Part 4
សុំទោសរាល់កំហុសខុសឆ្គង😘💕"នាងជេគនាងវ៉ុន!!!" jizi នឹងsunoo បានស្រែកហៅអ្នកជាដែលអង្គុយឈ្លោះគ្នាមិញនេះ។ត្រូវហើយស៊ុននូនឹងជីហ្សីគឺជាមិត្តភក្ដិរបស់ជេគវ៉ុនតែពួកគេរៀនថ្នាក់ខុសគ្នាដោយសារតែមិនទាន់ចូលរៀនទើបពួកគេឈាងចូលមកលេងគ្នាបន្តិច
" ស្រែកអីស្រែកម្លេសហា៎សនាង2នាក់!!"ជេគទ្រាំមិនបានក៏ស្រែកថាអោយតែម្ដង
"យើងខ្លាចឯងមិនលឺទើបបានជាស្រែក"ស៊ុននូនិយាយបណ្ដើរដើរទៅរក2នាក់នោះបណ្ដើរ
"ហើយ2នាក់ឯងមករកយើងមានការស្អី" ជុងវ៉ុន
" អប្សុកនឹងណាហើយក៏មិនទាន់ចូលរៀនទើបមកលេង" jizi នាងតូចនិយាយទាំងមុខស្អុយ
ពួកគេបន្តនិយាយគ្នាលេងរហូតដល់ម៉ោងចូលរៀនទើបបំបែកគ្នាទៅថ្នាក់រៀងខ្លួន
Skip...,ស៊ុងហ៊ុនមិនបានទៅបង្រៀននោះទេព្រោះមិនត្រូវម៉ោងដែលគេបង្រៀនទើបគេមកក្រុមហ៊ុនតែម្ដង។កំពុងរវល់ជាមួយការងារក្រុមហ៊ុនរបស់គេសុខៗដោយក៏មានអ្នកដើរចូលមកដោយមិនគោះទ្វារសូម្បីបន្តិច
" នែ!! ឯងក៏ខំប្រឹងធ្វើការម្លេសហា៎" អ្នកដែលនិយាយនោះគឺជា jay park
" ខ្វះសុជីវធម៌ណាស់ " សម្ដីតែប៉ុណ្ណេះមិនធ្វើអោយលោកជេយ៍យើងឈឺទេ
" ឯងក៏ដឹងថាអាជេយ៍នេះវាមិនដែលចូលរៀនម៉ោងសីលធម៌ទេ"ម្នាក់ដែលបន្លឺពីមាត់ទ្វានោះគឺ Lee Heeseung
"ហើយអា2ក្បាលឯងមករកយើងមានការស្អី"ស៊ុងហ៊ុនងើបមុខមើលពួកគេបន្តិចហើយក៏និយាយ
"យើងចង់បបួលឯងទៅក្លិបអាគីទើបបើកថ្មីនៅយប់នេះ"កម្លោះសង្ហាដោយលីអូជេយ៍និយាយទៅកាន់ស៊ុងហ៊ុន
"ចាំមើលសិន..ព្រោះយើងរវល់ទៅយកជេគពេលចេញពីរៀន"និយាយដល់ឈ្មោះអ្នកជាគូដណ្ដឹងភ្លាមស៊ុងហ៊ុនស្រាប់តែញញឹមភ្លែត
" គ្រាន់តែឈ្មោះសោះធ្វើអោយលោកប្រុសស៊ុងហ៊ុនញញឹមបាត់ទៅហើយ...ចង់ឃើញដល់ហើយថាអាល្អិតស្អាតប៉ុណ្ណា"ហេសុឹងទ្រាំមិនបានក៏ញ៉ោះបន្តិចទៅ
" ហើយគេរៀននៅសាលាណា.."ជេយ៍
" គេរៀននៅ Jizi international school ជាមួយប្អូនឯងនឹងហើយ" Sunghoon
" បើរៀនជាមួយប្អូនយើងចាំទៅយកទាំង2នាក់តែម្ដងទៅ" ជេយ៍
"អេ..ឈប់សិនយើងចង់ទៅយក jizi ជាមួយពួកឯងដែល" heeseung គ្រាន់តែលឺថាទៅយកប្អូនជេហ៍ភ្លាមក៏សុំទៅភ្លែតព្រោះគេខានជួបមុខនាងតូច1អាទិតកយជាងហើយ
Park jizi គឺជាប្អូនស្រីរបស់ jay park នាងអាយុទើបតែ18ឆ្នាំទេនាងតូចជាមនុស្សរួសរាយតែមិនមែនស្លូតទេគឺឆ្នាស់ដូចមិត្តភក្ដិគេចឹងបើនិយាយពីរូបរាងគឺស្អាតតែម្ដងបុរសណាឃើញក៏លង់ស្នេហ៍ដែលជេយ៍គេស្រលាញ់ប្អូនគេណាស់ថ្នមដូចពេជ្យចឹង។
"អឺ..អញ្ចឹងទៅទាំងអស់គ្នាតែម្ដងទៅ"ពួកគេនាំគ្នានិយាយពីពីនរហូតដល់ល្ងាច .....
