Ep20:សីុគ្រឿងក្នុង!!!

1.5K 146 0
                                    


        "អូនស្រលាញ់បង"ថេយ៉ុងនិយាយទាំងគ្រឺតខ្នាញ់នឹងទឹកមុខជុងហ្គុកជាខ្លាំង។គេស្រលាញ់នាយយូរណាមកហើយគ្រាន់តែពេលនាយហៅគេអូនហើយនិយាយថាស្រលាញ់គេវាលឿនពេកនាយតូចគ្រាន់តែចាំមើលសកម្មភាពរបស់នាយមកលើគេប៉ុណ្ណោះ។មកដល់ពេលនេះគេក៏មិនចង់លាក់លៀមសម្តែងហៅនាយលោកៗទៀតដែរគឺចង់ហៅបងតាំងពីជួបដំបូងម្ល៉េះហុហុ។ឯជុងហ្គុកវិញរំភើបស្ទើរអង្គុយមិនជាប់កៅអីស្ទុះទៅចាប់កញ្ចឹងកនាយតូចមកទម្លាក់បបូរមាត់ថែលថើប

     "ហ្ហឹម"ថេយ៉ុងបិទភ្នែកទទួលយកការថើបដ៏ផ្អែមល្ហែមហើបមាត់ថើបតបនាយវិញយ៉ាងមានក្តីសុខយល់ថាវាដូចជាយល់សិប្តយ៉ាងចឹង។ការថើបដ៏ផ្អែមក៏បានបញ្ចប់ជុងហ្គុកដកមាត់ចេញ
ទល់ថ្ងាស់ញញឹមដាក់គ្នាទៅវិញទៅមកហាក់រំភើបមានក្តីសុខរៀងៗខ្លួន បម្រុងថើបម្ដងទៀតប៉ុន្តែទូរស័ព្ទរបស់ជុងហ្គុកក៏រោទិ៍ឡើងកាត់ចង្វាក់ស្នេហារបស់អ្នកទាំងពីរ

     *រុឺង រុឺង

     ជុងហ្គុកជ្រួញចិញ្ចើស្ទើរតែខឹងបោកទូរស័ព្ទចោលទៅហើយពេលមួយគំនរមិនខលទេមកខលចំពេលគ្នាមានក្តីសុខទេវតាអយុត្តិធម៌ពេកហើយ។

     "ម៉ាក់!!"ជុងហ្គុកយកទូរស័ព្ទមកមើលថាជាលេខរបស់នរណាបើមិនសំខាន់គេបិទចោលតែពេលមើលធ្វើអោយភ្ញាក់ផ្អើលម៉ាក់នាយមានការអ្វីទើបខលមកនាយសម្លឹងមុខថេយ៉ុងឆ្លាស់ទូរស័ព្ទជ្រួញចិញ្ចើមឆ្ងល់ទើបចុចទទួលដោយថេយ៉ុងអង្គុយចាំស្តាប់ជិតនោះ

    "ហាឡូម៉ាក់"
  
   [ហាឡូជុងហ្គុក...កូនកំពុងធ្វើអី?]
  
   "កូនកំពុងជិះឡាន!ម៉ាក់មានការអីមែនទេ?"

   [កូនទំនេរទេ?មកលេងផ្ទះមួយភ្លេតមក]

  "បាទ ចាំកូនទៅប៉ុននឹងចុះកូនទៅដល់ឥឡូវហើយ"ផ្តាច់
 
   "ម៉ាក់បងថាយ៉ាងមិច?គាត់អត់មានសួររឿងគាត់បញ្ចូនអូនអោយនៅជិតបងទេមែនទេ?"ថេយ៉ុងគ្រាន់តែឃើញនាយទម្លាក់ទូរស័ព្ទចុះក៏សួរភ្លាមគេខ្លាចថាគាត់ប្រើអោយមើលថែកូនប្រុសបែរជាចាប់កូនប្រុសគាត់ធ្វើសង្សារទៅវិញបើគាត់ដឹងចប់ហើយ

    "អត់មានទេគាត់អោយបងទៅលេងផ្ទះ តោះ"ថាហើយជុងហ្គុកក៏បង្វិលឡានបើកទៅភូមិគ្រិះវិញ

✨គ្រងស្នេហ៍CEO📋🖋️Donde viven las historias. Descúbrelo ahora