ភាគទី១:ភ្ញៀវមិនបានអញ្ជើញ

113 15 0
                                    

"អីយ៉ា!ពិធីរៀបការធំយ៉ាងនេះខ្ញុំបែរជាមិនបានទទួលការអញ្ជើញទៅវិញដូចជាមិនសមសោះ!យ៉ាងណាខ្ញុំក៏ជាម៉ាក់់របស់កូនក្រមុំដែរ" អ៊ីនជូ ស្រាប់តែលេចមុខពីណាក៏មិនដឹង វត្តមានរបស់នាងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសគឺថេហ្យុងតែម្ដង នាងបណ្ដើរបុរសម្នាក់មើលទៅជាអ្នកមានមុខមានមាត់មិនអន់ទេប្រហែលជាប្ដីថ្មីរបស់នាងទេដឹង? មិនទទួលការអញ្ជើញម៉េចក៏មកបាន? នាងប្រាកដជាមកជាមួយប្រុសម្នាក់នោះហើយព្រោះជាអ្នកស្គាល់គ្នាទើបលោកចនអញ្ជើញមកក៏មិនស្មានថានាងមកដែរព្រោះមិនដឹងរឿងថានាងទាក់ទងនឹងប្រុសម្នាក់ហ្នឹងឡើយ។

"ម៉ា..ម៉ាក់"ថេហ្យុងពោលតិចៗភ័យអរឡើងស្លេកមុខដៃចាប់ផ្ដើមត្រជាក់ហើយញ័រតាមអារម្មណ៍របស់គេពេលនេះ ទោះប្រាប់ថានឹកតែគេមិនចង់ជួបនាងក្នុងស្ថានភាពបែបនេះឡើយ។

"អីយ៉ា!កូនប្រុសម៉ាក់ថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់ហ្ន៎!" ក្រឡេកឃើញកូនប្រុសសម្អប់របស់នាងហើយក៏មកនិយាយធ្វើដូចជាសរសើរទាំងដែលក្នុងចិត្តមិនចង់ជ្រលក់មាត់ជាមួយសូម្បីតែមួយម៉ាត់ និយាយនេះដូចជាតាំងចិត្តចង់រករឿងបំបាក់មុខច្រើនជាង។

"កុំ..កុំមកជិតខ្ញុំ!" ថេហ្យុងហាមឃាត់ពេលឃើញនាងដើរមករកគេ គេថយក្រោយពីរជំហានមិនចង់ឲ្យនាងមកក្បែរខ្លួនឡើយ បានឃើញមុខនាងប្រៀបដូចជានាំរឿងរ៉ាវឈឺចាប់មកចាក់សារឡើងវិញទាំងរូបភាពទាំងសម្លេងគេមិនចង់ចងចាំគេព្យាយាមបំភ្លេចម្ដេចក៏នាងមកបង្ហាញខ្លួនឲ្យគេឃើញពេលនេះ។ ជុងហ្គុកដែលឈរក្បែរគេក៏ចាប់ផ្ដើមចម្លែកចិត្តព្រោះមិនយល់ថាកំពុងតែមានរឿងអ្វីកើតឡើង។ នាងជាម្ដាយរបស់គេហេតុអ្វីមិនត្រូវបានអញ្ជើញ? ហេតុអ្វីមើលទៅថេហ្យុងដូចជាខ្លាចនាងម្ល៉េះ? គេពិតជាមិនយល់ទេ

"ថេយ៍!"

"លោកយាយ!ហ៊ឹកៗ..."គ្រាន់តែឃើញលោកយាយឈីមកភ្លាមថេហ្យុងក៏រត់ទៅឱបគាត់យ៉ាងណែនទាំងយំ ពេលនេះគេចង់បានការលួងលោមពីគាត់គេមានអារម្មណ៍ថាខ្លាចស្រីម្នាក់នោះ ស្រីម្នាក់ដែលមាននាមជាម៉ាក់របស់គេ។

"មិនអីទេណា៎..មិនអីទេយាយនៅទីនេះហើយ!"លោកយាយអង្អែលខ្នងលួងលោមចៅប្រុស កែវភ្នែកសម្លក់ទៅកាន់អ៊ីនជូដោយក្ដីខឹងសម្បារតែនាងបែរជាញញឹមតបហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។

អន្លង់ស្នេហ៍ភរិយាបង្ខំWhere stories live. Discover now