Jizi international school 🏫
ម៉ោងថ្មើរនេះជាម៉ោងដែលសិស្សចេញពីរៀនហើយក៏ឃើញថាមានឡានសេរីទំនើប3គ្រឿងមកចតនៅមុខខ្លោងទ្វារសាលាកម្លោះសង្ហាដោយសារលីអូទាំង2បានចេញពីឡាន (អត់តែហ៊ុន²ទេព្រោះខ្លាចគេដឹងហ៎) ដើម្បីរង់ចាំមនុស្សដែលត្រូវយក។អំឡុងពេលនោះយើងក៏ឃើញមានក្មេង4នាក់បណ្ដើរគ្នាចេញពីថ្នាក់..
jiziនាងបានឃើញបងប្រុសរបស់ខ្លួនភ្លាមក៏រត់ទៅអោបភ្លែត
"បងប្រុសមកយូហើយឬ?"jizi
"បងទើបតែមកដល់ទេហើយក៏មានបុរសសង្ហាមកតាមផងដែល"ជេយ៍និយាយទៅកាន់ប្អូនស្រីទាំងដៀងភ្នែកមើលទៅហេសុឹង
" Awww... បងHeeseungខ្ញុំនឹកបងណាស់ដឹងទេ1អាទិត្យនេះមិនឃើញបងមកលេងខ្ញុំសោះ" នាងតូចប្រលែងដៃចេញពីបងប្រុសរត់ទៅអោបហេសុឹងតែម្ដង
"បងក៏នឹកឯងដែលតែមកពីបងរវល់នឹងការងាទើបមិនបានទៅលេង" និយាយគ្នាសុខៗសម្លេងក្រហឹមក៏បន្លឺឡើង
" អេហេមៗ..." សម្លេងគឺសម្លេងមិត្តទាំង3របស់គេនេះឯង
" មានបងប្រុសង្ហាមិនណែនាំអោយស្គាល់សោះឯងនេះ"ស៊ុននូនិយាយទាំងមើលទៅកាន់ហេសុឹងនឹងជេយ៍ឆ្លាស់គ្នា។ពេលនោះជេយ៍ស្រាប់តែចាប់អារម្មណ៍ថាជុងវ៉ុនគឺជាមិត្តភក្ដិរបស់ប្អូនខ្លួន
" អរត្រូវហើយបងជេយ៍នេះគឺជាមិត្តរបស់អូន"
" សួស្ដីបងប្រុស"sunwon នាំគ្នាសួស្ដីទៅកាន់ជេយ៍ទាំងញញឹមជុងវ៉ុនដឹងថាជេយ៍ជាអ្នកណាក៏រាងភ្ញាក់បន្តិចតែក៏សម្រួលអារម្មណ៍មកវិញ។ចំណែកឯងវិញមិនបានចាប់អារម្មណ៍នឹងជេយ៍ព្រោះរវល់រកមើលស៊ុងហ៊ុន
" ជេគរកអ្នកណាមែនទេ"ជេយ៍សួរទៅជេគព្រោះឃើញថាងាកចុះឡើងពេក
"អត់មានទេបងប្រុស"ជេគតបទាំងញញឹមពេលនោះអ្នកបើកឡានរបស់ស៊ុននូក៏មកទទួលហើយគេក៏លាអ្នករាល់គ្នាទៅផ្ទះមុន
"អញ្ចឹងខ្ញុំក៏សូមទៅផ្ទះដែលហើយណា"ដោយស្ងាត់យូជុងវ៉ុនក៏សុំទៅផ្ទះដែលតែjiziនាងឃាត់
"វ៉ុននីទៅផ្ទះជាមួយបងប្រុសយើងទៅឯងទៅម្នាក់ឯងគ្រោះថ្នាក់ណាស់"នាងនិយាយទាំងទាញដៃជុងវ៉ុនឡើងឡាន
"បងប្រុសមើលវ៉ុននីផងត្រូវជូនគេអោយយដល់ផ្ទះលឺទេចំណែកខ្ញុំជិះទៅជាមួយបងហេសុឹងហើយ" នាងនិយាយ
រួចទាញដៃហេសុឹងទៅរកឡាន។នៅសល់តែជេគទេពេលនោះសម្លេងសុីផ្លេរឡានបន្លឺឡើងជេគងាកមើលក៏ឃើញថាស៊ុងហ៊ុនមកទទួលខ្លួន
"ហេតុអីយូយ៉ាងនេះអូនឈរឡើងស្ពឹកជើងអស់ហើយ"ជេគនិយាយទាំងខឹងទៅកាន់ស៊ុងហ៊ុន
" អោយសុំទោសណា Baby ..."
