*ផាច់......ថ្ពាល់សររលោងគ្មានស្នាមត្រូវបានងាកទៅម្ខាងដោយសារស្នាដៃឪពុកដែលកំពុងខឹងឡើងញ័រដៃទើបត្រូវលើកមកវាយកូនគេនិយាយត្រូវហេតុអីវាយគេ?គាត់មិនដែលមើលថែរគេតាំងពីក្មេងបង្ខំនេះបង្ខំនោះមិនដែលនិយាយលួងលោមផ្តល់ភាពកក់ក្ដៅគាត់ជាឪពុកម៉ាកអីទៅ?កូនគ្រប់រូបតែងតែចង់បានក្ដីស្រលាញ់ពីកក់ក្ដៅការថ្នាក់ថ្នមពីលោកទាំងពីរតែគេមិនដែលទទួលបានតាំងពីគេធំដឹងក្ដីគាត់ធ្វើដូចគេនិងមិនមែនកូនរបស់គាត់ហើយនេះជាលើកទីមួយហើយដែលគាត់ហ៊ានលើកដៃទះគេនោះពីមុខគ្រាន់តែស្អីបន្ទោសខ្លាំងៗតែលើកនេះអត់ទេគេខំសង្ឃឹមថាគាត់និងអោបលួងតែផ្ទុយទៅវិញទទួលបានមួយកំផ្លៀងរបស់អ្នកមាននាមជាឪពុកសោះពិតជាខកចិត្តណាស់ដែលគេត្រឡប់មកវិញ។
"បង!!/ប៉ា!!"លោកស្រីគីមនិងណាមជូនស្រែកព្រមគ្នាព្រោះមិនចង់ជឿនិងភ្នែកឯលោកគីមលើកដៃខ្លួនឯងមកមើល។ថេយ៉ុងងាកមកវិញដោយមានស្នាមម្រាមប្រាំក្រហមខ្លាំងព្រោះមុខគេសជាមួយឈាមនៅគែមមាត់ញញឹមសើចលាយទឹកភ្នែកសម្លឹងមើលគាត់។បានប៉ុននេះគេឆ្អែតឆ្អន់ហើយក៏កុំសង្ឃឹមថាគេមកជាន់ទីនេះទៀតអោយសោះ
"មិចក៏បងលើកដៃវាយកូនបែបនេះ?!!"លោកស្រីគីមអត់មិនបានចូលមកស្ដីអោយស្វាមីដែលគាត់ហ៊ានលើកដៃវាយកូនពៅគាត់ឡើងបែកឈាមបែបនេះ។ឯថេយ៉ុងសម្លឹងគាត់ដោយកែវភ្នែកឈឺចាប់បំផុតដែលគេមិនងាយបញ្ចេញអោយនរណាឃើញ
"ហុឹស!!អរគុណសម្រាប់មួយដៃនេះដែលធ្វើអោយខ្ញុំយល់គ្រប់យ៉ាងពីពេលនេះទៅខ្ញុំគ្មានឪពុកដូចជាលោកទេ!!"ថេយ៉ុងសើចចំអកខ្លួនឯងបន្តិចមុននិងស្រែកប្រាប់អ្នករាល់គ្នាអោយឮទាំងភាពឈឺចាប់មុននិងរត់ចេញពីផ្ទះទាំងយំហើយពេលនេះមេឃងងឹតរកភ្លៀងទៅហើយ
"ថេយ៉ុង!!"លោកស្រីគីមស្រែកហៅកូនប្រុសមុននិងចង់រត់តាមតែ
"អូនចង់ទៅណា?!បណ្តោយគេទៅតែគេឈប់ខូចចិត្តគេមកវិញដោយឯកឯងហើយបានហើយចូលផ្ទះ"លោកគីម
"តែប៉ា......"ណាមជូនចង់ទៅតាមប្អូនណាស់ព្រោះមេឃជិតភ្លៀងតែមើលទៅគាត់ក៏នៅតែប្រើសម្លេងខ្លាំងដដែល
YOU ARE READING
✨គ្រងស្នេហ៍CEO📋🖋️
Fanfictionផ្តើមពីការស្រលាញ់គេតែម្ខាងរហូតអាចយកចិត្តនាយដែលជាCEOអោយបាក់ចិត្តស្រលាញ់វិញ។ 💜Taekook BL💜 Kook top និពន្ធដោយ:ជេក៍ 💜20.04.22💜