ភាគទី៤:ព្រោះគេជាប្រពន្ធរបស់ខ្ញុំ

151 10 0
                                    

ក្រោយពីលួងលោមរាងតូចឲ្យបាត់យំហើយជុងហ្គុកក៏ឲ្យគេពាក់ស្បែកជើងបន្ទាប់មកបណ្ដើរគេដើរតាមឆ្នេរមើលថ្ងៃរៀបលិចជាមួយគ្នា។ ឲ្យតែឃើញគ្រួសារគេរីករាយមានសុភមង្គលគេតែងតែលួចច្រណែន ពេលខ្លះដល់ថ្នាក់លួចយំដូចមុននេះអញ្ចឹង ជុងហ្គុកមើលដឹងទើបមិនសួរនាំហើយចូលទៅលួងលោមគេតែម្ដង។

"ថ្ងៃលិចស្អាតណាស់!" ថេហ្យុងនិយាយឡើងស្របពេលដែលកំពុងតែយោលទោងទៅមកតិចៗដែលគេចងភ្ជាប់នឹងដើមឈើនៅក្បែរឆ្នេរនោះ។ កែវភ្នែកសម្លឹងទៅថ្ងៃលិចដែលដាបនឹងផ្ទៃទឹកហើយញញឹមខ្សោះៗចេញមក។

"មិនសប្បាយចិត្តទេហេស?" ជុងហ្គុកដែលឈរក្បែរក៏សួរឡើងព្រោះមើលទៅមុខមិនស្រស់សោះ ទាមទារឲ្យនាយជូនមកតែមកដល់ហើយបែរជាមិនសប្បាយចិត្តទៅវិញ។

"មិនមែនទេ..ថេយ៍សប្បាយចិត្តតើ"ឮសំណួរហើយគេក៏ងាកមកឆ្លើយនឹងរាងក្រាស់បន្ទាប់មកក៏បែរទៅមើលផ្ទៃទឹកវិញ។

"នៅក្មេងទេកុំគិតច្រើនពេក" ជុងហ្គុកនិយាយជាមួយគេទាំងភ្នែកនៅជាប់សម្លឹងមើលទៅផ្ទៃទឹកដូចគ្នាហាក់ដូចជាមានរឿងជាច្រើនដែលនាយកំពុងតែគិត។

"ពូមិនយល់ទេ" តើអ្នកណាអាចយល់អារម្មណ៍របស់គេបាននោះ?

"ហេតុអីក៏ថាមិនយល់?"

"ព្រោះពូមិនដែលឆ្លងកាត់"

"រឿងខ្លះមិនមែនទាល់តែធ្លាប់ឆ្លងកាត់ទើបអាចយល់បាននោះទេ"

"ហេតុអី?"គេក៏ងាកមកមើលមុខរបស់នាយទាំងរង់ចាំចម្លើយ។

"ឲ្យតែគេចង់យល់គឺប្រាកដជាអាចស្វែងយល់បាន"ជុងហ្គុកក៏ងាមកមើលមុខរបស់គេដូចគ្នា។

"អញ្ចឹងពូអាចយល់អារម្មណ៍របស់ខ្ញុំដែរមែនទេ?" ទឹកភ្នែកដែលទើបតែស្ងួតក៏ចាប់ផ្ដើមផ្សើមកែវភ្នែកមូលក្រឡង់នោះម្ដងទៀតតែម្ចាស់វាហាក់កំពុងឃាំងឃាត់មិនបណ្ដោយឲ្យវាស្រក់មកបាន។ កន្លងមកក្រៅពីលោកយាយឈីគ្មានអ្នកណាអាចយល់ពីគេបានទេក៏មានតែគាត់ដែលអាចមើលឃើញទឹកភ្នែករបស់គេបាន សូម្បីតែជីមីនក៏គេមិនធ្លាប់យំឲ្យឃើញដែរគេតែងតែដើរគេចទៅយំម្នាក់ឯងពេលដែលពិបាកចិត្តម្ដងៗ។ តែគេបែរជាមានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយខ្លាំងណាស់ពេលដែលនៅជាមួយនឹងជុងហ្គុកទោះទើបតែបានស្គាល់គ្នាក៏ដោយ តើមកពីនាយមានឈ្មោះជាស្វាមីរបស់គេមែនទេ ឬក៏គេកំពុងតែពឹងផ្អែកលើនាយហើយ?

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

អន្លង់ស្នេហ៍ភរិយាបង្ខំWhere stories live. Discover now