(ផ្ដើម​រឿង​)

357 8 0
                                    


​ សួស្ដី​​អ្នក​ទាំង​អស់​គ្នា​ ខ្ញុំ​ឈ្មោះ​ ផាក​ ឆេយ៉ុង​ ​អាយុ​21ឆ្នាំ​ ប៉ាជា​ម្ចាស់​ក្រុមហ៊ុន​ឡាន​មួយ​កន្លែង​នៅកូរ៉េ​នេះ​ រាល់​ថ្ងៃ​ខ្ញុំ​រៀន​នៅសាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​កន្លែង​ពិសេស​នោះ​គឺ​ខ្ញុំ​មាន​សង្សារ​រួច​ហើយ​​ ម្នាក់​នោះ​ឈ្មោះ​ថា​គីម​ ជេន​ នាងអាយុ​បងខ្ញុំ​មួយ​ឆ្នាំ​​ នាង​ស្អាត​ ឆ្លាត​ រួសរាយ​ ស្លូតបូត​​ តែ​គ្រួសារ​នាង​មិន​សូវ​ធូរធារ​ប៉ុន្មាន​ទេ​ ​។ ពួក​ខ្ញុំ​ទាក់​គ្នា​បាន​4ខែ​ហើយ​​​​ ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​នាង​ដូច​ជា​ ពេល​ជេន​​ខូច​ម៉ូតូ​​ខ្ញុំ​ជួយ​បណ្ដេីរ​នាង​ ខ្ញុំ​តែងតែ​លួច​បង​ថ្លៃ​សិក្សា​អោយ​នាង​ហេីយ​សុំ​គ្រូ​កុហក​ថា​នាង​បាន​អាហារូបករណ៍​​​ ខ្ញុំ​តែ​ងតែ​ទិញ​បាយ​ព្រឹក​អោយ​ជេន​​ញាំ​រាល់ថ្ងៃ​ ពេល​ជេន​ត្រូវ​គ្រូ​ពិន័យ​ខ្ញុំ​សុខ​ចិត្ត​ទទួល​ជំនួស​នាង​​ ​ពេល​នាង​ឈឺ​ខ្ញុំ​តែង​តែ​ទៅ​ទិញ​ថ្នាំ​យក​ទៅ​អោយ​អុី​ជិត​​ខាងហើយ​ពឹង​គាត់​យក​ទៅ​អោយ​ជេន​ដោយ​មានខ្ញុំ​លួច​មើល​ពី​ក្រៅ​ផ្ទះ​នាងព្រោះ​ជេន​ហាម​មិន​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ​នាង​ទេ​ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​ធ្វើ​អោយ​ជេន​ទាស់​ចិត្ត​នោះ​ទេ។

​ ​ អ្នក​ទាំង​អស់​គ្នា​គិត​ថា​ខ្ញុំ​ប្រាកដ​ជា​មាន​ក្ដី​សុខ​ហើយ​មើល​ទៅ​ តែ​ការ​ពិត​អត់​ទេ​ កំឡុង​ពេល​ដែល​ពួក​យើង​ទាក់​ទង់​គ្នា​ នាង​តែង​តែ​នឹក​ដល់​សង្សារ​ចាស់​របស់​នាង​រាល់​ថ្ងៃ​ នាង​មិន​ដែល​ខ្វល់​ពី​ខ្ញុំ​ឡើយ​មាន​តែ​ខ្ញុំ​ទេ​ដែល​ខ្វល់​ពី​នាង​ ហេីយ​ពេល​ឃើញ​អតីត​សង្សារ​របស់​នាង​បណ្ដើរ​អ្នក​ផ្សេង​នាង​ក៏​មក​យំពិបាក​ចិត្ត​ ប្រាកដ​ណាស់​ខ្ញុំ​គ្មាន​សិទ្ធិ​អន់​ចិត្ត​និង​ជេន​ទេ​ ក្រៅ​ពី​នាំ​នាង​ដេីរ​លែង​ ញាំ​អី​ ទៅ​សួន​កម្សាន្ត​ដេីម្បី​លួង​នាង​អោយ​សប្បាយ​ចិត្ត​ឡេីង​វិញ​តេី​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​​ ទាំង​ដែល​​ខ្ញុំ​ខ្លួន​ឯង​គ្រាំ​ចិត្ត​ស្ទើរ​ស្លាប់​ ប៉ុន្តែ​មួយ​រយៈ​នេះ​ជេន​នាង​ប្លែក​ខ្លាំង​ណាស់​ទោះ​ខ្ញុំ​បបួល​ទៅ​ណា​ក៏​មិន​ទៅ​ ខល​ទៅ​ពេល​ខ្លះ​មិន​លេីក​ទៀត​ ថែម​ទាំង​ថ្ងៃ​ខ្លះ​មិន​មក​រៀន​ទៀត​ផង​រហូត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រៀម​ចិត្ត​​ថា​វា​និង​កេីត​ឡេីង​នៅ​ថ្ងៃ​ណាមួយ​ ពេល​នេះ​បាន​មក​ដល់​ហើយ​ គឺ​ម្នាក់​នោះ​គេ​ត្រលប់​មក​រក​ជេន​វិញ​ហើយ​ ពេល​នេះ​ខ្ញុំ​កំពុង​ឈរ​មើល​ជេនកំពុង​​ប្រលែង​លេង​ជាមួយ​​សង្សារ​ចាស់​នាង​នៅ​ក្នុង​ផ្ទះ ស្រប​ពេល​ដែល​កន្លង​មក​ខ្ញុំ​បាន​ត្រឹម​តែ​មក​លួច​មើល​នាងពី​ចម្ងាយ​​គ្មាន​ឱកាស​សូម្បី​ឈរ​នៅ​មុខ​ផ្ទះ​របស់​នាង​ ...

ស្នាម​ស្នេហ៍​គ្រា​ដំបូង​Where stories live. Discover now