💕 Hoonie បណ្ដូលចិត្ត💓

1.4K 94 16
                                    

Note: សុំទោសចំពោះពាក្រសម្ដីនឹងកំហុសខុសឆ្គងទុកជាមុនព្រោះជាការសរសេរលើកដំបូងរបស់ខ្ញុំ☺️
* រីករាយក្នុងការអាន😊
              
    តើអ្នកយល់ពីរអារម្មណ៍ដែលជួបភ្លាមស្រលាញ់ភ្លែតដែរទេ?​ទាំងដែលយើងមិនដែលស្រលាញ់នរណាម្នាក់សោះឡើយអារម្មណ៍មួយនេះទើបតែកើតឡើងនៅពេលដែលបានជួបមនុស្សម្នាក់នោះជាលើកដំបូងតើគេមានអីអស្ចារ្យទៅ🤔

      +Jizi  Internastional schools 🏫

  ងឺត!!!
   មានឡានសេរីទំនើបមួយគ្រឿងបានចតនៅខាងមុខសាលាទាក់ទាញចំណាប់អារម្មណ៍សិស្សដែលនៅទីនោះអោយងាកមើលសឹងតែគ្រប់គ្នា។​
   ត្រូវហើយអ្នកដែលបានឈប់ឡាននៅទីនោះគឺជាកម្លោះតូច Sim jeayun or Jake គេមានអាយុ18ឆ្នាំ មានកម្ពស់1ៈ75 មុខសរមដ្ឋរលោងដៃជើងស្រឡូនដូចមនុស្សស្រី អត្តចរឹកកាចឆ្នាស់  គួអោយស្រលាញ់។​ពេលដែលកម្លោះតូចឈានជើងចុះពីលើឡានមិនទាន់បានប៉ុន្មានជំហ៊ានផងស្រាប់តែមានសំឡេងមួយស្រែកហៅ
"  កាជេគ " ត្រូវហើយអ្នកដែលស្រែកអំបាញ់មិញគឺជាមិត្តភក្តិជិតស្និតរបស់កម្លោះតូចឈ្មោះ Yang Jungwon មានអាយុដំណាល់នឹងJake ដែលរូបរាងប្រហាក់ប្រហែលគ្នាមានកម្ពស់1ៈ74 ទាស់ត្រង់ថាកម្លោះតូចJungwon រួសរាយជាង Jake  ។​
   បន្ទាប់​ពីបានលឺសំឡេងមិត្តហៅហើយកម្លោះតូចក៍ងាកក្រោយឆ្លើយតបនឹងគេវិញ
   " ហើយវាថីឯងហាស "
   " មានថីគ្រាន់តែហៅនឹងណា "
   " បើគ្មានស្អីទេតោះទៅថ្នាក់ "និយាយចប់ទាងពីរនាក់បានដើរទៅថ្នាក់ជាមួយគ្នាត្រូវហើយពួកគេឆ្នាំនេះរៀនថ្នាក់ទី12ហើយ
   +ថ្នាក់ទី12B
   ពេលមកដល់ក្នុងថ្នាក់រាងតូចទាំងពីរបាននាំគ្នាទៅអង្គុយតុរាងខ្លួនអង្គុយមិនទាន់បានស្រួលផងjungwonចាប់ផ្ដើមនិយាយឡើង
   " អឺ អាជេគយើងលឺថាថ្នាក់យើងមានគ្រូបន្ទុកថ្នាក់ថ្មីណា "jungwonនិយាយទៅកាន់jakeដែលអង្គុយមើលទៅក្រៅបង្អួច
   " ហ៉ើយ  គ្រាន់តែគ្រូថ្មីសោះធ្វើមើលតែតារាហើយឯងនេះ​" jakeនិយាយទាំងធុញថប់ក្នុងចិត្ត
   " យើងលឺមកថាគាត់ជាបុរសសង្ហាណាដូចទេវបុត្រចឹង"jungwonនិយាយបណ្ដើរញញឹមបណ្ដើរដូចឆ្កួត🌚
   " មិនទាន់បានឃើញផងក៏លង់បាត់ទៅហើយចុះទម្រាំឯងឃើញមិនសន្លប់បាត់ហើយទេអីកាវ៉ុន " Jake និយាយទាំងដៀងភ្នែកមើលមកមិត្ត
