03 The Troubled Visitor

3 1 0
                                    

ភាគ៣
ភ្ញៀវដែលបង្ករបញ្ហា

នៅក្នុងផ្ទះចាស់មួយកន្លែងដែលនៅឯជាយក្រុង ដែលបរិយាកាសមើលទៅស្ងប់ស្ងាត់ចំលែក ហើយរបស់របរក្នុងផ្ទះក៏មើលទៅមានសភាពស្ដុកនិងរញ៉េរញៃខ្លាំង។ ក្រដាស់សៀវភៅចាស់ៗជ្រុះរាយប៉ាយពេញដី រហែករហុយមើលមិនយល់ ម្ចាស់ផ្ទះប្រហែលជាមិនដែលសំអាតឬរៀបចំទេមើលទៅ។
នៅឯជ្រុងងងឹត ប៉ែកខាងកើត មានបន្ទប់មួយធ្វើពីឈើ ដែលមើលទៅវាដូចជាបន្ទប់ធ្វើការ នៅលើតុពោលពេញទៅដោយសៀវភៅក្រាស់ៗ និងមានអំពូលភ្លើងចាស់មួយ ភ្លឺព្រាលៗល្មមតែមើលឃើញតែមួយកន្លែង។ បុរសពាក់ឈុតខ្មៅគ្របក្បាលជិតម្នាក់អង្គុយលើកៅអីដោយស្ងៀមស្ងាត់ ដោយសភាពបន្ទប់មានពន្លឺមិនច្រើនមិនអាចមើលមុខរបស់គេច្បាស់ ថាគេជាអ្នកណានោះទេ តែដោយសារពន្លឺថ្ងៃដែលជះតាមចន្លោះជញ្ជាំងធ្វើឲ្យឃើញថា នៅក្នុងដៃរបស់គេមានកាន់សៀវភៅបុរាណក្របឈើដែលមានក្បាច់រចនាយ៉ាងស្រស់ស្អាត គេអង្អែលវាថ្នមៗដោយយកចិត្តទុកដាក់រួចញញឹមចុងមាត់។
បុរសអាថកំបាំងម្នាក់នោះកាន់សៀវភៅដើរទៅជ្រុងម្ខាងទៀតដោយស្ងៀមស្ងាត់។ គេបើកវាមួយទំព័រម្ដងៗ ទាំងដែលជាទំព័រទំនេរ ទីបំផុតគេក៏យកខ្មៅដៃមានស្រាប់នៅជាមួយសៀវភៅនោះទៅសរសេរ នៅចំពាក់កណ្ដាលនៃទំព័រ។
តើគេសរសេរអ្វីទៅ? មើលទៅដូចជាស្មុកស្មាញណាស់ គេសរសេរវាឡើងដោយអារម្មណ៍មិនល្អ និងមួម៉ៅ គេគូសអក្សរទាំងនោះចោល ដោយបោកខ្មៅដៃទៅលើតុនិងស្ទុះងើបទៅ ធាក់កៅអី និងដាល់ជញ្ជាំងខ្លាំងៗ…
ផាំង!!ផាំង!!
ផូស!ផូស!!
“អ្ហើយ!!! តើខ្ញុំបានធ្វើអ្វីខុស?”

ផាំង!!!
គេក្ដាប់ដៃវាយលើតុមួយទំហឹង រួចក្ដោបក្បាលទះតប់ខ្លួនឯងខ្លាំងៗ ធ្វើឲ្យអាវដែលគ្របក្បាលរបស់គេនោះរបូតបង្ហាញមុខអោយឃើញច្បាស់។ គាត់ជាបុរសម្នាក់ និងជាចោរដែលចូលលួចសៀវភៅនៅវិទ្យាស្ថានតារាសាស្ត្រនោះឯង ការតុបតែងខ្លួនរបស់គាត់ មើលទៅរយីករយ៉ាក ដូចមិនបានប្តូរជាច្រើនថ្ងៃ ភ្នែកមានពាក់វែនតាក្រាស់ សក់ក្បាលរញ៉េរញ៉ៃគ្របពីលើថ្ងាស តែទឹកមុខស្លូតបូតបង្ហាញអោយឃើញពីទុក្ខកង្វល់។ បើតាមស្មានគាត់មានអាយុប្រហែលសាមសិបទៅសែសិបរឺលើសនឹងតិចតួច គាត់ងើបមុខឡើងយឺតៗ រួចដាក់ខ្មៅដៃចូលក្នុងសៀវភៅវិញ ព្រមទាំងបិទវាវិញដូចដើមដោយអស់សង្ឃឹម។