" កុំមកលួងនោះធ្វើអោយគេខឹងហើយគិតថាពាក្យbabyនឹងមានប្រសិទ្ធិភាពឬ?"(ងរខ្ទឺត🙂)
"បងសុំទោសពិតមែនណា"
"អូនមិនយកទោសស្អីទេ..យប់ឥឡូវហើយជូនអូនទៅផ្ទះ"
" Okey ប្រពន្ធសម្លាញ់ ...សឺត.."ស៊ុងហ៊ុននិយាយរួចលោទៅថើបថ្ពាល់ជេគមួយខ្សឺត
" អ្នកណាប្រពន្ធបងនោះ ...ហឹស.." ស៊ុងហ៊ុនមិនបានតបនឹងជេគព្រោះរវល់តែបើកបរ
Club Nishīmurā 🥂
ក្រឡេកមកមើល club ឯនេះវិញនាំអោយឃើញកម្លោះសង្ហាដោយសាលីអូ4រូបអង្គុយគងទាក់ខ្លាក្រេបស្រាមើលស្រីស្អាតយ៉ាងទំនង
"អាគីឯងបើកក្លិបថ្មីចឹងមិនខ្លាចមានសត្រូវមកដុតទៀតទេឬ" កម្លោះជេយ៍សួរទៅកាន់អ្នកជាមិត្តព្រោះក្លិបរាល់ដងអោយតែបើកដឹងតែមានអ្នកលួចដុត( អ្នកដុតគ្មានអ្នកណាឆ្ងាយពីមីអ្នកសរសេរទេ😀)
" គ្មានអ្នកណាមកហ៊ានដុតទៀតនោះទេព្រោះយើងដាល់អោយកូនចៅយាមតឹងរឹងណាស់" នីគីតបទៅជេយ៍ទាំងមិនសូវខ្វល់
" អឺ..អា2នាក់ថ្ងៃនេះដូចទ្រង់ស្ងាត់ម្លេសហា៎"ជេយ៍
" គ្មានអីត្រូវនិយាយផង" ស៊ុងហ៊ុនតបបន្តិចរួចលើកកែវស្រាមកក្រេប
"ហើយអាសុឹងវិញ"នីគី
" ហ៉ើយ!!! គឺយប់នេះនាងមកកូរ៉េហើយ"ហេសុឹងតបទាំងដកដង្ហើមធំ
" គូដណ្ដឹងឯងមែនទេ" ជេយ៍
" នឹងហើយមានអ្នកណាទៀត"ហេសុឹង
" ចឹងបានន័យថាឯងក៏ជិតរៀបការដូចគ្នា"ស៊ុងហ៊ុនដែលនៅស្ងៀមបន្លឺឡើង
"កុំនិយាយរឿងនេះយើងធុញណាស់.." នាយតបទាំងតបប្រមល់
Airport Seoul ✈️
យើងឃើញថាមានមនុស្សស្រីម្នាក់ធ្វើដំណើរចេញពីអាកាសយាន្តដ្ឋាន ដោយមានវ៉ាលីទៀតផងស្របពេលនោះស្រាប់តែមានបុរសមាឌធំម្នាក់បានហៅនាង
" អ្នកនាង Angelababy "........
តើនាងជាអ្នកណា?ចម្ងល់នឹងត្រូវស្រាយនៅភាគបន្ទាប់
សូមរង់ចាំអានជាមួយយើងខ្ញុំនៅពេលដែលខ្ញុំហើយមួយភាគ 😢
By: Cha jizi 🐨
YOU ARE READING
Sunghoonie. កំពូលស្នេហ៍ 😾💗
RandomJakehoon 🐶🐧 Jaywon 🐱🦅 Sunki🦊🐯 Heezi🐨🦌 ប្រលោមលោកស្នេហាបែបបុរសនឹងបុរសដែលមានលាយលំជាមួយការប្រច័ណ្ឌ ហូងហែង កំសត់ កំប្លែង sweet ² នឹងមានសុភមង្គល 💗