Part2

254 8 0
                                    


ឆេយ៉ុង​:​ នាង​ត្រូវ​ការ​អ្វី​ទៀត​ហើយជេន​ ប្រាប់​ខ្ញុំ​មក​ខ្ញុំ​និង​អោយ​នាង​ ហើយ​ចេញ​ពី​ជីវិត​ខ្ញុំ​បាន​ហើយ​ ខ្ញុំ​មិន​យល់​ពី​នាង​ទេ​ជេន​បេី​មិន​ស្រលាញ់​ខ្ញុំ​ទេ​ ហេតុ​អី​ព្យាយាម​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ម្ដង​ហេីយ​ម្ដង​ទៀត​បែប​នេះ​ 😓

ជេន​:​ មែន​ខ្ញុំ​ទទួល​ថា​ខ្ញុំ​ព្យាយាម​ចូលក្នុង​ជីវិត​ឆេ​ តែ​ខ្ញុំ​មិន​ដែល​ត្រូវ​ការ​អ្វី​ពី​ឆេ​ឡេីយ​

ឆេយ៉ុង​:​ ហិស​ ហិស​ វាសគួរ​អោយ​អស់​សំណើច​ណាស់​ ម៉ាត់​ប្រាប់​ថា​មិន​ត្រូវ​ការ​អ្វី​ ចឹង​នាង​ប្រាប់​ខ្ញុំ​មក ​ចូល​មក​រក​ខ្ញុំ​ដេីម្បី​អី​​ ពី​មុន​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​រឺ​ទៅ​ស្រលាញ់​អ្នក​ណា​ទេ​ រហូត​ខ្ញុំ​ជួប​និង​នាង​ ខ្ញុំ​បាន​ដាក់​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​ទាំង​អស់​ទៅ​លើ​ខ្លួន​នាង​ តែ​ចុង​ក្រោយ​នាង​ទុក​ខ្ញុំ​ត្រឹម​ជា​ឈ្នាន់​ដើម្បី​អោយ​សង្សារ​ចាស់​នាង​ ត្រឡប់​មក​រក​នាង​វិញ​ប៉ុណ្ណោះ​ នាងគ្រាន់​តែមក​​បោក​ប្រាស់​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​​ 😭(និយាយ​បណ្ដើរ​​យំ​បណ្ដើរ​ តែក៏ប្រឹង​និយាយ​ទាំង​ស្រវឹង​)

ជេន​:​ ឆេយ៉ុង​ហ៎ា...​អូន​មិន​ដឹង​ថា​ត្រូវ​អធិប្បាយ​យ៉ាងម៉េច​អោយ​សមទេ​ តែ​អូន​ហ៊ាន​អះអាំងបាន​ថា​អូន​មិន​ដែល​មាន​គំនិត​ចង់​បោក​ប្រាស់​ក្ដី​ស្រលាញ់​របស់​បង​ម្ដងណា​នោះ​ទេ​ សូម​បង​ជឿ​អូន​ទៅ​😢 (និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​មក​ដូច​គ្នា​ ហើយ​អង្អែល​ថ្ពាល់​ឆេ​តិចៗ​)

ឆេយ៉ុង​:​ បេីនៅ​នឹក​គេ​ហេតុ​អី​ពេល​នោះ​ផ្ដល់​ក្ដី​សង្ឃឹម​អោយ​ខ្ញុំ​ បេី​នៅ​ស្រលាញ់​គេ​​ហេតុ​អី​ផ្ដល់​ឱកាស​អោយ​ខ្ញុំ​ ហេតុ​អី​យក​ខ្ញុំ​មកលែង​សេីច​ ដឹង​ទេ​ថា​ធ្វើ​បែប​នេះ​ខ្ញុំ​ឈឺ​ ឈឺ​ណាស់​ តើ​ខ្ញុំ​ខុស​អី​ទៅ​ទេីប​ជេន​ធ្វើ​បែបនេះ​ដាក់​ខ្ញុំ​ ឆាប់​ឆ្លេីយ​មក​ជេន​😭 (ដោយ​ឃើញ​ឆេ​គិត​តែ​ពី​យំ​បែបនេះ​ជេន​ក៏​ទៅ​អោប​ឆេ)

ជេន​:​ អូន​ដឹង​ថា​ឆេ​ឈឺ​ ហើយ​អូន​ក៏​ឈឺ​មិន​ចាញ់​ឆេ​ដូច​គ្នា​ អូនមិន​ដែល​យក​បង​មក​ជំនួស​អ្នក​ណា​ កន្លងមក​ក្ដី​ស្រលាញ់​ដែល​អូន​មាន​ទៅ​បង​វា​ជា​ក្ដី​ស្រឡាញ់​ពិត​​ប្រាកដ​មិន​មែនជា​ការ​​លេង​សើច​ដូចជា​បង​យល់​ឃើញ​ទេ​ តេី​អូន​ត្រូវ​ធ្វើ​បែប​ណា​ទេីប​បង​ជឿ​អូន​ទៅ​ឆេ​(ឆេ​ទាញ​ជេន​ចេញ​ពី​ការ​អោប​បន្តិច​)

ស្នាម​ស្នេហ៍​គ្រា​ដំបូង​Where stories live. Discover now