២០ឆ្នាំមុន

ក្រោមពន្លឺព្រះសូរិយារះចាំងចែងលើផែនដី នៅជ្រុងខាងលិចក្បែផ្លូវលំនៅឯជាយក្រុង មានហាងសៀវភៅមួយកន្លែងដែលសាងសង់ពីឈើដល់ប្រណិត លាបពណ៌រលោងដូចពន្លឺព្រះអាទិត្យ រូបរាងខាងក្រៅដូចហាងសៀវភៅធម្មតាទូទៅ តែបើយើងក្រលេកមើលខាងក្នុងវិញ ការតុបតែងត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ទាំងទូសៀវភៅនិងគ្រឿងសង្ហារឹម មើលទៅល្អឥតខ្ចោះ ប្រៀបដូចជាផ្ទះវេទមន្តក្នុងរឿងនិទាន ម្ចាស់ហាងប្រហែលជាចំណាយទុនច្រើនណាស់ហើយ។
សៀវភៅក្រាស់ៗជាច្រើនត្រូវបានតម្រៀបគ្នាយ៉ាងមានរបៀបក្នុងទូឈើធំៗពេញបន្ទប់។ ទៀនប្រណិតជាច្រើនដើមត្រូវបានគេប្រើប្រាស់ជំនួសអំពូលភ្លើង ឆ្លុះបញ្ចាំងឲ្យឃើញសៀវភៅជាច្រើនក្បាលដែលឈបង្អួតរាងក្នុងទូសៀវភៅដូចមានជីវិតរស់រវើក ហើយពន្លឺភ្លើងទៀនពណ៌ទឹកក្រូចដែលចាំងទៅលើសៀវភៅធ្វើអោយអក្សរដែលមានលើក្របសៀវភៅ រំលេចចេញពណ៌មាសដូចជាវេទមន្ត។
ក្រមុំកំលោះប្រុសស្រីមួយគូរ បានបណ្តើរគ្នាចូលទៅក្នុងហាងសៀវភៅនោះដោយទឹកមុខញញឹមញញែម គេទាំងពីរនាក់គឺជេត បុរសអាវខ្មៅអាថ៌កំបាំងម្នាក់នោះ និង មីងវ៉ាន់ដារបស់ស្កាយនេះឯង ពួកគេទាំងពីរជាគូរស្នេហ៍និងគ្នា។
“ អូហូ..!!!”
“វោវ!!!”
ពួកគេលាន់មាត់ពេលចូលមកដល់ខាងក្នុង ព្រមទាំងសម្លឹងមើលសៀវភៅនោះ ដោយភ្លើតភ្លើន។
“សៀវភៅនៅទីនេះមានច្រើនរាប់មិនអស់តែម្ដង អូនពិតជាចូលចិត្តសៀវភៅទាំងនេះណាស់”
“អស្ចារ្យមែនទែន! អូ!! មើលនែក!  សៀវភៅរបស់ អាន់ឌើសុន (Anderson) !!! នេះជាការបោះពុម្ពលើកដំបូងតាស មើលតាមស្ថានភាពរបស់វាបច្ចុប្បន្នពេលនេះទៅ វាប្រហែលជាត្រូវបានរក្សានិងថែរទាំបានយ៉ាងល្អហើយ មើលចុះនៅថ្មីមែនទែន វាប្រាកដជាថ្លៃណាស់ហើយ មិនគួរឱ្យជឿទេថាមានហាងសៀវភៅ បែបនេះនៅក្នុងសង្កាត់របស់យើងដែរ”
ជេតកាន់សៀវភៅក្រាស់មួយក្បាលបង្វិលវាផ្អៀងផ្អងដោយពេញចិត្ត និងកោតសរសើរ។
“ហាងសៀវភៅនេះ ឈ្មោះថា ប៊ីកប៊េង ហេតុអ្វីបានជាស្តាប់ទៅដូចជាឈ្មោះរបស់ក្រុមតន្រ្តីរ៉ុកអញ្ចឹង?”
“ហឹស!!  ប្រហែលម្ចាស់ហាងជាមនុស្សដែលចូលចិត្តអ្វីដែលកំប្លែងហើយ ឬគាត់ប្រហែល ជាហ្វេនរបស់តន្ត្រីរ៉ុកហើយមើលទៅ បានជាដាក់ឈ្មោះហាងបែបនេះនោះ”
“ម្យ៉ាងដែរ……”
វ៉ាន់ដា ងក់ក្បាលរួចអូសម្រាមដៃលើសៀវភៅក្នុងទូរទាំងអស់នោះជារឿយៗ…
“អូ!! មែនហើយ!! ជេត អូននៅតែមិនអាចរកឃើញគំនិតថ្មីក្នុងការបញ្ចប់រឿងប្រលោមលោក របស់ពួកយើងបានទៀត”
“បងបានគូរគំរូថ្មីអោយអូនដែរ មើលនែក”
គេហុច ក្រដាសមួយសន្លឹកដែលបត់ជាបួនជ្រុងហុចឲ្យទៅនាង នាងទទួល រួចលាវាមើល។
“តើវាយ៉ាងម៉េចដែរ?”
“ហឺមម.… រូបនិងសាច់រឿងវាមើលទៅដូចជាក្មេងពេក”
“ពិតអ្ហស? អូខេ! បងនិងគូរវាសារជាថ្មី”
រូបគំនូរត្រូវបានបត់ចូលក្នុងហោប៉ៅវិញ រួចពួកគេទាំងពីរក៍ដើរមើលសៀវភៅបន្ត…
“វ៉ាន់ដា!”
“អ្ហឹស?”
ម្ចាស់ឈ្មោះងាកក្រោយសម្លឹងទៅអ្នកហៅដោយងើយឆ្ងល់ ដែលសុខៗជេតហៅឈ្មោះរបស់ខ្លួនបែបនេះ។
“តើអូនចង់ឆ្លងខួបអនុស្សវរីយ៍ប្រាំឆ្នាំរបស់យើងនៅឯណាទៅ?”
គេនិយាយដោយកែវភ្នែកផ្អែមស្រទន់។
“ខួបអនុស្សវរីយ៍? អូ…!! អូនភ្លេចពីវាឲ្យឈឹង”
“អ! អ្ហ...មិនអីទេ! បងគិតរួចហើយថាអូនត្រូវតែភ្លេចពីវា តែអត់អីហ្អេ....អោយតែអូនមិនភ្លេចបងទៅបានហើយ"
ជេតនិយាយព្រមទាំងចាប់ដៃទាំងពីរបស់នាងជាប់ច្របាច់តិចៗ
“ចុះបើថ្ងៃណាមួយអូនភ្លេចបងនោះ?"
គេប្ដូរពីចាប់ដៃ បែមកអោបនាងពីក្រោយដោយយកចង្ការកើយលើស្មារបស់មនុស្សស្រីជាទីស្រលាញ់ ព្រមទាំងនិយាយតិចៗយ៉ាងផ្អែមល្ហែម…
“បើថ្ងៃនោះមានមែន បងនិងតាមរកអូន ហើយតាមស្រលាញ់អូនម្តងទៀត រហូតដល់ការចងចាំរបស់អូននេះ ត្រលប់មកវិញ”
“អ្ហឺម.…អោយពិតណ៎ា!”
“បាទ…”
វ៉ាន់ដាវាយដៃគាត់តិចៗ រួចសើចចេញមកដោយមានក្ដីសុខ។
“តោះទៅមើលខាងនោះ”
នាងអូសដៃជេតអោយដើរតាម ដោយសម្លឹងមើលនេះមើលនោះជារឿយៗ រហូតឃើញសៀវភៅមួយក្បាលដែលដាក់នៅលើធ្នើរសៀវភៅជាមួយសៀវភៅដទៃទៀត។ សៀវភៅនោះមើលទៅធំលេចធ្លោរជាងសៀវភៅផ្សេងៗដែលនៅក្បែរ ក្របរបស់វាក៏ធ្វើពីឈើ ពិសេសពេលដែលវ៉ាន់ដាប្រទះភ្នែកជាមួយវា វាក៏បញ្ចេញពន្លឺភ្លឺព្រិចៗ ទាក់ទាញ ដូចមន្តសណ្តំមិនអោយពួកគេបែរទៅមើលអ្វីផ្សេង។ ជេតនិងវ៉ាន់ដា ឈរមើលទៅវាដោយភ្លឹកភ្លេចខ្លួន មិនដឹងថាមានវត្តមានមនុស្សម្នាក់ទៀតនៅទីនោះដែរកំពុងមើលទៅពួកគេទាំងពីរ។
“ខ្ញុំកំពុងរង់ចាំអ្នកទាំងពីរ”
សម្លេងស្អកៗរបស់បុរសម្នាក់លឺចេញពីក្រោយខ្នងរបស់ពួកគេ ធ្វើឲ្យអ្នកដែលឈរបែខ្នងមើលសៀវភៅនោះភ្ញាក់ព្រើត បែរខ្លួនមកមើលតំណាលគ្នាដោយភ្ញាក់ផ្អើល។ បុរសចំណាស់ម្នាក់នោះតែងខ្លួនចំលែកៗ សក់ក្បាលវែង រួញអន្ទើងត្រឹមក រួមជាមួយពុកមាត់ស្រមូមខ្មៅរួញ ភ្នែកពាក់វែនតាក្រាស់ៗ និងតែងខ្លួនដោយសំលៀកបំពាក់បែបបុរាណៗមិនដែលឃើញពីរមុនមក។
គាត់និយាយព្រមទាំងញញឹមយ៉ាងពព្រាយទៅរកពួកគេទាំងពីរ  តាមមើលទៅគាត់ប្រហែលជាអ្នកធ្វើការក្នុងហាងសៀវភៅ ឬក៏ជាម្ចាស់ហាងនេះក៏ថាបាន គាត់ដើរក្រពាត់ដៃទៅក្រោយមើលនេះមើលនោះរួចក៏ដើរទៅទាញសៀវភៅក្របឈើចេញពីធ្នើរសៀវភៅ ហុចអោយទៅ វ៉ាន់ដា ព្រមទាំងងក់ក្បាលឲ្យនាងទទួល។
“វាគឺជារបស់អ្នកទាំងពីរហើយ”
“វាជារបស់ពួកយើងអ្ហស?”
នាងទទួលរួចផ្អៀងផ្អងមើលសៀវភៅនោះដោយពេញចិត្ត ហើយម្ចាស់ហាងដដែលក៏យកខ្មៅដៃមួយដើមវែងពណ៌មាសភ្លឺរលោង ប្រគល់អោយទៅជេតដូចគ្នា។
“ត្រូវចាំ ពួកវាត្រូវតែប្រើជាមួយគ្នា”
ជេតទទួលហើយងក់ក្បាលញញឹមទៅបុរសចំណាស់ម្នាក់នោះ រួចក៍ងាកទៅចាប់អារម្មណ៍សៀវភៅយ៉ាងជក់ចិត្ត ពួកគេទាំងពីរ ចាប់កាន់សៀវភៅនិងបើកវាជាមួយគ្នា។
ដោយទំព័រតំបូងគឺទទេស្អាត ទំព័រទីពីរក៏ទទេរស្អាត ហើយទំព័រផ្សេងទៀតក៏ទទេស្អាតគ្មានអ្វីនៅក្នុងសៀវភៅឡើយ គាត់បើកចុះបើកឡើងដោយមិនយល់ហេតុអ្វីម្ចាស់ហាងនេះលក់សៀវភៅទទេឲ្យពួកគេធ្វើស្អី?
វ៉ាន់ដា ជ្រួញជញ្ចើមរួចងើបមុខសួរ។
“ថ្លៃប៉ុន្មានដែរ..”
ស្ងាត់ឈឹងគ្មានចម្លើយ គាត់បាត់ទៅណា ពេលណាក៏មិនដឹងលឿនម្លេះ? ពួកគេទាំងពីរងាកឡេមឡឺមរកមើលម្ចាស់ហាងម្នាក់នោះតែមិនឃើញ គាត់បាត់ពីទីនេះដូចបំបាំងខ្លួន…
“គាត់ប្រហែលជាឲ្យពួកយើងដោយអត់គិតថ្លៃហើយ”
ពួកគេទាំងពីរអង្អែលក្របសៀវភៅដែលមានត្បូងរូបបេះដូងពណ៌ក្រហមនិងកូនសោពណ៌មាសនោះដោយលាន់មាត់សរសើរពីសម្រស់របស់វា។
“វាពិតជាស្អាតណាស់ ណស់”
“ហឺម.……”
ស្រីក្រមុំភ្នែកស្រទន់វ៉ាន់ដាកាន់សៀវភៅនិងខ្មៅដៃបង្វិលមើលចុះឡើងៗដោយទឹកមុខញញឹមរីករាយ ដែលសុខៗមានគេឲ្យសៀវភៅនិងខ្មៅដៃដ៏ស្រស់ស្អាតហ្វ្រីៗបែបនេះ តើបុរសចំណាស់ម្នាក់នោះអោយពួកគេធ្វើអ្វី?។
°°°