   ដោយមិនចង់អោយមិត្តខឹងjungwonក៏បង្វែរឿងនិយាយពីនេះពីនោះទល់តែដល់ម៉ោងចូលរៀន សិស្សគ្រប់គ្នាមកជុំអស់ហើយនៅចាំតែលោកគ្រូម្នាក់ប៉ុណ្ណោះ។​
   ស្រប់ពេលនោះស្រាប់តែមានកម្លោះសង្ហាស្លៀកពាក់សមជាគ្រូបង្រៀនដើរចូលមកក្នុងថ្នាក់ធ្វើអោយសិស្សគ្រប់គ្នាមើលមកគាត់ឡើងភ្លឹក(មិនដែលឃើញមនុស្សសង្ហាទេហេស😒)​ហើយក៏ក្រោកឈរនិយាយ
   " អរុណសួស្ដីលោកគ្រូ " គាត់បានដើរមកដល់ឈរនៅកណ្ដាលក្ដារខៀនហើយនិយាយទៅកាន់សិស្សវិញទាំងញញឹម
   " បាទ អរុណសួស្ដីសិស្សទាំងអស់គ្នា ខ្ញុំឈ្មោះថា Park Sunghoon ជាគ្រូបន្ទុកថ្នាក់ថ្មីរបស់អ្នកទាំងអស់គ្នា" Sunghoon និយាយទៅកាន់សិស្សគ្រប់គ្នាហើយក៏ដៀងភ្នែកមើលទៅកម្លោះតូច Jake ផងប៉ុន្តែសមីខ្លួនមិនបានដឹងទេព្រោះមិនបានចាប់អារម្មណ៍
   "បាទ/ចាស" all
   "អូ!​!​! ត្រូវហើយខ្ញុំចង់អោយអ្នកទាំងអស់គ្នាណែនាំខ្លួនម្ដងម្នាក់ៗប្រាប់ដល់ខ្ញុំ" Sunghoonនិយាយទាំងញញឹម
   ការណែនាំឈ្មោះចាប់ផ្ដើមរហូតដល់កម្លោះតូច jungwon" សួស្ដីលោកគ្រូខ្ញុំឈ្មោះ Yang Jungwon"និយាយរួចដល់វេនjakeក៏ក្រោកឈរហើយនិយាយ"សួស្ដីខ្ញុំឈ្មោះ Sim jeayun "បន្ទាប់ពីនិយាយរួចនាយក៏ចាប់អារម្មណ៍ថាគ្រូម្នាក់នេះសង្ហាដូចមិត្តនិយាយមែន
   "អញ្ចឹងថ្ងៃនេះខ្ញុំស្គាល់អ្នកទាំងអស់គ្នាហើយ! ដោយសារតែជាថ្ងៃដំបូងអ្នកទាំងអស់គ្នាមានសំណួរចង់សួរលោកគ្រូវិញទេ"
  " មានលោកគ្រូ"​សិស្សស្រីម្នាក់លើកដៃសួទៅរងក្រាស់
  "បាទ!​សួរមកចុះ"រាងក្រាស់តបវិញទាំងញញឹមឯjakeពេលដែលក្រឡែកឃើញស្នាមញញឹមរបស់sunghoonធ្វើអោយបេះដូងរបស់គេចាប់ផ្ដើមលោតញ៉ាប់ខុសធម្មតា(ណ៎កចាលាញ់គេហើយមែន😄)
  "លោកគ្រូកម្ពស់ប៉ុន្មានហើយ"
  "1ៈ85​ហើយ"
  "មានសំណួរអីទៀតទេ"
  "លោកគ្រូអាយុប៉ុន្មានហើយឆ្នាំនេះ"
  "លោកគ្រូអាយុ24ឆ្នាំហើយ"
  "លោកគ្រូខ្ញុំចង់សួរថាលោកគ្រូមានសង្សាឬនៅ"jungwonក្រោកឈរសួរទៅលោកគ្រូដោយរអៀសចិត្តតែសំណួរនេះបែរជាធ្វើអោយអោយsunghoonញញឹមភ្លាម
  "គ្រូមិនមានសង្សាទេតែគ្រូមានគូរដណ្ដឹងរួចហើយ" Sunghoonនិយាយដោយមិនស្ទាក់ស្ទើរតែវាធ្វើអោយjakeទម្លាក់ទឹកមុខមួយរំពេច(មើលកាជ្រុយឆ្លើយអត់យល់អារម្មណ៍កញ្ចាញ់ច្រាសសោះ😤) jungwonនៅតែបន្តសំណួរតទៅទៀត
  "ហើយលោកគ្រូភ្ជាប់ពាក្យតាំងពីពេលណា"
  "តាំងពីតូច"ចម្លើយខ្លីៗចេញពីមាត់កម្លោះសង្ហាsunghoon
  "ហើយចុះមកដល់ឥលូវលោកគ្រូដែលជួបគ្នាទេ"jungwonបន្តសួរចាក់ឬសជីកគល់នៅនឹង(អារបៀបចង់ដឹងរឿងគេដូចខ្ញុំចឹង😁)
