Enjoy reading 😘
បន្ទាប់ពីហេសុឹងបានជូន jizi ត្រឡប់មកផ្ទះវិញហើយខ្លួនក៏បានត្រឡប់ទៅផ្ទះដូចគ្នា។....
ក្រឡេកមកមើល Jakehoon ឯងនេះវិញជេគកំពុងរវល់ធ្វើកិច្ចការសុខៗស្រាប់តែទូរស័ព្ទរោទិ៍ឡើងភ្លាម²
" អ្នកណាក៏ទំនេរសម្បើមម្លេសតេមកថ្មើរនេះនោះ" ជេគរអ៊ូបន្តិចរួចក៏លើកទទួល
* Heyoo អ្នកទាំងអស់គ្នា* jizi នាងបាន video call in Group ដើម្បីនិយាយរឿងសំខាន់ដែលនាងបានដឹង
* ហើយឯងខលមកស្អីថ្មើរនឹងហាស*ស៊ុននូនិយាយទាំងម៉ួម៉ៅ កំពុងតែមានក្ដីសុខជាមួយនីគីផង
* ហ៉ើយ...យើងចង់និយាយរឿងនាងវ៉ុននឹងណា* នាងតូចនិយាយចប់ធ្វើអោយម្ខាស់ខ្លួនរាងភ្ញាក់តិចដែល
* យើងមានរឿងអីជាមួយឯងទៀតហើយ* ជុងវ៉ុន
* អើ...ហើយឯងព្រមធ្វើសង្សាបងយើងពីពេលណាមក*jizi
* គឺ...មុននឹងបន្តិច*ជុងវ៉ុន
* ហាស!!!!* ជេគនឹងស៊ុននូភ្ញាក់ផ្អើលយ៉ាងខ្លាំងវាមិនដែលអាណាស្គាល់គ្នាមិនទាន់មួយអាទិត្យផងស្រលាញ់គ្នាបាត់( ខ្ញុំប្រាប់ហើយថាគេស្រលាញ់គ្នាបែបរន្ទះបាញ់🥴)
* អីក៏លឿនម៉េសនាងវ៉ុន* ស៊ុននូ
* ហឹកៗ..យើងមិនចង់បាននាងមកធ្វើបងថ្លៃយើងទេពួកឯង* នាងតូចសម្ដែងធ្វើជាយំដើម្បីញ៉ោះជុងវ៉ុនអោយខឹង
* នែ!!! ស្មានតែយើងចង់ណាស់ទៅហីមកពីបងប្រុសកន្តឿឯងទេតាមយើងដូចឆ្កែ* និយាយគ្នាសុខស៊ុងហ៊ុនស្រាប់តែដើរថើបជេគទាំងមិនដឹងថាជេគកំពុងខលជាមួយមិត្ត
* Sweet គ្មានមើលកាល:ទេស:* លើកនេះ sunwonzi និយាយព្រមគ្នាធ្វើអោយជេគរាងខឹងក៏បិតតែម្ដងទៅ
" អឹស..ជេគបងសុំទោសមិញបងភ្លេចមើលថាអូនកំពុងរវល់"
"ហឹស...បងឃើញទេពួកនាង²នេះឃើញស្វុីតមិនបានទេ"
" ជេគអូនចង់ដើរលេងទេ"សុខៗស៊ុងហ៊ុនស្រាប់តែសួរជេគអំពីការដើរលេង
" ចាំវ៉ាកង់ចាំយើងដើរលេងណា ពូជ្រុយ" ជេគបានប្ដូរសព្វនាមស៊ុងហ៊ុនធ្វើអោយនាយងក់ងរភ្លាម (top ញិញ៉ក់)
" Awww អូនសុំទោសណា... daddy " ជេគឃើញបែបនេះក៏មកលួងស៊ុងហ៊ុនភ្លែត
" មិចក៏ហៅបងបែបនេះ"
" ក៏ឃើញ......"ជេគនិយាយទាំងភ្នែកសម្លឹងមើលទៅខោស៊ុងហ៊ុន
" ឃើញអី!!" នាយក្រាស់ឃើញបែបនេះក៏ប្រញ៉ាប់សួរទៅជេគ
" គឺ....ឃើញបងមានប្រជ្រុយកន្លែងច្រមុះនឹងក្រោមភ្នែកនោះអីទើបហៅបែបនេះទៅ"
"អញ្ចឹង.." នាយក្រាស់និយាយទាំងដើរសន្សឹម²ទៅរកជេគ
"បាទ..ហើយមិចបានបងដើរមកកៀកអូនចឹង"
" បងមានដើរទៅកៀកអូនឯណាបងទៅគេងតើ"ថាហើយនាយក្រាស់ក៏ដើរហួសទៅលើគ្រែបាត់ធ្វើអោយជេគដែលភ័យមិញនេះរាងធូបន្តិច