ច្រើនថ្ងៃកន្លងផុតទៅជេតក៏ទូរស័ព្ទទៅអ្នកណាម្នាក់ដោយទឹកមុខកង្វល់ និងនិយាយទៅខ្សែម្ខាងទៀតដោយក្រែងចិត្ត។
“អាល់ឡូ…ខ្ញុំគឺជេត”
(អ្ហ! ជេត អ្ហស មានការអី?)
“គឺ....ខ្ញុំចង់និយាយពី……អើ ...ខ្ញុំចង់បើកលុយមុន សាមសិប ភាគរយ បានទេ?”
(មានរឿងអីបន្ទាន់ឬ?)
វ៉ាន់ដាដែលកំពុងអង្គុយមើលសៀវភៅបុរាណនៅក្បែរនោះក៏ស្ទុះងើបអង្គុយត្រង់ខ្លួន ចាំស្ដាប់មិត្តប្រុសរបស់ខ្លួននិយាយ។
“ខ្ញុំមានរឿងសំខាន់ ដែលត្រូវការវាពិតមែន”
(ខ្ញុំនិងអនុញ្ញាតិបើកលុយឲ្យ សាមសិបភាគរយ មុនក៏បាន ប៉ុន្តែឯងត្រូវបញ្ចប់ អត្តបទរឿងអោយបាននៅចុងខែនេះសម្រាប់ខ្ញុំ)
“ក៏បានៗ…ច្បាស់ណាស់ ខ្ញុំនឹងប្រញាប់ផ្ញើរវគ្គបញ្ចប់ទៅអោយបងឆាប់ៗនេះណា”
(ហើយក្នុងរយៈពេលពីរថ្ងៃទៀត ឯងអាចមកស៊ីញ៉េឯកសារហើយបើកលុយមុនបានហើយ)
“អគុណខ្លាំងណាស់”
គាត់ដាក់ទូរស័ព្ទចុះ រួចដើរទៅអង្គុយក្បែរគូរស្នេហ៍ ដោយសប្បាយចិត្ត រួចយកសៀវភៅដែលមានក្របឈើនោះឡើងមក បម្រុងគូរអ្វីប៉ុន្តែ...
“អេ! ឈប់”
“មានអី អ្ហ?”
“កុំទាន់អាលសរសេរលើវា”
“ហេតុអីមិនអាច……?”
“អោយវាមកណេះ”
នាងញញឹមរួចទាញសៀវភៅនោះមកសរសេរអក្សរ W ដែលថាដើមឈ្មោះរបស់ខ្លួន (Wanda) នៅចុងសន្លឹង ទំព័រតំបូងរបស់សៀវភៅ រួចហុចខ្មៅដៃនោះឲ្យទៅជេតបន្ត។
“អ្ហ.....ស្មានថាមានរឿងអី”
គេញញឹមរួចសរសេរឈ្មោះរបស់គាត់វិញដូចគ្នា។
(W&J❤)
“រួចហើយ”
ជេតងើបមុខទៅញញឹមដាក់គូរស្នេហ៏ ហើយនាងក៏ទះដៃ និងធ្វើមុខគួរឲ្យស្រលាញ់ដាក់មិត្តប្រុសរបស់ខ្លួន ដោយផ្អែកក្បាលលើស្មារបស់គេព្រមទាំងនិយាយដោយសំលេងស្រទន់ថា…
“សៀវភៅនេះ វានិងជាសៀវភៅកំណត់ហេតុអាថ៌កំបាំងរបស់ពួកយើងទាំងពីរ”
“បាទ”
ជេតឆ្លើតទាំងញញឹម ថ្ពួកដៃសន្យាគ្នាបែបក្រមុំកំលោះយ៉ាងផ្អែមល្ហែម ហើយជេតក៏លើកខ្មៅដៃគូររូបលើសៀវភៅនោះ។
“ចាប់ផ្ដើមហើយណា!”
នាងនិយាយដោយញញឹមរីកមុខ។ ជេតក៏ចាប់កាន់ខ្មៅដៃគូរូបអ្នកចម្បាំងព្រះអាទិត្យនៅសន្លឹកតំបូងសៀវភៅដោយផ្ចិតផ្ចង់យកចិត្តទុកដាក់ ព្រមទាំងមានស្រីស្អាតអង្គុយមើលក្បែរៗជាមួយផង។
ការពិតទៅរូបគំនូរនិងសាច់រឿងទាំងអស់ក្នុងសៀវភៅបុរាណនោះ គឺជេតមិត្តប្រុសរបស់មីង វ៉ាន់ដា ជាអ្នកគូទេតើ…។

វិលមកបច្ចុប្បន្នវិញ វីនឺសឈមើលរឿងរបស់ខ្លួន ពីទំព័រមួយទៅទំព័រមួយនៅលើតំបូលអាគារហូតដល់សន្លឹកចុងក្រោយ រួចបិទសៀវភៅដកដង្ហើមធំដោយអារម្មណ៏អន្លង់អន្លោចរសាត់អណ្តែត សំលឹងមើលលំហល្វឹងល្វើយ។
គេនិយាយមួយៗសម្លឹងទៅឆ្ងាយតែម្នាក់ឯង ដូចសារផ្ញើរអោយអ្នកណាម្នាក់ដែលនៅជ្រុងម្ខាងទៀតនៃផែនដី។
“ការស្រលាញ់ មិនដែលគិតថាផ្លាស់ប្ដូរ សូម្បីតែនៅពេលជួប នឹងការប្រែប្រួលភពឋានបែបនេះ…វាមិនអាចរារាំងឬកែប្រែអ្វីទាំងអស់ ទោះបីជាមានការប្តូរពេលវេលា តែវាមិនអាចផ្លាស់ប្តូរបេះដូងបានឡើយ”
អ្នកចម្បាំងព្រះអាទិត្យនិយាយដោយម៉តចត់សម្លឹងទៅឆ្ងាយ ព្រមជាមួយនិងកែវភ្នែកកក់ក្តៅ ខ្ញុំងាកមើលទៅគេដោយរំភើបពេញបេះដូងញញឹមចេញមកដោយមិនដឹងខ្លួន ទោះដឹងថាគេមិនបាននិយាយជាមួយក៏ដោយ។ វីនឺសជាបុរសម្នាក់ដែលមានបេះដូងផ្អែមល្ហែមនិងកក់ក្ដៅបំផុត គេបិទភ្នែកជ្រួញជញ្ចើមនៅពេលសំលេង ឡាននិងសម្លេងមនុស្សជាច្រើនលឺពេញត្រចៀករបស់គេ ទាំងដែលគេនៅលើតំបូលអាគារជាន់ទីម្ភៃ ខ្ញុំមើលទៅគេដោយងើយឆ្ងល់។
គេកើតអីហ្នឹង?
វីនឺសបិទភ្នែកព្យាយាមស្ដាប់ពីរតំបន់មួយទៅតំបន់មួយរាប់រយយោជន៍ រហូតដល់ឃ្លាំងទំនិញដែលលេអូស្នាក់នៅ ការស្ដាប់នេះគឺជាថាមពលពិសេសរបស់គេដែលអាចស្ដាប់ និងលឺពីមនុស្សដែលគេស្រលាញ់និងគិតដល់។
លូណាដែលនៅក្នុងឃ្លាំងទំនិញដែលគេបោះបង់ចោល បានស្ដាប់លឺពាក្យដែលវីនឺសនិយាយបញ្ជូនមកល្វើយៗតាមខ្យល់។
“វីនឺស….”
នាងឈស្ងៀមរត់ចេញទៅមាត់ទ្វាដោយត្រេកអរ ទោះនាងមិនដឹងថាគេនៅទីណាក៏ដោយក៏ត្រេកអនៅពេលដឹងថាគេមានសុវត្តិភាព។
“ពិតមែនហើយ! ការស្រលាញ់គឺជាជំហ ដល់រឹងមាំ និងជាបង្គោលភ្លើងចាំបំភ្លឺផ្លូវ ដែលមិនរង្គោះរង្គើរទោះត្រូវបោកបក់ដោយព្យុះដ៏ខ្លាំងមហិមាក៏ដោយ ក៏មិនខ្លាចដែរ……វីនឺស…អូននឹកបងណាស់”
ព្រះនាងលូណានៃអាណាចក្រភាពងងឹតនិយាយខ្សឹបៗដោយទឹកភ្នែកហូរ យកដៃខ្ទប់ទ្រូង នឹកមនុស្សជាទីស្រលាញ់ពេញបេះដូង ហេតុអ្វីព្រហ្មលិខិតបំបែកពួកគេបែបនេះ។