  "គេមិនដែលស្គាល់គ្រូទេមានតែគ្រូទេដែលស្គាល់គេ"sunghoonនិយាយទាំងសម្លឹងមើលមករាងតូចដែលគិតតែពីអោនមុខចុះអន់ចិត្ត
  "គូដណ្ដឹងលោកគ្រូជាប្រុសឬជាស្រី"jungwon (ងាប់😪)
  "ប្រុស"មួយម៉ាត់នេះគាំងjungwonតែម្ដងពេលsunghoonឆ្លើយរួចហើយសំឡេងកណ្ដឹងក៏បន្លឺឡើង
  វីងៗៗៗៗៗ បញ្ជាក់ថាដល់ម់ោងចេញលេងហើយ
  " អ្នកទាំងអស់គ្នាអាចសម្រាកបាន "Sunghoonនិយាយទៅកាន់សិស្សរួចក៏យកកាតាបដើរចេញទៅ
  ពេលវេលាចេះតែដើរទៅមុខរហូតដល់ពេលចែញទៅផ្ទះសិស្សគ្រប់គ្នាចេញទៅផ្ទះអស់រួមទាំងjungwonផងដែរពេលនេះមានតែរាងតូចម្នាក់ឯងដែលឈរចាំឡានអ្នផ្ទះមកទទួលកុម្លោះតូចលើកដៃមើលនាឡិកាឃើញថាម៉ោង6ៈ00ល្ងាចទៅហើយមិនទាន់ឃើញអ្នកណាមកទទួលទៀតក៏សម្រេចចិត្តដើរទៅផ្ទះតែម្ដង។​
  ពេលដែលដើរសុខក៏មានឡានសុីផ្លេឡើងភ្លាម
  ពីតៗៗៗៗ
  កម្លោះតូចងាកមើលក៏ឃើញថាលោកគ្រូ Park សោះរាងក្រាស់ដោយឃើញរាងតូចមើលមកខ្លួនយូរពេកក៏សួរ"មិចក៏ដើរម្នាក់ឯងបែបនេះមិនខ្លាចទេហេស"
  "អរ..ដោយសារតែមិនឃើញអ្នកផ្ទះមកទទួលនឹងណាលោកគ្រូ"រាងតបទៅវិញទាំងមុខមិនរីក
  "អញ្ចេសចុះឡើងឡានមកគ្រូនាំឯងទៅផ្ទះ"រាងតូចដោយខ្ចិលប្រកែកច្រើនក៏ងក់ក្បាលហើយលើងឡានទៅជាមួយរាងក្រាស់តែម្ដង
  បរិយាកាសនៅក្នុងឡានប្រែជាស្ងប់ស្ងាត់គ្មាននរណាហើបមាត់និយាយអ្វីឡើយដូច្នេះទើបស៊ាវចាន់សួរ
  "លោកគ្រូស្គាល់ផ្ទះខ្ញុំដែលហេស"jakeសួរទាំងងឿងឆ្ងល់
  "មិនស្គាល់ទេ"ចម្លើយខ្លីៗដែលធ្វើអោយអ្នកស្ដាប់គាំង
  "បើមិនស្គាល់មិចលោកគ្រូមិនសួរខ្ញុំ"រាងតូចរាងហួសចិត្តបន្តិចដែល
  "ហើយឯងប្រាប់ខ្ញុំមកថាផ្ទះឯងនៅឯណា"រាងក្រាស់និយាយទាំងភ្នែកផ្ដោតលើការបើកបរ
  រាងតូចបានរៀបរាប់ប្រាប់ទៅរាងក្រាស់ហើយក៏បានមកដល់ភូមិគ្រិះត្រកូល Sim
  រាងតូចរៀបនឹងចុះពីលើឡានហើយស្រាប់តែsunghoonចាប់ដៃគេជាប់ហើយនិយាយ
  "កុំភ្លេចមើលមេរៀនផងក្មេងតូច"រាងក្រាស់និយាយរួចរាងតូចក៏ងក់ក្បាលហើយក៏ដើរចូលទៅក្នុងផ្ទះបាត់
  រាងក្រាស់បានត្រលប់មកភូមិគ្រិះរបស់គេវិញបន្ទាប់ពីបានជូនអនាគតប្រពន្ធអាសច្រលំ🤭សិស្សទៅផ្ទះនៅតាមផ្លូវទៅភូមិគ្រិះរាងក្រាស់បើកឡានបណ្ដើរញញឹមបណ្ដើរ(អ្នកមានស្នេហាចឹងឯង😒)មួយសន្ទុះក្រោយឡានក៏បើកមកដល់ភូមិគ្រិះដែលធំស្គឹមស្គៃរបស់ត្រកូល Park
