ម្សិលមិញនាងខ្ញុំបាបណាស់តែឥឡូវលេងអីវិញហើយព្រោះទើបមកពីសាងផ្នួសនៅឯវត្ត 🙂
នៅពេលនិយាយរឿងផែនការជួយស៊ុននូនឹងនីគីអោយត្រូវគ្នាវិញហើយ ជេគក៏ត្រឡប់មកថ្នាក់វិញ តែពេលមកដល់វារាងយឺតបន្តិចព្រោះថាស៊ុងហ៊ុននាយបានមកដល់ថ្នាក់មុនទៅហើយ
" លោ....លោកគ្រូ.." ជេគនិយាយរាងរអាក់រអួលព្រោះខ្លួនបានមកដល់ថ្នាក់មុនស៊ុងហ៊ុនតែដោយររវល់រៀបចំផែនការជាមួយក្មេង2នាក់នោះទើបយឺតបែបនេះ
" ហេតុអីមកយឺតបែបនិង"ស៊ុងហ៊ុនសួរទៅជេគដោយសម្លេងរឹង
" គ...គឺខ្ញុំរវល់ជាប់និយាយជាមួយសិស្សប្អូន" ជេគរាងភ័យដែលតែក៏សម្រួលអារម្មណ៍បានវិញ
" ចេញពីរៀនទៅជួបលោកគ្រូនៅបន្ទប់ការិយ៉ាល័យ" ស៊ុងហ៊ុននិយាយរួចក៏បែរមកបង្រៀនសិស្សក្នុងថ្នាក់វិញ
................ម៉ោងរៀនចេះតែបន្តទៅមុខរហូតដល់ពេលចេញលេងទើបសិស្សម្នាក់ៗបំបែកគ្នាទៅបរិភោគអាហារពេលព្រឹក។ ចំណែកឯជេគវិញបានទៅការរិយ៉ាល័យលោកគ្រូស៊ុងហ៊ុនតាដែលគាត់បានប្រាប់។ ពេលបើកទ្វារការរិល័យទៅក៏ស្ងាត់គ្មានមនុស្សនៅជើញតែអាហារជាច្រើនមុខរៀបនៅលើតុ បន្ទាប់មកជេគក៏ដើរចូលទៅក្នុងស្រាប់តែភ្ញាក់ពេលដែលស៊ុងហ៊ុនមកអោបពីក្រោយ
" ស៊ុង....ស៊ុងហ៊ុន.." ជេគនិយាយទាក់ៗព្រោះតែភ្ញាក់ពេលស៊ុងហ៊ុនមកអោបខ្លួន
" មានអីមែនទេ"រាងក្រាស់និយាយតែមាត់ទេតែដៃវិញអោបរឹតជេគលើសដើម
" អូនវិញទេដែលត្រូវសួរបងថាហៅអូនមកមានការអី" ជេគរើចេញពីរង្វង់ដៃស៊ុងហ៊ុនតែដូចដឹងចឹងថារើមិនរួចទេ
" ពេលនម៉ោងញ៉ាំបាយត្រូទេ"
"គឺ..ត្រូវហើយ"
"ចឹងអូនឆាប់ទៅញ៉ាំទៅបងបានរៀបចំរួចរាល់ហើយ"រាងក្រាស់ប្រលេងនាយតូចអោយមានសេរីភាពរួចប្រាប់គេអោយទៅញ៉ាំបាយ
" អូនស្មានតែហៅមកធ្វើអី" និយាយរួចជេគក៏ដើរទៅអង្គុយញ៉ាំអារហារដែលស៊ុងហ៊ុនរៀបចំអោយ
" បងមិនញ៉ាំទេហេស" នាយតូចសួរទៅរាងក្រាស់ពេលដែលមិនឃើញគេមកញ៉ាំជាមួយខ្លួន
" អូនបញ្ច្កបងមក អឹប.."ស៊ុងហ៊ុនដើរទៅទៅលើកជេគអោយមកអង្គុយលើភ្លៅរបស់ខ្លួនរួចប្រាប់នាយអោយបញ្ចុកខ្លួន
" ហារមាត់មក..ហារររ..." ជេគលើកសាច់មួយដុំមកបញ្ចុកស៊ុងហ៊ុន។ ពួកគេញ៉ាំបាយយ៉ាងមានសេចក្ដីសុខមួយសន្ទុះក្រោយមកកណ្ដឹងសាលាក៏បន្លឺឡើងទើបជេគប្រញ៉ាប់ទៅថ្នាក់វិញតែក៏មិនភ្លេចទឹកដោះគោដែលស៊ុងហ៊ុនអោយទៅជាមួយដែល
មកដល់ក្នុងថ្នាក់ជេគឃើញជុងវ៉ុនអង្គុយភ្លឹកតែឯងទើបទៅបំភ័យវ៉ុននីធ្វើអោយគ្នាភ្ញាក់ទះជេគមួយកំភ្លៀងលឺសូរតែ ផាច់!!!