(អូននឹកបងណាស់... )
វីនឺសបើកភ្នែកធំៗ ដោយភ្ញាក់ផ្អើលពេលលឺសំលេងលូណានៅក្នុងត្រចៀករបស់ខ្លួន។
“លូណា!!” គេស្ទុះវឹង ហក់ឡើងបង្កាន់ដៃរបៀងលោតចុះទៅ។
“វាយ!! វីនឺស!!”
ខ្ញុំស្រែកភ្លាត់អស់មួយសំលេង ព្រោះវីនឺសគេធ្លាក់ចុះបាត់ទៅហើយ បត់កស្លាប់មិនខានទេ ប្រាកដជាមានមុខក្នុង សូហ្សល់ មីឌៀ (social media) ចុះផ្សាយហើយនៅព្រឹកស្អែកនេះពីបទបុរសម្នាក់លោតចុះពីខុនដូ ជាន់ទីម្ភៃ……
ខ្ញុំស្ទុះអើតចុះទៅក្រោមរកមើលគេ តែមានឯណាគេរត់ត្រុយដូចគ្មានអ្វីកើតឡើង នេះជាន់ទីម្ភៃ ណាអ្នកទាំងអស់គ្នាគេជា ស្ពៃយឌើមេនឬយ៉ាងម៉េច?
ខ្ញុំរត់ចេញទៅក្រៅចុះទៅតាមគេដោយជណ្តើរយន្ត មិនមែនលោតចុះទៅក្រោមដូចគេទេ បើហ៊ានប្រាកដជាបត់កងាប់ ព្រោះខ្ញុំមិនមែន អាយរ៉នមេន ឬ ស្ពាយឌឺមេនអីទាំងអស់។ ចំណែកអ្នកចម្បាំងម្នាក់នោះវិញ ពេលនេះមេឃងងឹតទៅហើយ គេរត់ទៅរត់មក តាមផ្លូវដែលមានពន្លឺភ្លើងខ្វាត់ខ្វែងដោយមិនដឹងទិសដៅ។
(ទីនេះគឺទីណា? ហេតុអ្វីបានជាខ្ញុំមិនយល់និងស្គាល់អ្វីនៅទីនេះអញ្ចឹង? ចុះលូណាវិញនាងនៅឯណា?)
វីនឺសឈរងើយមើលទៅភ្លើងពណ៍តាមភោជនីយដ្ឋាន និង ភ្លើងហ្វាឡានដែលបើកកាត់ទៅមកដោយចិត្តអន្ទះសារ។
“វីនឺស!!” ខ្ញុំស្រែកហៅវីនឺសដែលឈរឆ្លេឆ្លានៅផ្លូវម្ខាងទៀត។
“វីនឺស! នេះ….គេមានឮនរណាម្នាក់ហៅទេ?” ខ្ញុំខាំមាត់ខឹងព្រោះស្រែកហៅគេមិនលឺ រួចក៏ទន្ទ្រាំជើងដើរប្រញ៉ាប់ប្រញាល់ឆ្លងថ្នល់ទៅរកគេដោយជំហានវែងៗដោយមិនមើលឆ្វេងស្ដាំ។
ទីត!ទីត......
សំលេង ស៊ីផ្លេឡានធ្វើឲ្យខ្ញុំបញ្ឈប់ដំណើរងាកទៅប្រភពសំលេង ភ្លើងហ្វាជះចាំងពេញផ្ទៃមុខធ្វើឲ្យភ្នែកស្រវាំងមើលមិនឃើញអ្វីទាំងអស់។
ស្លាប់មិនខាន!!!!
ខ្ញុំយកដៃខ្ទប់ក្បាលស្រែកឡើងផ្លាត់សម្លេង ថ្ងៃនេះឆ្នាំក្រោយប្រហែលជាថ្ងៃគម្រប់ខួបខ្ញុំហើយ…
ទីត!ទីតតត…

“អាយយយ!!!!”
ងឺតតត……
សំលេងហ្វ្រាំងឡានលាន់ឮកកិតវែងនិងថ្នល់ ខ្ញុំស្លាប់ហើយ… តែ….ហេតុអ្វីគ្មានអារម្មណ៍ដឹងអញ្ចឹង គ្មានឈាមគ្មានការឈឺចាប់ពិភពលោកដែលអ៊ូអរមុននេះបែជាស្ងាត់ជ្រងំ។ ខ្ញុំបើកភ្នែកសន្សឹមៗក៏ឃើញវីនឺសឈរកាន់ដាវចាក់ទៅដីនៅចន្លោះខ្ញុំនិងឡាន ដោយជុំវិញខ្លួនគេពោលពេញដោយពន្លឺពណ៌ទឹកក្រូចដូចព្រះអាទិត្យ ធ្វើអោយខ្លួនគេមើលទៅដូចជាទេពបុត្រ ឡូយ អង់អាច អស្ចារ្យ។
ឡានដែលប្រុងបុកខ្ញុំអម្បាញ់មិញក៏នៅឈប់ស្ងៀមហើមគូទក្រោយពីថ្នល់ ខ្ញុំងាកមើលទិន្នភាពជុំវិញខ្លួនដែលនៅស្ងៀមមិនកំរើកដោយចំហមាត់ភាំង។ គេងាកមើលមកខ្ញុំ រួចដើរមកចាប់ដៃខ្ញុំឆ្លងកាត់ទិន្នភាពដល់គួរឲ្យខ្លាចនោះទៅដោយរឹកពារ អង់អាច និងស្ងប់ស្ងាត់ គេដូចជាវីរបុរស ចាំជួយសង្គ្រោះខ្ញុំអញ្ចឹង ខ្ញុំមានអារម្មណ៏ថាកក់ក្ដៅពេញបេះដូងនៅពេលដែលបាតដៃ យើងទាំងពីប៉ះគ្នា។
“ព្រះនាង”
វីនឺសហៅនាងតិចៗ ខណៈពេលដែលស្កាយឈរស្ងៀមមិនកម្រើក។ ពួកគេទាំងពីរឈរកណ្ដាលថ្នល់ដែលពោលពេញដោយពន្លឺអំពូលភ្លើងពណ៌ទឹកក្រូចតាមដងផ្លូវ និងពន្លឺព្រះចន្ទរះនៅលើមេឃជះពន្លឺបំភ្លឺពួកគេទាំងពីរ។

