ភាគ២
ដំណើរស្វែងរកការសង្គ្រោះ ពីសៀវភៅ
ឃ្លាំងដាក់ទំនិញចាស់មួយកន្លែងនៅជាយក្រុងដែលគេទុកចោលមកយូរឆ្នាំ មានសភាពចាស់ទ្រុឌទ្រោមនិងកខ្វក់យ៉ាងខ្លាំង។ សភាពវាខាងក្នុងធំទូលាយតែបាក់បែក វាដូចជាឃ្លាំងទំនិញឬក៍យាន្តដ្ឋានអីទំនងនឹង...លេអូនិងកូនចៅរបស់គេបានលាក់ខ្លួននៅទីនោះ ដោយនាំលូណាមកជាមួយផង....មើលសភាពលេអូពេលនេះដូចជាមួលម៉ៅខ្លាំងណាស់ដែលខ្លួនត្រូវមករស់នៅកន្លែងបែបនេះ...
"តើនេះជាពិភពឆ្កួតស្អីទៅ! មើលចុះ! វាពោលពេញទៅដោយសម្រាម!"
ងឺត.........
សម្លេងអ្វីម្យ៉ាងលឺលាន់មកយ៉ាងខ្លាំងរិតតែធ្វើអោយគេខឹងច្រលោតលើសមុន គេយកដៃខ្ទប់ត្រចៀកស្រែកខ្លាំងៗ។
"អ្ហើយ.....រំខានណាស់!"
លេអូស្រែកមួយវ៉ាសដោយមួលម៉ៅគេចង្អុលទៅសត្វកណ្តុក្នុងគំនសម្រាមដែលកំពុងដណ្តើមគ្នាស៊ីចំណីរួចនិយាយក្នុងន័យគំរាមទៅកូនចៅរបស់ខ្លួនដែលកំពុងជ្រួលច្របល់មិនទំលាប់និងពិភពថ្មី។
"មើលសត្វដែលគួរអោយអាណិតទាំងអស់នេះទៅ! ព្រោះតែជីវិតពួកវាសុខចិត្តស៊ីសំរាមរលួយ ដើម្បីរស់! គ្មានតម្លៃ! ពួកវាទាំងអស់នោះគួរតែងាប់!"
លូណាដែលដៃជាប់ច្រវ៉ាក់ឈក្បែរនោះមើលទៅភាពឃោឃៅរបស់លេអូដោយស្អប់ខ្ពើម។
"យើងមិនរស់នៅទីនេះយូរនោះទេ" គេនិយាយព្រមទាំងងាកមើលស្ថានការណ៍ជុំវិញខ្លួនរួចបន្ត។
"យើងនិងត្រឡប់ទៅពិភពរបស់យើងវិញ...ហើយនាង..." គេងាកមុខទៅនិយាយជាមួយលូណាដែលបែរមុខចេញមិនមើលមុខគេ។
លេអូដើរទៅចាប់ចង្កានាងអោយប្រឈមមុខនិងខ្លួនទាំងឃួរឃៅ។
"លូណា...លូណា.." គេយកដៃអង្អែលមុខរបស់នាងចុះឡើងនាងក្រវីក្បាលព្យាយាមងាកចេញពីការលូកលាន់របស់លេអូ។ "នាងនឹងក្លាយជាបក្សីតូច នៅក្នុងទ្រុងមាសរបស់យើង ....រហូតទៅ.."
លូណាភ័យណាស់ងាកឆ្វេងស្តាំរកជំនួយ ក្នុងចិត្តភ័យព្រួយ តែមិនបង្ហាញអោយពួកគេដឹង តើពេលនេះវីនឺសបាត់ទៅណាទៅ?
ŞİMDİ OKUDUĞUN
Dear Hero In My Heart វីរបុរសក្នុងដួងចិត្ដ 💜
Fantastikរឿងរ៉ាវដំណើជីវិត ធ្វើជាមនុស្សតំបូងរបស់តួត្លុក និងភាពច្របូកច្របល់ រួមជាមួយនិងស្នេហា រវាងមនុស្ស និងតួរអង្គតុក្កតាក្នុងសៀវភៅ ក៏ចាប់ផ្តើមឡើង។