" អួយនាងវ៉ុនឯងកើតអីនឹងហាស៎" ជេគលើកដៃអង្អែលថ្ពាល់ទាំងទឹកមុខរកយំ
" មកពីឯងមកបំភ័យយើងធ្វើអី" ជុងវ៉ុនតបវិញទាំងលើកដៃរកវៃជេគថែមទៀត អោយសមមុខចឹងចុះនរណាអោយគេមកបំភ័យខ្លួនបែបនេះធ្វើអី
" អឺ..គឺយើងមិនដឹងថាឯងភ្ញាក់ថ្នាក់នេះ...អេជុងវ៉ុនឯងចង់អោយស៊ុននូនឆងនីគីត្រូវគ្នាវិញទេ" សុខៗជេគស្រាប់តែសួរជុងវ៉ុនពីស៊ុននូថាចង់អោយត្រូវជាមួយសង្សាគេវិញទេ
" គឺ...ចង់ណាឯងព្រោះលោកនីគីមើលទៅគេស្រលាញ់នូៗរបស់យើងណាស់តែគ្រាន់តែរឿងយល់ច្រលំបន្តិចសោះធ្វើអោយគេបែកគ្នា....ហឹមគិតទៅនូ²មិនចេះស្ដាប់ហេតុផលសោះ.." ជុងវ៉ុននិយាយរៀបរាប់ឡើងវែងធ្វើអោយជេគធុញទៅហើយទើបប្រាប់ជុងវ៉ុនអំពីផែនការដែលគេរៀបចំជាមួយរីកា ហើយជុងវ៉ុនក៏យល់ព្រមសហការណ៍ជាមួយ តែក៏មិនភ្លេចទៅប្រាប់ដល់ចែហ្សីយើងដែល🌚
...........
កាត់មកពេលយប់វិញយើងឃើញថា jakewonzi បាននាំស៊ុននូមកក្លឹបដែល club នៅជារបស់ នីគីនេះឯងហើយនៅពេលស៊ុននូសួរក៏មិនប្រាប់។មកដល់កន្លែងដែលពួកគេកក់រួចក៏នាំគ្នាទៅអស់ទុកអោយស៊ុននូនៅតែម្នាក់។ស៊ុននូចាំយូទៅក៏បម្រុងនឹងទៅផ្ទះតែស្រាប់មាននរណាម្នាក់ចាប់លីគេទៅក្រៅបាត់។ហើយមននាក់នោះគ្មានអ្នកណាក្រៅពីនីគីសង្សាចាស់គេឡើយ មួយទៀតរីកាបានបញ្ចុះបញ្ចូលបងរបស់ខ្លួននឹងញ៉ុះញ៉ុងបែបទៀតទើបនាយព្រមមកទីនេះដើម្បីនិយាយជាមួយស៊ុននូ (គិតទៅប្រូនេះរឹងក្បាលx10 ម៉ងទាល់តែប្អូនបង្ខំ 😀)
" នែ!!! អាបង្គួយនីគីឆាប់ដាក់យើងចុះភ្លាម" ស៊ុននូខំរើចុះឡើងដម្បីអោយនីគីដាក់ខ្លួនចុះតែគេគិតខុសហើយ
"ផាច់!!! បើមិនចង់អោយបងរំលោភអូននៅហាលវាលទេនៅអោស្ងាម"នីគីវាយគូទស៊ុននូ1ដៃនឹងគម្រាមទៅកាន់នាយតូចធ្វើអោយស៊ុននូស្ងាត់មាត់ជ្រាប
បន្ទាប់មកនីគីក៏នាំស៊ុននូទៅ condo ផ្ទាល់ខ្លួនរបស់គេដើម្បីចចារគ្នា។
កាត់មកដល់4នាក់នេះវិញពេលផែនការខ្លួនបានសម្រេចហើយក៏នាំគ្នាបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ឯនាងតូចហ្សីនឹងជុងវ៉ុនវិញពួកគេទាំង2បានដើរទៅផ្ទះព្រោះ jiziនាងមិនចង់ទុកមិត្តអោយដើរម្នាក់ឯងឡើយស្របពេលនោះ ហេសុឹងមិនដឹងជាមកពីណាទេស្រាប់តែមកឈប់នៅនឹងមុខពួកគេតែម្ដង
" លោកមកឈប់ធ្វើអីនៅទីនេះ.." ជុងវ៉ុននាយចាំបុរសម្នាក់នេះច្បាស់ណាស់បុរសម្នាក់ដែលធ្វើអោយមិត្តខ្លួនយំដោយសារគេ
" តើខ្ញុំអាចនិយាយជាមួយ jizi បានទេ"
" មិនបាន!! " ជុងវ៉ុនប្រកែកភ្លាមព្រោះបើអោយបរុសម្នាក់នេះនៅយូតិចទៀតមិត្តគេអាចនឹងយំចេញមកមិនខាន