ថ្ងៃបន្ទប់

“ពិតអ្ហស?”
(ពិតហើយ! អ្វីដែលឯងចង់និយាយ វាប្រហែលជា កំលាំងនៃល្បឿនថាមពលដល់ខ្លាំងអស្ចារ្យមួយ ដែលអ្នកវិទ្យាសាស្ត្រហៅថា ហាយផើស្ពេច (Hyperspace) ដែលចក្រវាឡជាអ្នកបង្កើតវា ឬប្រឌិតវាឡើងនៅខាងក្រៅពិភពលោកបច្ចុប្បន្នរបស់យើង ឬវាអាចជា...រណ្ដៅខ្មៅ ដែលក្នុងទ្រឹស្ដី គេគិតថា វាអាចជាស្ពាន ដែលភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀតនៅក្នុងលំហពេលវេលានិងអាចជាផ្លូវកាត់ សម្រាប់ធ្វើដំណើរនៅទីអវកាស ឬមនុស្សអាចឆ្លងពេលវេលាបានពីរភពមួយទៅភពមួយទៀត…..ប៉ុន្តែយើងត្រូវស្វែងយល់សិនថាអ្វីទៅ ដែលរណ្តៅខ្មៅត្រូវបានជាប់ទាក់ទងជាមួយ)
លោកសាស្ត្រាចារ្យ ហ្សីង ពន្យល់យ៉ាងក្បោះក្បាយ ពីថេរះវេលានៃការឆ្លងភព។ សាស្ត្រាចារ្យ-ហ្សីងនេះ គឺជាគ្រូដល់ល្អរបស់ខ្ញុំ តែងតែពន្យល់និងនែនាំខ្ញុំគ្រប់ពេល។
“ហើយតើមានរបស់អ្វីខ្លះទៅដែលអាចធ្វើដំណើរឆ្លងភពមួយទៅភពមួយបាន លោកសាស្ត្រាចារ្យ?”
(តាមទ្រឹស្តីវាអាចទៅរួចណា...តែមិនមានភស្តុតាងច្បាស់លាស់ណាមួយមកបញ្ជាក់ថា មានមនុស្សឬវត្ថុអ្វីអាចឆ្លងភពបាននោះទេ។ អ្នកខ្លះថាវាជាការស្រមោលស្រមៃរបស់អ្នកវិទ្យាសាស្ត្រ ឬរបស់អ្នកនិពន្ធក្នុងរឿងតែប៉ុណ្ណោះ)
“ហើយចុះ…សៀវភៅអ្ហ៎?”
(អ្វីទៅ?)
“គឺ… គឺខ្ញុំចង់មានន័យថា… វាអាចជាផ្លូវដែលអាចធ្វើអោយមនុស្សធ្វើដំណើរឆ្លងភពមកបានទេ?”
(ឯងនិយាយថាអ្វីដែលអាចធ្វើដំណើរឆ្លងភពបាននោះ?)
“គឺមិន! មិនមែនទេ”
(អឺមម...នេះបើយោងតាមការ សនិដ្ឋានរបស់ខ្ញុំ គ្រប់យ៉ាងដែលធ្វើដំណើរឆ្លងកាត់ភពមួយបាន វាតែងតែបណ្តាលមកពី ហេតុផលអ្វីមួយ ឬក៏មានអ្វីខុសប្រក្រតីទៅលើពិភពលោកយើងនេះ…បានហើយ ទៅសម្រាកទៅស្កាយ ហើយក៏ប្រញាប់ស្វែងរកសៀវភៅ និងសំបុត្ររបស់ឯងឲ្យឃើញផង ព្រោះវាជាអនាគតរបស់ឯងណា)
“អូខេ សាស្ត្រាចារ្យ ហ្សីង”
ខ្ញុំដាក់ទូរស័ព្ទចុះរួចសម្លឹងមើលទៅអេក្រង់ទូរស័ព្ទដកដង្ហើមធំ ដាក់វាចូលក្នុងហោប៉ៅ ហើយដើរទៅរកវីនឺសដែលអង្គុយចាំលើសាឡុងខាងក្រៅបន្ទប់។ ខ្ញុំបាននាំគេមកវិទ្យាស្ថានតារាសាស្ត្រជាមួយដែរ ព្រោះមិនហ៊ានបណ្ដោយឲ្យនៅជាមួយមីងវ៉ាន់ដាតែពីរនាក់នោះទេ ពេលនេះពួកយើងកំពុងនៅការិយាល័យរបស់ប្លេក ដើម្បីឆែកមើលកាមេរ៉ាសុវត្តិភាពក្នុងថ្ងៃកើតហេតុនោះ។ ប្លេកនេះណាបើដកភាពលេងសើចរបស់គេចេញ គឺគេនេះពូកែណាស់ និងជាមិត្តម្នាក់ដែលអាចពឹងពាក់បាន។ ប្លេកជាអ្នកជំនាញខាង ស៊ីសស្ទឹម (System) គ្មានអ្វីដែលគេរកមិនឃើញនោះទេ…តែទាស់ត្រង់ថាពេលនេះម្ចាស់ការិយាល័យនេះវាបាត់ក្បាលទៅណាក៏មិនដឹង ខ្ញុំមកចាំយូរហើយមិនឃើញគេសោះ?
“កើតអីហ្នឹង វីនឺស? ឈឺពោះមែនទេ?” ខ្ញុំសួរនៅពេលងាកទៅឃើញគេឈរក្តោបពោះរមួលខ្លួនលោតចុះឡើងពេញបន្ទប់បែកញើសជោគថ្ងាស គេមិននិយាយគិតតែពីក្តោបខោធ្វើមុខជូរ។
“ហ្អេ!! កុំប្រាប់ណាថា រូតខោរបស់លោកខូច? ខូចមែនអ្ហស?”
ខ្ញុំនិយាយព្រមទាំងអង្គុយចុះពិនិត្យអោយគេ តែគេនៅតែប្រឹងក្តោបក្រាញ់ននាលមិនអោយខ្ញុំមើល។ អីក៍ណាស់ណាទៅ មនុស្សចិត្តល្អចង់ជួយហើយតាស។
“ដកដៃចេញមើស!! នៅអោយស្ងៀម វីនឺស! ខ្ញុំមើលមិនឃើញទេ!”
“អ៊ុយ”
“ ប្រាប់ហើយ ថានៅអោយស្ងៀមមើស...”
“ហ្អេស្កាយ! ធ្វើអីនឹង?”
សម្លេងមនុស្សម្នាក់សួរឡើងព្រមទាំងអោនក្បាលអើតមុខមើលមកខ្ញុំដែលកំពុងចាប់ខោរបស់វីនឺស តែថា… សម្លេងនេះ…. ខ្ញុំងើបមុខពីរ៉ូតខោគេរួចងាកទៅម្ចាស់សំនួរ រួចប្រញាប់ដកដៃចេញងើបឈរត្រង់ខ្លួន។ ប្លេកសម្លឹងមើលពួកយើងទាំងពីររួចចង្អុលទៅវីនឺសមើលមុខខ្ញុំចាប់កំហុស។
“មិត្តប្រុសអ្ហស?”
“និយាយច្រើនណាស់!” ខ្ញុំទះស្មាប្លេកមួយដៃ។
“វីនឺស តោះទៅ..អូ អូយលឿនឡើង ដើរអោយស្រួលមើស” ខ្ញុំចាប់គ្រាវីនឺសដើរចូលទៅក្នុង ទុកអោយប្លេកឈរសើចម្នាក់ឯងពេលឃើញ ទង្វើរបស់ខ្ញុំបែបនេះ។
“ស្រួលបួល កុំប្រញាប់ពេកណាស្កាយ...” ប្លេកបន្ទរតាមពីក្រោយរួចខ្ទប់មាត់សើច ក្រញេងខ្លួន នេះគេគិតដល់ណានឹង។
ពេលនេះពួកយើងទាំងពីរកំពុងឈររ៉េរ៉ានៅមុចបន្ទប់ទឹកប្រុសដោយអៀនៗ ទំរាំយល់ភាសារបស់គេ តាមពិតទៅគេឈឺបត់ជើងតូចសោះ នេះខ្ញុំមិនយល់ទេថាត្រូវប្រាប់គេបែបណា ព្រោះគេមិនយល់ពីជីវិតរស់នៅគ្រប់បែបយ៉ាងរបស់មនុស្សទាល់តែសោះសូម្បីតែពេលបញ្ចេញចោលអីបែបនេះ.. ចាប់ផ្តើមពីត្រង់ណាល្អទេ ស្កាយអើយស្កាយ….!
“លោ...លោកគ្រាន់តែ...មានអារម្មណ៍ថាចង់បត់ជើងតូច មិនបានកើតអីទេ” ខ្ញុំនិយាយដោយអៀនៗមិនហ៊ានងាកមើលមុខគេ។
“បត់ជើងតូចជាអ្វីទៅ?”
“អឺមមម...បត់ជើងតូចនោះគឺ...នៅពេលដែលសារធាតុរាវនៅក្នុងខ្លួនរបស់លោកត្រូវបានបញ្ចេញចេញពីតម្រងនោមរបស់លោកនិងហា៎ស...នៅពេលលោកផឹកទឹក តម្រងនោមនឹងច្រោះកាកសំណល់ចេញពីឈាម ហើយក៍...រុញវាចេញតាម....បង្ហួរនោម”
ខ្ញុំនិយាយផងកាយវិការផង មានអារម្មណ៍ថាក្តៅមុខចង់ចេញផ្សែងទៅហើយ។
“គិតទៅភពផែនដីរបស់នាង ស្មុគស្មាញមែនទែន”
“អ្អើ...នេះជាអារម្មណ៍របស់មនុស្ស  ការឈឺចាប់បែបនេះគឺជារឿងធម្មតា វាឈឺឡើងនៅពេលដែលឃ្លាន នៅពេលឆ្អែត និងអ្វីជាច្រើនដែលអ្នកមានអារម្មណ៍ វាផ្តើមអោយឈឺចាប់បែបនេះ..វាជាធម្មជាតិរបស់មនុស្សទូទៅ”
ខ្ញុំនិយាយរួចគេក៍ងក់ក្បាល ហើយដើរទៅច្រានទ្វាបន្ទប់ទឹក ដោយធ្វើមុខភ្ញាក់ផ្អើរពេលឃើញចានបង្គន់។
“យើងជួបគ្នាម្តងទៀតហើយ អារណ្តៅបីសាច!”
“អេ អេ!!បីសាចអី មកណេះមក” ខ្ញុំស្ទុះទៅទាញគេចេញ ព្រោះខ្ញុំដឹងថាគេចង់ធ្វើអី ខ្ជិលអធិប្បាយណាស់ក៍បង្វិលគេទៅឈរទល់មុខបង្គន់ប្រុស។
វីនឺសឈរសំលឹងចានបង្គន់ដោយមិនយល់ថាវាជាអ្វី ហើយគេប្រើបែបណានោះទេ មិនដែលស្គាល់ មិនដែលឃើញសោះឡើយ។
“ពេលលោកត្រូវការបត់ជើងតូច លោកក៍....ក៍” ខ្ញុំបិទភ្នែកបង្ខំចិត្តនិយាយភាសារមិនចង់និយាយចេញមក។
“ក៍...បញ្ចេញចោល នៅទីនេះទៅ!!!”
“បញ្ចេញតាមអីទៅ?”
ព្រះ!!! នេះខ្ញុំត្រូវប្រាប់គេចំៗមែនទេទើបយល់អ្ហាស! វាអៀនមាត់ណាស់ដឹងទេ!!
“គឺ...គឺ....បញ្ចេញតាម....របស់មនុស្សប្រុសនោះអី!”
“មិនយល់ទេ”
ទ្រាំលែងបានហើយ ល្ងង់អីល្ងង់យ៉ាងនេះ//
“ខ្ញុំចង់មានន័យថា ..លោកគ្រាន់តែ...ដាក់ផ្នែករបស់លោកនៅទីនោះ ហ៊ឹម... បន្ទាប់មកសម្រួលអារម្មណ៍ៗ...សម្រួលអារម្មណ៍ៗ...អស់ហើយប៉ុណ្ណឹងទេ!!!” ខ្ញុំនិយាយផងចង្អុលផងហើយក៍រត់ត្រុយចេញមកក្រៅយ៉ាងលឿនព្រោះមិនចង់គិតដល់រូបរាងទាំងនោះដោយទុកអោយគេចាត់ការខ្លួនឯង។ ខ្ញុំរត់ទៅឈរផ្អែកខ្លួនទៅជញ្ជាំងបន្ទប់ដកដង្ហើមបន្ធូសម្ពាធ បេះដូងលោតស្ទើរគាំងទៅហើយ នេះគេធ្វើកើតឬអត់ទេនៀកស្ងាត់ឈឹងបែបនេះ។
“រួចហើយឬនៅ?”
“ តើធ្វើវាដោយរបៀបណាទៅ?”
“អ្ហើយយយ...ព្រះអង្គអើយ...”
ខ្ញុំទះថ្ងាសខ្លួនឯងមួយដៃរួចរត់ចូលទៅក្នុងវិញដោយខានមិនបាន....។

