01 The Beginning of the Chaotic Journey

9 2 0
                                    

ផ្តើមរឿង

ស្កាយជាបុគ្គលិកហាត់ការនៅវិទ្យាស្ថានតារាសាស្ត្រ ផ្នែកតារាវិទូនិងភពផែនដី នាងជាមនុស្សដែលងប់ងល់និងរឿងវិទ្យាសាស្ត្រខ្លាំងបំផុត និងជាក្មេងស្រី ដែលមានការស្រមោលស្រមៃហួសពីការពិតទៀតផង។ ក្រៅពីងប់ងល់និងប្រព័ន្ធតារាសាស្ត្រ ស្កាយ ក៏ជាពពួកដែលវក់ក្នុងការអានរឿងប្រលោមលោក និងរឿងតុក្កតាប្រភេទគំនូរក្នុងសៀវភៅអីជាដើម។
រាល់ថ្ងៃនាងតែងតែចំណាយពេលទំនេររបស់នាង ជាមួយនិងការអានសៀវភៅរឿងដែលនាងចូលចិត្ត ហើយរឿងនេះផងដែរ គឺសរសេរដោយមីងរបស់នាង ប៉ុន្តែសាច់រឿងមិនទាន់បានតែងចប់នៅឡើយទេ ព្រោះដោយសារតែគាត់មានជម្ងឺ។
ស្កាយជាក្មេងកំព្រារស់នៅតែពីរនាក់មីងក្មួយក្នុងខុនដូមួយនៅទីក្រុង ថ្ងៃមួយនាងបានជួបសៀវភៅក្របឈើក្រាស់មួយក្បាល និងខ្មៅដៃមួយដើមដោយចៃដន្យ ហើយរឿងចៃដន្យជាច្រើនក៏កើតឡើងមកលើខ្លួននាងទាំងមិនគួរអោយជឿ នៅក្នុងថ្ងៃខួបកំណើត នាងបានសរសេរការអធិដ្ឋានរបស់ខ្លួននៅក្នុងសៀវភៅនោះ ដោយប្រាថ្នាថាអោយបានជួបបុរសក្នុងសុបិន្ត ហើយបុរសម្នាក់នោះគេគឺជា តួអង្គអ្នកចម្បាំងជាទីស្រឡាញ់ ដែលនាងអានរាល់ថ្ងៃនៅក្នុងសៀវភៅប្រលោមលោកនេះឯង ព្រោះស្កាយនេះនាងក្រាស់ (Crush) ទៅលើតួអ្នកចម្បាំងម្នាក់នេះខ្លាំងបំផុត។
ជោគជតា បានធ្វើឱ្យក្តីប្រាថ្នារបស់ស្កាយ ក្លាយជាការពិត តួតុក្កតាអ្នកចម្បាំងដែលនាង ស្រលាញ់ និងស្រមៃជារៀងរាល់ថ្ងៃបានបង្ហាញខ្លួននៅចំពោះមុខនាង ប៉ុន្តែគេមិនបានមកតែម្នាក់ឯងនោះទេ មានតួអង្គជាច្រើនដែលនៅក្នុងសៀវភៅ បានមានរូបរាងនៅពិភពពិតទាំងអស់ មិនថាតួអាក្រក់ តួច្រនែន និងសូម្បីតែតួឯកស្រីក៏បង្ហាញខ្លួនមកដែរ ជាហេតុធ្វើអោយមានរឿងច្របូលច្របល់កើតឡើង។
បុរសអ្នកចម្បាំង ជាតួតុក្កតាដែលគ្មានគោលដៅ គ្មានការគិតមិនដែលសម្រេចចិត្តនឹងរឿងអ្វីមួយ មិនដែលដឹងថាស្នេហាជាអ្វីនោះទេ។ រហូតដល់ថ្ងៃមួយ គេមានជីវិតផ្ទាល់ខ្លួននៅក្នុងពិភពមនុស្ស ធ្វើអោយគេបានឃើញ អ្វីៗប្លែកៗជាច្រើន ជាហេតុធ្វើអោយគេរៀនយល់ និងស្រលាញ់ជីវិតជាងពេលណាទាំងអស់។ ការបានជួបស្កាយ ធ្វើឱ្យគេយល់ពីសេចក្តីស្រឡាញ់ ទឹកភ្នែក និងការលះបង់ ដែលមនុស្សលោកមាន។
វាហាក់ដូចជាសុបិន្តដែលមិនគួរអោយជឿថាវាជាការពិត គ្រប់យ៉ាងវាកើតឡើង ដោយសារតែនាងគ្រាន់តែសរសេរលេងលើសន្លឹកសៀវភៅមួយសន្លឹកបែបនេះសោះ តើសៀវភៅនេះវាមានថាមពលវិសេសដែលអាចសម្រេចបំណងប្រាថ្នាបានមែនឬ? ហើយប្រសិនបើសៀវភៅនេះពិតជាមានភាពវិសេសបែបនេះមែន នោះប្រាកដជាមានមនុស្សចង់បាន ហើយបើវាពិតជាធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ណាម្នាក់នោះ ពួកគេប្រាកដជាយកវាទៅធ្វើ រឿងអាក្រក់ក្នុងរូបភាពផ្សេងៗដោយភាពលោភលន់។
ក្នុងតួនាទីជានារីធ្វើការដែលចំណាយពេលភាគច្រើនលើគំនូរជីវចល និងការស្រមើស្រមៃ ស្កាយបានអភិវឌ្ឍខ្លួនពីតួអង្គដែលទន់ខ្សោយទៅជារឹងមាំ មានការលះបង់ក្នុងការសម្រេចចិត្តដ៏ធំធេង ជាហេតុធ្វើឱ្យអោយស្កាយធំឡើងជាមនុស្សពេញវ័យ ដែលយល់ពីជីវិត និងស្នេហាកាន់តែខ្លាំងនៅទីបញ្ចប់។

Dear Hero In My Heart វីរបុរសក្នុងដួងចិត្ដ 💜Onde histórias criam vida. Descubra agora