ថេយ៉ុងរវល់តែភ្លឹកនឹងការរិះរកវិធីដើម្បីអោយជុងហ្គុកតបក្តីស្រលាញ់គេវិញ មិនបានចាប់អារម្មណ៍និងមនុស្សដែលកំពុងដើរសំដៅមកខ្លួនទាំងអត់អាវទេ។"ឯងនិយាយអ្វីជាមួយនិងម៉ាក់យើងខ្លះ?"ជុងហ្គុកដើរមកដល់ទល់មុខថេយ៉ុងមុននឹងអោនទៅជិតមុខនាយតូច
"Huhhhhh!!!"ថេយ៉ុងភ្ញាក់ព្រើតពេលដឹងខ្លួនវិញឃើញថាជុងហ្គុកនៅនឹងមុខកៀកសឹងតែច្រមុះប៉ះគ្នាទៅហើយថេយ៉ុងគាំងទ្រឹងធ្វើអ្វីមិនត្រូវមាត់កបន្តិចក៏អត់
"ឮយើងសួរទេ?!រវល់ភ្លឹកដល់ណា?"ជុងហ្គុកលើកចិញ្ចើមសួរទាំងមិនដកមុខចេញគឺចូលកាន់តែកៀកថេយ៉ុងក៏ចាប់ផ្ដើមថយផ្តេកខ្លួនទៅនឹងសាឡុងធំទូលាយដែលមានក្នុងបន្ទប់
"គឺ....គឺ.....មុននេះលោ....លោកសួរពីអ្វី?"ថេយ៉ុងត្រដឹតតបនាយព្រោះគេរវល់ភ្លឹកមិនបានដឹងថានាយនិយាយពីអ្វីទេពេលភ្ញាក់ក៏ឃើញថានាយនៅនឹងមុខគេហើយៗពេលនេះគេក៏ផ្តេកខ្លួនលើសាឡុងដោយមាននាយនៅពីលើថែមទៀត
"នឹកប្រុសម្នាក់នោះហ្ហេស?!ចង់ទៅវិញទេយើងជូនទៅ"ជុងហ្គុកនិយាយដោយទឹកមុខនិងសម្លេងប្តូរមកជារាបស្មើរប្រហែលជាអន់ចិត្តនឹងថេយ៉ុងដែលមិនយកចិត្តទុកដាក់នឹងពាក្យសម្តីរបស់នាយឬក៏មកពីគេនឹកសង្សារគេហើយបានជាមិនចាប់អារម្មណ៍និងនាយដូច្នេះត្រូវហើយនៅជាមួយនាយមិនមានអ្វីធ្វើអោយគេសប្បាយចិត្តដូចនៅជាមួយប្រុសម្នាក់នោះទេ។ឯថេយ៉ុងក៏ប្រញាប់ប្រកែកញាប់មាត់ព្រោះគេនិងជេយ៍មិនបានជាអ្វីនិងគ្នាទេហើយគេរឹតតែមិនបានខ្វល់ពីនាយម្នាក់ថែមទៀតមនុស្សដែលគេខ្វល់មានតែនាយនឹងហើយ
"ខ្ញុំនិងគេមិនបានត្រូវជាអ្វីនឹងគ្នាទេ!ហេតុអីខ្ញុំត្រូវនឹកគេនោះ!លោកគិតដោយខ្លួនឯង"
"ចឹងឯងថាខ្ញុំខុស"ជុងហ្គុកលើកដៃចង្អុលខ្លួនឯងតាមពិតនាយក៏ខុសពិតមែន
"ត្រូវហើយ!លោកខុសទាំងអស់"ថេយ៉ុងតបទាំងងាកមុខចេញធ្វើដូចជាខឹងយ៉ាងចឹងតែក្នុងចិត្តកំពុងតែអរបាននាយខ្វល់ពីគេបែបនេះ
"ចឹងយើងសុំទោសក៏បានទាំងរឿងព្រឹកមិញនិងថ្ងៃមិញ"
"មិនយក"ថេយ៉ុងនេះក្លាហានណាស់បើមិនយកអានិងចង់បានអីវិញចុះ
![](https://img.wattpad.com/cover/299710317-288-k99933.jpg)
YOU ARE READING
✨គ្រងស្នេហ៍CEO📋🖋️
Fanfictionផ្តើមពីការស្រលាញ់គេតែម្ខាងរហូតអាចយកចិត្តនាយដែលជាCEOអោយបាក់ចិត្តស្រលាញ់វិញ។ 💜Taekook BL💜 Kook top និពន្ធដោយ:ជេក៍ 💜20.04.22💜