°°°
មកដល់ក្នុងបន្ទប់វិញខ្ញុំអង្គុយដោយអារម្មណ៍មិននៅនឹងខ្លួន នឹកឃើញរូបភាពទាំងនោះដោយអារម្មណ៍ហោះហើរទៅដល់ណាដល់ណីក៍មិនដឹង។ ប្លេកដែលកំពុងអង្គុយបើកកុំព្យូទ័រក៍ងាកមកចាប់អារម្មណ៍និងពួកយើងទាំងពីរ។
“ហេ៎...ញញឹមអីនឹងស្កាយ?”
ប្លេកសួរនៅពេលឃើញអាកប្បកិរិយាខ្ញុំនិងវីនឺសប្លែកៗមិនមាត់មិនក។
“អានែក...នែកៗៗ” គេលើកដៃចង្អុលចុងច្រមុះខ្ញុំបែបចំអន់ ធ្វើមុខច្រលើម ខ្ញុំក៍ទះដៃគេចេញកុំអោយរវេងរវាមព្រោះវារសើប ហើយគេក៍សម្លឹងមើលខ្ញុំដោយលួចសើចហឹសៗក្នុងបំពង់ក។
តិចស្ទះងាប់ទៅ!
“សើចអី?”
“អត់ទេ…..ហឺម ហាៗ”
“អាប្លេកឆ្កួត!! មើលមុខហើយក៍សើចនេះមានន័យថាម៉េច?”
“មុខឯងវាកំប្លែង ហាៗៗ”
“បានហើយៗ បើកអោយលឿនៗទៅ”
“បិទបាំងខ្លួនឯង?”
បិទបាំងអី គ្មានបានធ្វើអ្វីសូម្បីបន្តិច នេះមុខខ្ញុំបង្ហាញមកច្បាស់ៗណាស់មែនទេ? តែនៅពេលគិតដល់រូបភាពនោះក៍.....
ខ្ញុំញញឹមយកដៃទះថ្ពាល់ខ្លួនឯងតិចៗ។
ប្លេកញញឹម ហើយងាកទៅបើកកុំព្យូទ័របន្ត ឆែកកាមេរ៉ាសុវត្តិភាព មើលហេតុការណ៍ថ្ងៃដែលខ្ញុំដេញចាប់ចោរលួចសៀវភៅនោះ។
“ចាំតិច! ថយក្រោយវិញ អើ ហ្សូម វាមើស តិចទៀតៗ”
ងងឹតឈឹង!!មើលមិនដឹងថាជាអ្នកណា!
“យ៉ាប់ណាស់!!! មើលមិនឃើញមុខចោរនោះទេ បើមើលមិនឃើញបែបនេះយើងមិនអាចធ្វើអ្វីបានទេ គិតម៉េចទៅ?”
ខ្ញុំមើលទៅរូបភាពព្រាលៗនៅលើកញ្ចក់កុំព្យូទ័រដោយរអ៊ូរទាំ។
នេះខ្ញុំខំសង្ឃឹមខ្ពស់ណាស់លើរូបភាពទាំងនេះតែលទ្ធផងធ្វើអោយខ្ញុំខកបំណងយ៉ាងខ្លាំង មើលចុះគ្មានយកជាការបានសូម្បីតែម្យ៉ាង ដូចមានអ្នកណាមានចេតនាបិទបាំងរូបភាពបែបនេះអញ្ចឹង ហ្វាល់ (File) ខ្លះបើកមិនបានហើយខ្លះទៀតមើលមិនច្បាស់ វាកើតអ្វីអញ្ចេះ?
“ស្កាយ មើស ខ្ញុំសួរឯងអោយច្បាស់ សៀវភៅនោះវាសំខាន់ណាស់មែនទេសម្រាប់ឯង?”
“ខ្ញុំ...ខ្ញុំក៍មិនដឹងដូចគ្នាដែរ អ្វីដែលដឹងគឺត្រូវរកវាអោយឃើញ..តោះ វីនឺស អោវ!! ទៅណាបាត់ហើយ”
“មិញគេឈរនៅត្រង់នេះតាស”
“ខ្ញុំទៅរកគេសិន...ទៅវិញហើយ អគុណណាប្លេក”
“អ...អគុណអ្ហស!”
តើគេស្តាប់ច្រលំឬក៍គេហឹងត្រចៀកទៅ អម្បាញ់មិញនាងកំពុងអគុណគេ ព្រមទាំងញញឹមទៀតផង។
ប្លេកឈរសាឡាំងកាំងតែម្នាក់ឯងនៅពេល ឃើញស្កាយនិយាយស្ដីប្លែកខុសពីមុន។

