"នេះទូរស័ព្ទរបស់លោក"បន្ទាប់ពីនិយាយទូរស័ព្ទជាមួយមិត្តរបស់ជុងហ្គុកហើយថេយ៉ុងក៏ដើរកាន់ទូរស័ព្ទយកមកអោយនាយដែលកំពុងឈ្ងោកមើលឯកសារ។ជុងហ្គុកជ្រួញចិញ្ចើមនឹងពាក្យលោកវាផុសមកទៀតហើយមានន័យថាមិនទាន់បានខឹងនាយទៀតមែនទេ?"អ៎ាយ!!លោកធ្វើអីនឹង?"ចង្កេះរបស់នាយតូចត្រូវបានជុងហ្គុកក្រសោបទាញមកអង្គុយលើភ្លៅមាំមុននឹងសម្លឹងក្មេងងក់ងមិនទាន់បាត់ឯថេយ៉ុងអស់ប្រលឹងរលីងដោយសារមិនបានទប់ជំហរទើបត្រូវនាយទាញទៅសុីផុយបែបនេះ ថេយ៉ុងរើកញ្រ្ជោលទាំងមុខមើលមិនយល់សម្លក់សួរនាយគេខឹងនាយមិនទាន់បាត់ផងលួងស្អីយកទូរស័ព្ទមកអោយគេនិយាយរួចក៏អង្គុយធ្វើការធ្វើប្រងើយ
"នេះអូននៅខឹងបងទៀតមែនទេ?"ជុងហ្គុកមិនខ្វល់អោបរឹតចង្កេះមួយក្តាប់ណែនមុនមឹងសួរឡើងទាំងទឹកមុខធម្មតា
"......."ថេយ៉ុងមិនតបងាកចេញមិនចង់នៅទល់មុខនឹងនាយទេទន់ចិត្តឥឡូវនឹង
"ថេយ៍......ក្រែងបកស្រាយហើយមិនចឹង?ថាបងជាមិត្តនឹងគ្នាហេតុអីអូននៅតែខឹងបងបែបនេះ?"
"ចុះហេតុអីមិនហៅទៅជាមួយគ្នាចាំបាច់កុហកខ្ញុំថារវល់?កុំថាឡើយតែខ្ញុំគេមើលមកក៏ច្រឡំថាលោកនឹងនាងជាសង្សារដែរ"ថេយ៉ុងងាកមកនិយាយប្រាប់អារម្មណ៍ពិតគេអន់ចិត្តគេប្រចណ្ឌគ្រាន់តែប៉ុននឹងនាយលាក់ចុះបើរឿងផ្សេងវិញនោះ។ក៏ត្រូវហើយហេតុអីនាយធ្វើបែបនេះ?បើជាមិត្តហេតុអីចាំបាច់កុហកមិនអោយគេទៅជាមួយ?បែបនោះមិនអោយគេគិតច្រើនបានយ៉ាងមិច?
"ពេលនោះបងប្រញាប់អូនក៏ដឹងពេលបងទៅជួបភ្ញៀវហើយបងក៏ហួសទៅជួបនាងមិនបានកុហកអូនឬលាក់អ្វីពីអូននោះទេ"
"បានហើយលែងទៅខ្ញុំទៅធ្វើការ"ថេយ៉ុងស្ងៀមគិតមួយសន្ទុះមុននឹងប្រាប់នាយអោយដោះលែងគេៗនឹងអាលបានទៅធ្វើការមិនចង់នៅស្តាប់ហេតុផលអីទៀតទេគេយល់ហើយៗក៏ចង់នៅម្នាក់ឯងគិតសិនដែរ
"បើអូនមិនលើកលែងទោសអោយបងៗមិនអោយអូនទៅណាទាំងអស់ការងារក៏មិនបាច់ធ្វើ"
"លោកគម្រាមខ្ញុំ?"
"បងនិយាយពិតមែន"ជុងហ្គុកប្រើទឹកមុខប្រាកដប្រជាដូចកាលដែលថេយ៉ុងចូលធ្វើការដំបូងចឹងមុខនាយចាប់ផ្តើមមិនអំណោយផលហើយតើនៀក
ESTÁS LEYENDO
✨គ្រងស្នេហ៍CEO📋🖋️
Fanficផ្តើមពីការស្រលាញ់គេតែម្ខាងរហូតអាចយកចិត្តនាយដែលជាCEOអោយបាក់ចិត្តស្រលាញ់វិញ។ 💜Taekook BL💜 Kook top និពន្ធដោយ:ជេក៍ 💜20.04.22💜