ភាគ​បញ្ចប់​

266 8 0
                                    


+5ឆ្នាំ​ក្រោយ​មក​

​          ឡាន​ទំនើប​មួយ​គ្រឿង​កំពុង​បេីក​ជិះ​ចូល​ក្នុង​ភូមិគ្រឹះ​ត្រកូល​ផាក​ ហើយ​នេះ​គឺ​ជា​ឡាន​ឆេយ៉ុង​ដែល​គេ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ហេីយ​ គ្រាន់​តែ​ឈាន​ជើង​ចុះ​ពី​លេីឡាន​ភ្លាម​ក៏​មាន​ក្មេង​ស្រី​គួរ​ឲ្យ​ស្រឡាញ់ម្នាក់រត់​ពី​ក្នុង​ផ្ទះ​មក​ទទួល​អ្នក​ជា​ឪពុក​ភ្លាម​ ឆេយ៉ុង​កាល​ឃើញ​កូន​រត់​មក​បែប​នេះ​ក៏​បន្ទន់​ជង្គង់​ត្រដាង​ដៃ​ចាប់​អោប​កូន​ស្រី​ដោយ​ក្ដី​នឹក​រលឹក​

ឆេយ៉ុង​:​ ហី​យ៉ា.....យ៉ុង​នី​ព្រះ​នាង​របស់​ប៉ា​ នឹក​ណាស់​សុំ​ថេីប​មួយ​ ជុបៗៗ​😘 (ឆេយ៉ុង​ចាប់​មុខ​កូន​យក​មក​ថេីប​ ថ្ពាល់​សងខាង​ ថ្ងាស​ ចង្កា​ មាត់​ ចុងក្រោយ​យក​ច្រមុះ​ទៅ​ញី​លេី​ច្រមុះ​នាង​តូច​ទៅ​មកៗ​ )

យ៉ុង​នី​:​ កូន​ក៏​នឹក​លោក​ប៉ា​ដែរ​ ☹️

ឆេយ៉ុង​:​ បេី​នឹក​ប៉ា​ ហេតុ​អី​ធ្វើ​មុខ​បែប​នេះ​ ហុឹម​..😂(ដោយ​គ្រឺត​ពេក​គេ​យក​ម្រាមដៃ​មក​ច្បូត​ច្រមុះ​នាង​តូច​បន្តិច​)

យ៉ុង​នី​:​ គឺ​ប៉ា​​ថាម្សិលមិញ​នឹង​នាំ​កូន​ទៅ​ដេីរ​លែង​តែ​ប៉ា​អត់​បាន​នាំ​កូន​ទៅ​ទេ​ ប៉ា​ប៉ា​កុហក​អូន​

ឆេយ៉ុង​:​ អូអូ....ព្រះ​នាង​តូច​របស់​ប៉ា​ គឺ​មក​ពី​ប៉ា​រវល់នឹងណា​ គិត​ចេះ​ចុះ​ល្ងាច​នេះ​ញាំ​បាយ​ហើយ​យើង​ទៅ​សួន​កម្សាន្ត​ភ្លាម​ល្អ​ទេ​

យ៉ុង​នី​:​ ប៉ា​និយាយ​មែន​ហេស​ យ៉េ...បាន​ទៅ​ដេីរ​លែង​ហើយ​ កូន​ស្រលាញ់​លោក​ប៉ា​ជាង​គេ​ជុប​ (យ៉ុង​នី​សប្បាយ​ចិត្ត​លោតកញ្ជ្រោង​ពេល​លឺ​បានទៅ​​ដេីរ​លែង​ រួច​ក៏​ហក់​មក​ថេីប​ថ្ពាល់​ប៉ា​​ប៉ា​របស់​គេ​)

ឆេយ៉ុង​:​ តោះ​យើង​ឆាប់​ចូល​ក្នុង​ទៅ​ អឹប...(ឆេយ៉ុង​ក៏​ពរ​កូន​ដេីរ​ចូល​ក្នុង​ផ្ទះ​)​ លោក​ប៉ា​អ្នក​ម៉ាក់​កូន​បាន​ត្រៀម​សំបុត្រ​យន្តហោះ​អោយ​អ្នក​ទាំង​ពីរ​រួច​ហើយ​ អាច​ចេញ​ដំណេីរ​ខាន​ស្អែក​នេះ​

ប៉ា​ម៉ាក់​ឆេ​:​ ពិត​ជា​ប្រសើរ​ណាស់​ (ម៉ាក់​ជេន​ទៅ​លែង​មិត្តភ័ក្ដិ​នៅ​ឯស្រុក​កំណេីត​ ចំណែក​ប៉ាម៉ាក់​ឆេ​ពពួក​គាត់​ទៅ​ដេីរ​លំហែ​ ចាត់​ទុក​ថា​ទៅ​ក្រេបទឹកឃ្មុំ​ម្ដង​ទៀត​😂)

ស្នាម​ស្នេហ៍​គ្រា​ដំបូង​Where stories live. Discover now