ភាគទី៣:ទៅ Honeymoon

132 12 3
                                    


ក្រោយពីឈ្លោះគ្នាបណ្ដើរធ្វើអាហារបណ្ដើរពេលនេះបាយឆាបង្គាក៏បានរួចរាល់ មិនមែននាយមិនចេះទេគ្រាន់តែខ្ជិលធ្វើ ទៅរៀននៅបរទេសតែម្នាក់ឯងការងារផ្ទះក៏ចេះមិនស្ទើរដែរតែមិនចង់បង្ហាញ។ ដួសដាក់ចានរួចហើយក៏លើកមកឲ្យអាល្អិតសម្អុយដែលកំពុងតែអង្គុយចាំនោះ អង្គុយធ្វើភ្នែកភ្លឹសៗគួរឲ្យចង់ខោក ដំបូងតែមុខនាយក៏មិនហ៊ានមើលផងតែឥឡូវហ៊ានតមាត់តសម្ដីនៅរឹកឡូយប្រើនាយឲ្យធ្វើអាហារឲ្យគេទៀតចាំមើលមានឱកាសចាត់ការចេញម្ដងកុំឲ្យក្បាលខូចពេក។

"នេះរបស់ឯង"ថារួចក៏ដាក់ចានបាយនៅនឹងមុខកូនស្វាក្បាលខូចដែលបញ្ចេញរឹកពារអរកខិកខុបព្រោះតែទីបំផុតគេបានញ៉ាំបាយហើយ។

"វ៉ាវ..ទំនងណាស់ ថេយ៍ញ៉ាំហើយណា៎"ជុងហ្គុកមិនតបនាយមកអង្គុយតុរបស់នាយញ៉ាំអាហារបន្តខ្ជិលខ្វល់នឹងអាល្អិតហ្នឹងណាស់។

"អ្ហ៊ឹម...ឆ្ងាញ់ណាស់លោកពូ!ថេយ៍ឲ្យមេដៃមួយ ហិហិ"អាល្អិតសើចស្ញេញទាំងបាយនៅពេញមាត់លើកមេដៃបង្ហាញនាយ ថាពិតជាឆ្ងាញ់ណាស់គេកំពុងតែសរសើរនាយ។

"ញ៉ាំបាយរបស់ឯងទៅកុំនិយាយច្រើន"

"ឆឹស! ញ៉ាំក៏ញ៉ាំ"ដោយនាយខាងនោះមិនខ្វល់គេក៏ឈប់មាត់ហើយបន្តញ៉ាំបាយរហូតដល់រួចរាល់ទើបអ្នកបម្រើរៀបចំទុកដាក់ចានឆ្នាំងតាមក្រោយ។

"អាជូ!របស់អ្នកណា?"ចេញពីបន្ទប់ញ៉ាំអាហារមកក៏ឃើញជំនិតរបស់នាយយួរវ៉ាលីរយីងរយោងទៅណាក៏មិនដឹងទើបអត់សួរមិនបាន។

"គឺរបស់ចៅហ្វាយនិងអ្នកប្រុសតូចណា៎បាទ"ឃ្យុងជូ

"របស់យើង?ហើយយើងមានទៅណា ចាំបាច់ជញ្ជូនឥវ៉ាន់មើលតែរត់ចោលស្រុកអញ្ចឹង?"

"ខ្ញុំមិនដឹងទេចៅហ្វាយ លោកស្រីប្រាប់ឲ្យយកទៅរៀបចំដាក់ឡាន ខ្ញុំក៏ធ្វើតាមគាត់តែប៉ុណ្ណោះ"

"ម៉េចក៏-"

"យ៉ាងម៉េចហើយឃ្យុងជូ?អ្ហាវ..ពួកកូនញ៉ាំបាយរួចហើយឬ?"និយាយមិនទាន់ចប់ផងក៏ត្រូវលោកស្រីចនមកកាត់ គាត់បម្រុងនឹងមកមើលថាឃ្យុងជូរៀបចំឥវ៉ាន់រួចហើយឬនៅ។

"ម៉ាក់!ម៉ាក់កំពុងតែធ្វើអី?"

"ធ្វើអី?ក៏ឲ្យគេរៀបចំឥវ៉ាន់ឲ្យកូនទៅហាន់នីមូននោះអី"

អន្លង់ស្នេហ៍ភរិយាបង្ខំWhere stories live. Discover now