Part4

240 5 0
                                    


​         លីសា​ដោយ​មិន​ចង់​ឃើញប្រពន្ធ​ពិបាក​ចិត្ត​និង​មិន​ចង់​អោយ​មិត្ត​ភ័ក្តិ​ស្ដាយ​ក្រោយ​លីសា​ក៏​ទៅ​រក​ឆេ​ព្រោះ​គេ​ដឹង​ថា​ឆេ​ប្រាកដ​ជា​ទៅ​នៅ​ឯ​ផ្ទះ​លំហែ​ហេីយ​(ផ្ទះ​នោះ​ពី​មុន​ឆេ​ធ្វើ​ឡើង​ដើម្បី​ជេន​ ហើយ​ក្នុង​ផ្ទះ​សុទ្ធ​តែ​រូប​ជេន​ដែល​ឆេយ៉ុង​តែងតែ​លួច​ថត​ពេល​នៅ​លួច​ស្រលាញ់​ជេន​មកម្ល៉េះ​)​ លី​សា​តាំង​ចិត្ត​ថា​មក​ប្រាប់​គ្រប់​យ៉ាង​ទៅ​អោយ​ឆេ​ស្ដាប់​ គេ​ដឹង​ថា​ឆេយ៉ុង​ស្រលាញ់​ជេន​ណាស់​ តែ​ដោយសារ​ការ​យល់​ច្រលំ​ទេីប​គេ​បង្ខំ​ខ្លួន​ឯង​ទៅ​ជាបែប​នេះ​

+ក្រាក.....

លីសា​:​ ចង្រៃ​យ៍​...អាឆេ​ឯង​មក​នៅក្នុង​​ផ្ទះ​ឬ​ក្នុង​នរក​អោយ​ប្រាកដ​មិច​ក៏​ពិបាក​មើល​យ៉ាង​នេះ​

​       លីសា​បេីក​ទ្វារ​ដើរ​ចូល​មក​ឈរ​អោប​ដៃ​ស្ដី​អោយ​មហា​មិត្ត​ដែល​អង្គុយ​ផ្អែក​ខ្នងនិង​សាឡុង​សណ្ដូក​ជេីង​ដៃ​លេីក​ដប​ស្រា​មក​ផឹក​ នេះ​ត្រឹម​តែ​បួន​ថ្ងៃ​គេ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ដុនដាប​ដល់​ថ្នាក់​នេះ​ មុខ​ចាប់​មាន​ពុក​មាត់​រុយៗ​ សក់​ក្បាល​កន្រ្តេីងដូច​មិន​ដែល​សិត​រាប់​ឆ្នាំ​ ខោអាវ​វិញ​នៅ​ស្លៀក​ឈុត​ដដែល​ និយាយ​ទៅ​ប្រៀប​ដូច​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា​ចឹងបេី​ប្រៀបធៀប​នឹង​ពីមុន​​

លីសា​:​ ឈប់​ផឹក​បាន​ហើយ​ មកនិយាយ​គ្នា​អោយ​ដឹង​រឿង​

ឆេយ៉ុង​:​ គ្មាន​អ្វី​ត្រូវ​និយាយ​ទេ​វា​ចប់​អស់​ហើយ​

លីសា​:​ បេី​ឯង​ស្រលាញ់​នាង​មិច​ក៏​ព្រម​អោយ​នាង​ចេញ​ពី​ជីវិត​ឯង​ម្ដង​ហេីយ​ម្ដង​ទៀត​ ហេតុ​អី​មិន​ព្យាយាម​ក្រសោប​នាង​ទុក​(លីសា​បាន​ស្រែក​គំហក​ដាក់​ឆេយ៉ុង​តែ​ឆេយ៉ុង​ក៏​ស្រែក​គំហក​ត្រលប់​មក​វិញ​ ហើយ​ពួកគេ​នៅ​តែ​តឹង​សរសៃ​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​)

ឆេយ៉ុង​:​ ឯង​អោយ​យើង​ក្រសោប​មនុស្ស​ដែល​បោក​ប្រាស់​យេីង​​ម្ដង​ហេីយ​ម្ដង​ទៀតចឹង​ហេស😡

លីសា​:​ ហេីយ​ឯង​គិត​ថា​ឯង​ជា​ជនរង​គ្រោះ​នៅ​ក្នុង​រឿង​នេះ​តែ​ម្នាក់​ឯង​ចឹង​ហេស​ ហេីយ​ជេន​នោះ​ឯង​គិត​ថា​នាង​​​មិន​ឈឺ​ចាប់​ទេហី​😡

ស្នាម​ស្នេហ៍​គ្រា​ដំបូង​Where stories live. Discover now