" មិនអីទេជុងវ៉ុន ឯងទៅផ្ទះចុះណាចាំយើងទៅជាមួយបងហេសុឹងក៏បាន" jizi នាងចាប់ដៃជុងវ៉ុនឹងនិយាយដោយស្នាមញញឹម
" អឺ..យើងទៅក៏បាន..ពេលទៅផ្ទះខលប្រាប់ផង.. bye bye " និយាយរួចជុងវ៉ុនក៏ហៅតាក់សុីដើម្បីទៅផ្ទះ
" បងមានការអីនិយាយមក" មិនស៉ាំញ៉ាំច្រើន នាងក៏សួរហេសុឹងតែម្ដង
" ហេតុអីឯងចាំបាច់គេចមុខពីបង"ហេសុឹងសួរទាំងឆ្ងល់ព្រោះតាំងពីម្សិលមិញនាងមិននិយាយរក ឬ ខលរកខ្លួនដូចរាល់ដងឡើយ ប្លែកៗខ្លាំងណាស់
" តែប៉ុណ្ណេះទេមែនទេ បើអស់ហើយខ្ញុំទៅផ្ទះហើយ" មិននិយាយអីច្រើននាងតូចបម្រុងនឹងដើរត្រឡប់ទៅផ្ទះហើយតែហេសុឹងចាប់ដៃជាប់
" ឯងក៏ធ្វើសោះកក្រោះបានទេ"
" មានឯងណាបងគិតតែឯងហើយ"
"បើចឹងមិនអីទេចឹង"ហឹសុឹងប្រុស៊ងនឹងត្រឡប់ទៅវិញហើយ jiziនាងបានស្រែកឃាត់
" ឈប់សិន!!"ពេលនេះនាងប្រមូលភាពក្លាហានដើម្បីសារភាពហើយ
" Heeseung...ខ្ញុំស្រលាញ់បង"នាងសារភាពប្រាប់ទៅគេទាំងដឹងថាមិនអាចទៅរួច
"សុំទោស..."
"ហេតុអីសុំទោស "នាងសួរទៅកាន់ហេសុឹងទាំងឆ្ងល់
" បងចាត់ទុកឯងត្រឹមជាប្អូនស្រីប៉ុណ្ណោះ"
" ប្អូនស្រីមែនទេ....ហឹស...អញ្ចឹងអំពើល្អដែលបងធ្វើចំពោះខ្ញុំកន្លងមកត្រឹមជាបងប្រុសបារម្ភពីប្អូនស្រីមែន"គ្រាន់តែលឺពាក្យថាប្អូនស្រីភ្លាមនាងស្ទើតែក្អួតឈាមទៅហើយ😢កន្លងមកនាងស្រលាញ់គេម្នាក់ឯងមែនទេ
"បងមានមនុស្សដែលបងនឹងត្រូវរៀបការជាមួយហើយ ឯងកាត់ចិត្តពីបងហើយរកមនុស្សម្នាក់ដែលអាចស្រលាញ់ឯងទៅ"ហេសុឹងនិយាយចេញមកដូចមិខ្វល់ពីចិត្តនាងតូចសោះ នាងតូចដឹងរួចហើយថាគេមានគូដណ្ដឹងដែលនឹងរៀបការឆាប់ៗ
"បាន..ហឹក..ខ្ញុំនឹងកាត់ចិត្តពីបង"នាងតូចនិយាយទៅកាន់មនុស្សដែលខ្លួនលួចស្រលាញ់អស់ជាច្រើនឆ្នាំហើយក៏ដើរចេញទាំងទឹកភ្នែក។ឯមេឃក៏ភ្លៀងមកយ៉ាងខ្លាំងដូចមិនអាណិតដល់ក្មេងតូចសោះឡើយ នាងតូច jizi ដើរកាត់ភ្លៀងទាំងទឹកភ្នែកនាងឈឺចាប់ខ្លាំងណាស់ចង់តែរត់អោយផុតពិភពលោកមួយនេះទេ
ចំណែកឯងហេសុឹងក៏ឈឺមិនចាញ់នាងតូចដែលមិនមែនគេមិនស្រលាញ់នាងទេតែគេមិនចង់អោយនាងមានគ្រោះថ្នាក់ទើបធ្វើបែបនេះហើយណាមួយខ្លួនមានគូរដណ្ដឹងរួចទៅហើយ។ បន្ទាប់ពីយំកណ្ដាលភ្លៀងរអស់ចិត្តហើយទើបនាយត្រឡប់ទៅផ្ទះទាំងទទឹកខ្លួនជោគ ....មិនអាណិតអ្នកណាទេពេលនេះ 😞
អស់ហើយអានដល់ណាទៀត🙂✨
YOU ARE READING
Sunghoonie. កំពូលស្នេហ៍ 😾💗
RandomJakehoon 🐶🐧 Jaywon 🐱🦅 Sunki🦊🐯 Heezi🐨🦌 ប្រលោមលោកស្នេហាបែបបុរសនឹងបុរសដែលមានលាយលំជាមួយការប្រច័ណ្ឌ ហូងហែង កំសត់ កំប្លែង sweet ² នឹងមានសុភមង្គល 💗