វីនឺសដេកសំលឹងមើលទៅហ្វូងតារាដែលបញ្ជាំងនៅលើស្លាយ ក្នុងបន្ទប់ស្រាវជ្រាវដោយក្រៀមក្រំ ក្នុងនោះមានហ្វូងផ្កាយ និង ភពផ្សេងៗរាប់ពាន់ គេសម្លឹងវាដោយនឹកដល់ទីកន្លែងដែលគេឃ្លាតមក។ ពិភពនេះមិនសមនិងគេទេ គេចង់ត្រលប់ទៅផ្ទះវិញ ត្រលប់ទៅរកមនុស្សស្រីជាទីស្រលាញ់ ពេលនេះមិនដឹងនាងយ៉ាងម៉េចទៅហើយទេ មិនដឹងថានាងទំលាប់ខ្លួននិងការរស់នៅក្នុងភពបែបនេះដែលឬអត់? តើលេអូធ្វើបាបនាងទេ? សំនួរជាច្រើន ភាពកង្វល់ខ្វល់ខ្វាយសាយភាយពេញខួរក្បាលរបស់គេ។
តើពេលណាគេអាចជួបនាងទៅ ឬត្រូវបែបនេះរហូតហើយមែនទេ....។
“ចាក់អើ!!!” ខ្ញុំលានអណ្តាតឈ្ងោកមុខពីលើមើលទៅវីនឺសដែលដេកសំលឹងមើលផ្កាយ។
គេមើលមកខ្ញុំដោយគ្មានអារម្មណ៍ខ្ញុំក៍ខ្ជឹបមាត់ លេបស្នាមញញឹមចូលវិញ ជ្រួញជញ្ចើម អង្គុយចុះក្បែរខ្លួនគេដែលកំពុងដេក។
“ពេលដែលខ្ញុំសួរនាង....ថាភពរបស់ខ្ញុំនៅឯណានោះ ខ្ញុំមិនចំលែកចិត្តទេ ពេលដែលនាងឆ្លើយថាមិនដឹង...ព្រោះខ្ញុំក៍មិនដឹងដូចគ្នាដែរ..ថាភពរបស់ខ្ញុំមានរូបបែបណា” គេនិយាយដោយមិនងាកមើលមុខខ្ញុំ
“.......”
ខ្ញុំអង្គុយអោបក្បាលជង្គង់ស្តាប់វីនឺសនិយាយដោយស្ងៀមស្ងាត់ គេក៍ងើបអង្គុយទទឹមខ្ញុំ រួចចង្អុលទៅហ្វូងតារាទាំងនោះ។
“ភពរបស់ខ្ញុំត្រូវតែជាភពមួយក្នុងចំណោមភពទាំងអស់នេះ ដែលនៅទីនោះ ហើយមានផ្ទះតែពីរគ្រួសារប៉ុណ្ណោះព្រមទាំងមានជម្លោះនិងគ្នាទៀតផង។ ខ្ញុំស្គាល់តែអ្នកដែលខ្ញុំស្រលាញ់... និងសត្រូវរបស់ខ្ញុំប៉ុណ្ណោះ  ខ្ញុំដឹងតែអ្វីដែលខ្ញុំដឹង ហើយខ្ញុំក៏មិនដែលសង្ស័យអ្វីដែលខ្ញុំបានធ្វើដែរ....រហូតដល់ ខ្ញុំបានមកទីនេះ...រហូតដល់ខ្ញុំបានជួបព្រះនាង និងរាជ្ជនី ខ្ញុំចាប់ផ្តើមងឿយឆ្ងល់ថា តើវត្តមានរបស់ខ្ញុំ គឺជាកាលពិត ឬខ្ញុំគ្រាន់តែជាការបំភាន់ដែលត្រូវបានបង្កើតឡើង? នេះ...តើខ្ញុំពិតជារឿងប្រឌិតរបស់អ្នកដទៃមែនអ្ហស ស្កាយ?”
ទឹកភ្នែកខ្ញុំស្ទើរតែស្រក់មកភ្លាមៗពេលដែលគេនិយាយចប់ នេះជាលើកតំបូងហើយដែលគេហៅឈ្មោះរបស់ខ្ញុំចំបែបនេះ វារំភើប ខ្ញុំចាប់ដៃគេមកដាក់លើបាតដៃខ្លួនឯងដោយយល់ចិត្ត ញញឹម-តិចៗទៅកាន់គេ។
“ពេលដែលខ្ញុំចាប់ដៃរបស់លោកបែបនេះ លោកមានអារម្មណ៍បែបណាដែរ?”
“គឺកក់ក្តៅ”
“ចុះបែបនេះ? លោកមើលឃើញអ្វីក្នុងភ្នែកខ្ញុំ?” ខ្ញុំអោនមុខទៅជិតគេ ដោយសំលឹងចំកែវភ្នែកមួយគូររបស់គេពេញៗ។
“គឺឃើញភ្នែកនឹងហើយ”
“......????”
ខូចអារម្មណ៏អស់!!
“ចុះព្រះនាងមានអារម្មណ៍បែបណាដែរ?” គេធ្វើត្រាប់តាមខ្ញុំដោយអោនមុខមកគាកៗធ្វើអោយខ្ញុំក្តៅមុខតែម្តង ខ្ញុំធ្វើអ្វីមិនត្រូវច្របូកច្របល់ក្នុងចិត្តរួចក៍យកថ្ងាសជុលនិងថ្ងាសគេលឺសូតែ....
ផូស!!!!
“អុយយយ...ឈឺ..”
“លោកមានអារម្មណ៍ឈឺអ្ហស? ឬក៏.....”
“ខ្ញុំនិងតាមរកលូណា....” គេបែមុខទៅសម្លឹងស្លាយវិញនិយាយដោយក្រៀមក្រំ ធ្វើអោយខ្ញុំធ្លាក់ទឹកមុខបន្តិចនៅពេលក្នុងចិត្តគេមានតែគូរស្នេហ៏គេបែបនេះ។
“ទោះនៅទីណាក៏ដោយក៏ខ្ញុំត្រូវតាមរកនាងអោយឃើញដែរ ដូច្នេះនៅទីបំផុតពួកយើងនិងអាចត្រលប់ទៅភពរបស់យើងវិញជាមួយគ្នា”
“មែនហើយ ខ្ញុំក៍ត្រូវតែតាមរកចោរដែរលួចសៀវភៅនោះអោយឃើញដូចគ្នាដែរ ដើម្បីអនាគតរបស់ខ្ញុំ”
ខ្ញុំងើបឈដើរទៅកណ្តាលបន្ទប់ពីមុខស្លាយទំហំយក្សដែលកំពុងចាក់បញ្ចាំង ហើយបង្វិលខ្លួនរីករាយជាមួយហ្វូងតារា បន្លប់ភាពអន់ចិត្ត ដោយស្រមៃថាខ្លួនជាទេពធីតារារាំក្នុងលំហ បន្ទប់ស្រាវជ្រាវនេះជាកន្លែងបន្ធូរអារម្មណ៍ដល់ល្អបំផុតសម្រាប់ខ្ញុំ។

