជាមួយមនុស្សប្រុស តើសង្គមខាងក្រៅមើលមកនាយបែបណា? ថាតែប៉ុណ្ណេះគេក៏ដើរចេញទៅទទួលមិត្តភក្តិរបស់គេបាត់ ទុកឲ្យអ្នកជាម្ដាយឈរដកដង្ហើមធំតឹងទ្រូងនឹងគេ គាត់ធ្វើបែបនេះក៏ដើម្បីគេដើម្បីគ្រួសារដែរ ម៉េចក៏គេមិនយល់សោះអញ្ចឹង?

"បងមើលគេធ្វើចុះ!"គាត់ក៏បែរទៅនិយាយជាមួយប្ដីរបស់គាត់ដែលនៅឈរក្បែរគ្នានោះ។

"តាមតែគេទៅ បន្តិចទៀតគេនឹងយល់ហើយថាពួកយើងធ្វើដើម្បីអ្វី?" រាងចំណាស់លើកដៃទៅអង្អែលស្មាប្រពន្ធស្រាលៗដើម្បីលួងលោមកុំឲ្យគាត់ពិបាកចិត្តគិតច្រើនពេកព្រោះវាអាចនឹងប៉ះពាល់ដល់សុខភាពរបស់គាត់។

អន្លង់ស្នេហ៍ភរិយាបង្ខំWhere stories live. Discover now