  រាងក្រាស់sunhoonបានបោះជំហ៊ានចូលក្នុងផ្ទះទាំងញញឹមសប្បាយចិត្តដើរមកដល់ក្នុងក៏មានអ្នកហៅទៅហើយ
  "Hoonមកហើយហេស" Mrs.park  ដែលទើបតែចេញពីផ្ទះបាយក៏សួរទៅកូនបណ្ដូរចិត្តរបស់គាត់
  "បាទម៉ាក់"ឆ្លើយទាំងដើរទៅអោបអ្នកជាម្ដាយ
  "ហើយបានជួបកូនប្រសារម៉ាក់ដែរទេ"អ្នកស្រីវ៉ាងទាញកូនចេញពីការអោបហើយនិយាយ
  "បានជួបណាម៉ាក់..នៅក្រៅស្អាតជាងក្នុងរូបទៅទៀត"និយាយទាំងនឹកឃើញរង្វង់មុខរាងតូច
  "អុឹមម៉ាក់ដឹងថាស្អាតហើយ!​!​មោមកញ៉ាំបាយទៅប៉ាឯងចាំយូហើយ"អ្នកស្រីបានទាញដៃកូនទៅតុបាយ
  រាងក្រាស់អង្គុយញ៉ាំបាយបានពីរម៉ាត់ស្រាប់តែ分Mr.parkនិយាយឡើង
  "Hoonការងារក្រុមហ៊ុនយ៉ាងមិចហើយ"
  "គឺធម្មតាទេលោកប៉ាកុំបារម្ភ"និយាយប៉ុណ្ណឹងពួកគេក៏បន្តញ៉ាំដោយរលូន
   ត្រូវហើយ Park Sunghoonគឺជាកូនប្រុសទោលរបស់Mr.parkហើយជា CEO Top 1 ប្រចាំប្រទេសទៀតផង(ហើយរឿងដែលអ្នកមិនដឹងនោះគឺ Park Sunghoonគេក៏ជាម៉ាហ្វៀម្នាក់ផងដែល)ការងាបង្រៀនសិស្សនោះវិញគ្រាន់តែចង់បន្លំខ្លួនទៅនៅជិតគូដណ្ដឹងតែប៉ុណ្នោះ។Mr.parkនឹងMr.simគឺជាសម្លាញ់នឹងគ្នាគាត់បានសន្យានឹងគ្នាថាបើពួកគាត់មានកូនរាងខ្លួនត្រូវតែផ្ជាប់សាច់ផ្ជាប់ឈាមជាមួយគ្នាមិនថាកូនប្រុសឬស្រីទេ។​ពីដំបូងរាងក្រាស់មិនដឹងទេតែនៅពេលដែលMr.parkបានយករូបថតនឹងប្រាប់រឿងរ៉ាវទាំងអស់ដល់គេHoonក៏ចង់បន្លំខ្លួនទៅធ្វើជាគ្រូបង្រៀននៅសាលាដែលរាងតូចរៀនដើម្បីចង់ដឹងថាjakeជាមនុស្សបែបណា។​
   ក្រឡែកមកមើលរាងតូចឯនែកវិញក្រោយពីត្រូវបានរាងក្រាស់ជូនត្រលប់មកវិញហើយនាយក៏ឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនពេលដែលជេគងូតសុខៗខួរក្បាលក៏លឺប្រយោគមួយ"គូដណ្ដឹង"ធ្វើអោយរាងតូចមិនសប្បាយចិត្តភ្លាម
   "ហេតុអីត្រូវគិតគាត់នឹងឯងគ្មានអីពាក់ព័ន្ធនឹងគ្នាទេ"រាងតូចបន្លឺឡើងតិចៗម្នាក់ឯង
   ឈរគិតមួយសន្ទុះរាងតូចក៏ចេញពីបន្ទប់ទឹកស្លៀកពាក់ខោអាវដើម្បីចុះទៅស្រស់ស្រូបអាហារ
   +តុអាហារ
   "មកហើយឬកូនម្ដាយ"Mrs.simបន្លឺឡើងពេលឃើញកូនចុះមកដល់រាងតូចមិនបាននិយាយអ្វីក្រៅពីញញឹមតប
   "ស្អែកពេលចេញពីសាលាត្រូវមកផ្ទះអោយលឿនព្រោះគូដណ្ដឹងឯងគេមកនិយាយរឿងរៀបការ"រាងតូចមិននិយាយអ្វីគ្រាន់តែងក់ក្បាលតបអាហារពេលយប់បញ្ចប់ទៅដោយរលូន។​
💓អរគុណសម្រាប់ការអាន💓

Sunghoonie. កំពូលស្នេហ៍ 😾💗Where stories live. Discover now