ទីក្រុង

“ស្វាគមន៍ក្នុងការមកដល់ពិភពលោករបស់ខ្ញុំ”
ខ្ញុំស្រែកខ្លាំងៗព្រមទាំងត្រដាងដៃទាំងពីរឡើងលើ កណ្ដាលហ្វូងមនុស្សដែលដើរទៅដើរមក តាមដងវិថីកណ្ដាលទីក្រុង គ្រប់គ្នាសំលឹងមើលមកខ្ញុំក្នុងចំណុចតែមួយ។
“ទីនេះគឺជាទីក្រុងធំជាងគេក្នុងប្រទេស របស់ភពផែនដីនេះ វាធំណាស់ ហើយពេញទៅដោយមនុស្សជាច្រើនមែនទេ?”
វីនឺសឈរសំលឹងមើលមនុស្សប្រុសស្រីជាច្រើនដើរទៅដើរមក ដោយកាន់ឧបករណ៍ចំលែកៗគ្រប់គ្នា។
“តើពួកគេទាំងអស់គ្នានេះ ដើរប្រញាប់ប្រញាល់ទៅណាហ្នឹង?”
“អឺ...ដើរទៅណាអ្ហស? ពួកគេខ្លះក៏ប្រហែលជាកំពុងវង្វេងផ្លូវ ហើយពួកគេខ្លះទៀតប្រហែលជាឃ្លាន  អ្នកខ្លះក៏...ឈឺបត់ជើង ដូច្នេះគេប្រញាប់ទៅរកបង្គន់ ចំណែកអ្នកខ្លះទៀតនិង ក៏ប្រហែលជាកំពុងតាមរកមនុស្សដែលគេស្រលាញ់ ដូចលោកអញ្ចឹង”
“ត្រូវហើយ! ខ្ញុំត្រូវតាមរកលូណា” វីនឺសដើរវឹងដោយមិនដឹងទិសដៅ។
“ឈប់ ឈប់ៗៗៗ ហើយលោកដឹងទេថាលូណានៅឯណា? ផែនដីនេះគឺធំសម្បើមណាស់..! ទីនេះ មានគ្រួសាររាប់លានអ្នករស់នៅ មិនមែនមានតែពីរគ្រួសារ ដូចនៅភពរបស់លោកទេណា”
“……”
“យល់ល្អ រៀននៅស្ងៀមបន្តិចទៅ និយាយទៅ មានវិធីជាច្រើនណាស់ដើម្បីស្វែងរកគូស្នេហ៍របស់លោក តាមរថភ្លើងលើអាកាស តាមរថភ្លើងក្រោមដី ឬឡានក្រុង ប៉ុន្តែខ្ញុំមិនណែនាំទេ តាមពិត លោកអាចជិះតាក់ស៊ី  ប្រសិនបើគេព្រមដឹកលោកទៅ។ ហើយបើទោះបីជាពួកគេដឹក លោកខ្លួនឯងក៏មិនដឹងថាត្រូវទៅណាដែរ មែនទេ? គ្រាន់តែដើរលេង ជុំវិញទីនេះក៏ត្រូវចំណាយរាប់ម៉ឺនដែរ ហើយពេលនេះខ្ញុំក៏ឃ្លានដែរ… អួយ!! ខ្ញុំគួរតែមានដាក់ប្រព័ន្ធថាមពល ជីភីអេស (GPS) លើសៀវភៅ ដូច្នេះខ្ញុំនិងដឹងថា ចោរលួចសៀវភៅនោះនៅទីណាក្នុងទីក្រុងនេះ ហើយយើងមិនចាំបាច់ដើររកបែបនេះ…"
“ថាមពល? ត្រូវហើយ”
“ត្រូវហើយៗ លោកមានថាមពលពិសេសមែនទេ? ថាមពលរបស់លោកដែលអាចស្ដាប់លឺសំលេងរបស់គូរស្នេហ៏ទោះនៅឆ្ងាយរាប់ម៉ឺនយោជន៍នោះអី ហើយនៅពេលដែលលោកផ្តោតអារម្មណ៍ នោះលោកអាចដឹងគ្រប់យ៉ាងដែលលោកចង់ដឹង ឆាប់ធ្វើទៅៗ”
“ស៊ូច…!!”
ដៃក្រាស់ទំហំធំហោះមកខ្ទប់មាត់ខ្ញុំដែលគិតតែនិយាយមិនឈប់ជាប់ វីនឺសបិទភ្នែកតាំងអារម្មណ៍ប្រើថាមពលពិសេសរបស់គេដោយទឹកមុខតានតឹង។ សំលេងឡាន សំលេងស៊ីផ្លេរបស់យានយន្តគ្រប់ប្រភេទ ព្រមទាំង សំលេងមនុស្សជជែកគ្នា លាន់លឺពេញត្រចៀករបស់គេ។
វីនឺសបើកភ្នែកវិញ សំលឹងមើលគ្រប់ទិសទី ដោយមិនព្រមដកដៃចេញពីមាត់ខ្ញុំ ប្រៃៗម៉េចមិនដឹងទេ ខ្ញុំទាញដៃគេចេញរួចចាប់ផ្ដើមសួរបន្ត។
“យ៉ាងម៉េចហើយ? រកឃើញអ្វីទេ?  លោកស្ដាប់ឮហើយមែនទេ?”
“ខ្ញុំគ្រាន់តែឮសំឡេងអ៊ូអរឥតប្រយោជន៍ទាំងអស់នេះតែប៉ុណ្ណោះ”
“អូយ… ម៉េចចឹង?”
“ខ្ញុំត្រូវការតាមរកលូណា!”
“ឈប់! នៅឲ្យស្ងៀម!” ខ្ញុំស្ទុះទៅរាដៃឈរពាំងពីមុខគេ នៅពេលដែលគេប្រុងរត់ចេញទៅទៀត។
“ខ្ញុំប្រាប់ហើយថាទីក្រុងនេះគឺវាធំ មានផ្លូវជាច្រើន បើសិនលោកគ្រាន់តែប្រើថាមពលតាមរយៈការស្តាប់សំឡេងរបស់លោក នោះលោកនឹងវង្វេងផ្លូវ! ហើយលោកនិងគ្រោះថ្នាក់! ដឹងទេ?"
ខ្ញុំបារម្ភពីលោកណា…មនុស្សល្ងង់ម៉េចបានមិនចេះគិតពីខ្លួនឯងខ្លះ អញ្ចឹង!
“លោកត្រូវបារម្ភពីខ្លួនឯងជាមុនសិនមុននិងលោកទៅបារម្ភពីអ្នកដទៃ! យល់ទេ?”
“……”
ស្ងាត់អញ្ចឹងប្រហែលជាស្ដាប់យល់ហើយ។
“ខ្ញុំយល់ហើយ...ព្រះនាង”
“ល្អណាស់…”
ខ្ញុំចាប់កដៃរបស់អ្នកចម្បាំងព្រះអាទិត្យដល់សែនសង្ហាដើរទៅមុខជារឿយៗ មានអារម្មណ៏ថាពិភពលោកនេះមានតែយើងតែពីរនាក់កំពុងដើរកំសាន្តនៅលើផែនដីដល់ស្រស់ត្រកាលក្រោមពន្លឺព្រះអាទិត្យរះចាំងចែងនេះ។
បុរសសក់ទង់ដែងដែលស្លៀកឈុតអ្នកចម្បាំងស្ពាយដាវនៅពីក្រោយ ដែលឈរក្បែរៗ នៅក្រោមកំដៅព្រះអាទិត្យបែបនេះធ្វើអោយគេមើលទៅសង្ហាទ្វេដង ដូចតារាបង្ហាញម៉ូតចេញពីទស្សនាវត្តីអញ្ចឹង ខ្ញុំទាញកាមេរ៉ាដែលជាម៉ូឌែលថ្មីដែលទើបតែចេញដើមឆ្នាំនេះ ប្រភេទឌីជីថលថតភ្លាមបានសន្លឹករូបថតភ្លាម ពីក្នុងកាបូបចេញមកក្រៅ សម្លឹងមើលទៅវីនឺស ដែលឈងើយមើលអាគារ។ ឱកាសបែបនេះមិនមានច្រើននោះទេ ដែលបានថតរូបមនុស្សដែលយើងពេញចិត្តបែបនេះនោះ ចាត់ទុកថាជាអនុស្សាវរីយ៍នៃការជួបគ្នារបស់ពួកយើងទៅចុះ ព្រោះខ្ញុំមិនដឹងថាគេរលាយបាត់ទៅវិញពេលណានោះទេ មួយថ្ងៃ? ពីរថ្ងៃ? ឬ មួយនាទី? ដូចនេះ ត្រូវក្ដាប់ពេលវេលាដែលយើងនៅជាមួយគេបែបនេះជាប់ ទោះមានពេលត្រឹមមួយវិនាទីក៏ដោយ។ ពេលវេលាមួយនាទីៗរបស់មនុស្សគឺមានតម្លៃណាស់ព្រោះយើងមិនដឹងទេថាពួកគេបែកពីយើងពេលណានោះទេ។
ក្រឹប!!
“អ្ហើយ!”
“ហាសៗ” ខ្ញុំសើចកាច់ក នៅពេលឃើញកាយវិការរបស់តួឯកភ្ញាក់បែបនេះ រួចក៏ហុចហ្វីលរូបថតដែលចេញពីម៉ាស៊ីនថតឲ្យទៅគេ។ គេទទួលវារួចញញឹមពេលដែលក្រដាសទទេរ ស្រាប់តែផុសចេញរូបរបស់គេឡើងមក។
“អូហូ! នេះគឺវេទមន្តអ្វីទៅ?”
“អ្ហេ!”
គេកញ្ឆក់ការម៉េរាពីដៃខ្ញុំទៅមើល។

…………………………………………

Dear Hero In My Heart វីរបុរសក្នុងដួងចិត្ដ 💜Donde viven las historias. Descúbrelo ahora