" បងគេទៅអូនបង្ហើយកិច្ចការតិចសិន"ពេលវេលាចេះតែដើរទៅមុខឥតឈប់ព្រិចភ្នែកចុះឡើងដល់ថ្ងៃដែលពួកគេត្រូវដើរលេងបាត់ទៅហើយ ។ ពួកគេទៅដើរលេងទាំងអស់មាន7នាក់តែគួអោយស្ដាយដែលហេសុឹងរវល់មិនបានទៅទើបអោយនាងតូចមុខមិនស្រស់សោះ
នៅក្នុងឡាន
" ជេយ៍បងញ៉ាំនំនេះដែលទេ" ជុងវ៉ុនសួរទៅជេយ៍ដែលកំពុងតែបើករបរនោះ
" អឹម ..អូនបញ្ចុកបងមកចឹង" ថាហើយជិងវ៉ុនក៏យកនំបញ្ចុកជេយ៍មើលទៅពួកគេមានសេចក្ដីសុខណាស់ដោយមិនខ្វល់ពីអ្នកអត់គូរអង្គុយខាងក្រោយមើលពួកគេឡើយ
" ហឹស...អាងតែខ្លួនមានគូរស្វ៊ីតគ្មានមើលទីកន្លែង" នាងតូចរអ៊ូម្នាក់ឯងងំៗដូចឃ្មុំធ្វើអោយ2នាក់នោះផ្ទុះសំណើចឡើង
មិនយូរប៉ុន្មានពួកគេក៏មកដល់ Hotel ក្បែរឆ្នេសមុទ្រដែលជារបស់គ្រួសារផាក
" ជេគចុះមក" គ្រាន់តែចុះពីឡានភ្លាមជេគរត់ទៅស្រូបយកខ្យល់តាមឆ្នេរភ្លេត
បន្ទាប់ពីស្រូបបរិយាកាសអស់មួយសន្ទុះធំហើយទើបពួកគេទៅរកបន្ទប់ដែលបានកក់រៀងៗខ្លួន។ Jakehoon jaywon sunki ពួកគេគឺគេងបន្ទប់មួយពីនាក់ដោយឡែកតែនាងតូចត្រូវគេងម្នាក់ឯងយ៉ាងឯការ
ពេលល្ងាចក៏មកដល់ពួកគេទាំងអស់នាំគ្នាជុំគ្នាជប់លៀងនៅឆ្នេរយ៉ាងសប្បាយរីករាយម្នាក់ៗមានសេចក្ដីសុខណាស់ព្រោះបាននៅជិតមនុស្សដែលគេស្រលាញ់
" អេនាងហ្សីឯងកើតស្អីនឹងធ្វើមុខដូចចែកកេរ្តិ៍មិនស្មើរ" ស៊ុននូមិនដឹងចេញមកពីកន្លែងណាក៏ដើរមកសួរតែម្ដង
" គ្មានស្អីទេ"
" ស៊ុននូមិចក៏មកនៅនេះទៅវិញ" នីគីដើរមកអោបស៊ុននូពីក្រោយរួចសួរទៅនាយតូច
" គឺអូនមកមើលនាងម្នាក់នេះមិនដឹងជាកើតស្អីទេមុខស្អុយ1ថ្ងៃហើយ"ស៊ុននូពោលទាំងចង្អុលទៅ jizi
" ចឹងទៅវិញអោយគេនៅម្នាក់ឯងទៅ" ថារួចអ្នកទាំងពីក៏ដើរទៅបាត់
ដោយធុញនឹងអ្នកមានស្នេហាពេកនាងតូចរបស់យើងក៏ដើរត្រឡប់ទៅបន្ទប់វិញតែដើរបានពាក់កណ្ដាលផ្លូវក៏បុកនឹងអ្នកណាមិនដឹង
" អុស!! សុំទោសផងណាលោក"
" មិនអីទេ" គ្រាន់តែលឺសម្លេងភ្លាមនាងតូចស្រាប់តែងើយមើលមុខម្ចាស់សម្លេងភ្លែតបុរសនោះជាអ្នកណា?
.............
Tobe continued 💗
YOU ARE READING
Sunghoonie. កំពូលស្នេហ៍ 😾💗
RandomJakehoon 🐶🐧 Jaywon 🐱🦅 Sunki🦊🐯 Heezi🐨🦌 ប្រលោមលោកស្នេហាបែបបុរសនឹងបុរសដែលមានលាយលំជាមួយការប្រច័ណ្ឌ ហូងហែង កំសត់ កំប្លែង sweet ² នឹងមានសុភមង្គល 💗