Part 10✨💗

388 35 0
                                    

អត់យំទេហ៎😞យំតិចទៅហី

"មិចបានផ្ដាច់មិនបាន" ស៊ុងហ៊ុនចាប់ផ្ដើមសួរទាំងឆ្ងល់បើមិនស្រលាញ់គ្នាផងមិចផ្ដាច់ពាក្យមិនបាន
" មកពីគ្រួសារនាងជាម៉ាហ្វៀ" ហេសុឹងនិយាយធ្វើដូចខ្លួនមិនមែនជាម៉ាហ្វៀចឹង
" ផាច់!!! ហើយរាល់ថ្ងៃនឹងឯងមិនមែនជាម៉ាហ្វៀទេឬយ៉ាងមិច" នីគីលោតមកទះក្បាលហេសុឹងមួយដៃអោយមានការចង់ចាំឡើងវិញ
" អើ...មែនតើយើងក៏ជាម៉ាហ្វៀហើយមិចយើងត្រូវក្លាយគេ" ហេសុឹងអង្គុយគិតបន្តិចក៏និយាយឡើង។ហេសុឹងគេជាម៉ាហ្វៀមែនតែរឿងនេះសូម្បីប៉ាម៉ាក់របស់គឹក៏មិនបានដឹងឡើយ ទើបពួកគាត់ខ្លាចគ្រួសាររបស់ angella បែបនេះ
" ហើយឯងគិតចង់ផ្ដាច់ពាក្យនៅពេលណា " ស៊ុងហ៊ុន
" គឺ..ថ្ងៃស្អែកនេះ " ហេសុឹង
" អីក៏លឿនម្លេស .." ជេយ៍សួរទាំងភ្ញាក់ផ្អើល
" យើងមិនចង់ឲមនុស្សដែលយើងស្រលាញ់ត្រូវឈឺចាប់តទៅទៀត" ហេសុឹង
" អឺ...ឈប់និយាយរឿងមិនសប្បាយទៅ..មកជល់មួយ" នីគីនិយាយបន្លប់កុំឲពិបាកចិត្តទាន់ ពួកគេបន្តនិយាយពីរឿងនេះរឿងនោះរហូតដល់យប់រាងជ្រៅទើបត្រឡប់ទៅផ្ទះវិញ
............

ព្រឹកថ្ងៃថ្មីអ្វីក៏ប្រែជាថ្មីដែលហើយរឿង Sunghoon នឹង Jake  មិត្តភក្តិរបស់គេក៏បានដឹងដូចគ្នាពីដំបូងមិនសូវជឿទេដល់ជេគយករូបថតអោយពួកគេមើលទើបជឿ
   
     កង់ទីនសាលា.....

Jakesunwonzi កំពុងនិយាយគ្នាសុខៗស៊ុននូស្រាប់តែក្រឡេកភ្នែកឃើញអ្នកគ្រូម្នាក់ធ្វើដួលលើស៊ុងហ៊ុនទើបរហ័សប្រាប់ទៅជេគ

" ជេគឯងមើលនោះអ្នកគ្រូ សេហុីកំពុងតែធ្វើដួលទៅលើលោកគ្រូស៊ុងហ៊ុនហ៎" ស៊ុននូកេះជេគអោយមើលទៅអ្នកទាំង2នោះ ជេគមិននិយាយអ្វីទាំងអស់ក៏ដើរទៅតែម្ដង។ រាងក្រាស់ឃើញជេគដើរមកភ្លាមក៏ប្រលេងអ្នកគ្រូសេហុីអោយដួលទៅលើដីភ្លាម
" លោកគ្រូខ្ញុំមានការនិយាយជាមួយបន្តិចបានទេ" ជេគទៅដល់ធ្វើជានិយាយធម្មតាតែអ្វីមិនធម្មតានោះគឺក្នុងទ្រូងពេលនេះកំពុងមានភ្លើងឆេះខ្លាំងណាស់.
" បាទ...." រាងក្រាស់ជាមួយជេគឡើងសុភាពរួចក៏ដើរចេញទៅនិយាយគ្នានៅបន្ទប់ការិយ៉ាល័យបន្សល់ទុកអោយអ្នកគ្រូសេហុីឈរខឹងម្នាក់ឯង
   មកដល់ការិយ៉ាល័យភ្លាមជេគបែរមកសម្លក់អ្នកដែលដើរមកតាមក្រោយភ្លែត
   " ហេតុអីបងស្និតស្នាលជាមួយអ្នកគ្រូនោះម្លេស"
   " មានឯណានាងគ្រាន់តែបបួលបងនៅញ៉ាំល្ងាច..ហើយពេលនោះមិនបានប្រយ័ត្ននាងក៏ដួលបងក៏ជួយទ្រទៅ..." រាងក្រាស់និយាយរៀបរាប់រឿងដែលបានកើតឡើងមុននេះអោយជេគបានដឹងខ្លាចនាយតូចយល់ច្រលំលើខ្លួន
   " ចាត់ទុកថាលើកនេះបងរួចខ្លួទៅចុះ" និយាយហើយនាយតូចបម្រុងដើរចេញទៅហើយស្រាប់តែនាយក្រាស់ទាញគេមកថើបភ្លាម²រកធ្វើអ្វីមិនត្រូវ( ស្អប់អ្នកមានស្នេហាណាស់ 😏) បន្ទាប់ពីបឺតជញ្ជក់អស់ចិត្តស៊ុងហ៊ុនក៏ប្រលេងមាត់ចេញពូជេគវិញ
   " មាត់អូននៅតែផ្អែមដដែល" នាយក្រាស់ញ៉ោះជេគធ្វើអោយមុខគ្នាឡើងក្រហមអស់ហើយ
   " បានហើយអូនទៅវិញហើយ" ថាហើយជេគក៏ចេញទៅទាំងមុខក្រហមព្រោះអៀននឹងឯង ( បាន1ហើយនៅអៀនទៀតសង្ស័យត្រូវយកនាងជេគទៅបញ្ចុះអៀចេញហើយ 😀)
  
ក្រឡេកមកមើលហេសុឹងវិញកំពុងនិយាយជាមួយម៉ាក់ប៉ាគេពីរឿងផ្ដាច់ពាក្យជាមួយ angella
" ម៉ាក់កូនចង់ផ្ដាច់ពាក្យជាមួយនាងព្រោះកូនមិនបានស្រលាញ់នាងទេ"
" តែគ្រួសារគេជាម៉ាហ្វៀណាកូនសុឹង"ម៉ាក់ហេសុឹងនិយាយទាំងព្រួយបារម្ភបើពួកគាត់ផ្ដាច់ពាក្យអាចនឹងមានរឿងធំ
" ម៉ាក់ប៉ាកុំបារម្ភអីរឿងនេះកូនចេះចាត់ចែងហើយ"
"ប៉ាជឿថាកូនអាចធ្វើបាន" លោកលីទះស្មាកូនប្រុសតិច²ជាកម្លាំងចិត្ត
បន្ទាប់ពីនិយាយគ្នារួចលោកលីបានតេទៅម៉ាក់ប៉ា angella ដើម្បីសុំផ្ដាច់ពាក្យហើយក៏បានាសម្រេចណាមួយប៉ារបស់នាងមិនសូវពេញចិត្តហេសុឹងប៉ុន្មានដែលទើបព្រមងាយបែបនេះ ទោះគាត់ដឹងថា angella មិនចង់ក៏គាត់ត្រូវតែផ្ដាច់ពាក្យដែល។បន្ទាប់ពីខលនិយាយរឿងផ្ដាច់ពាក្យរួចរាល់ហើយធ្វើអោយហេសុឹងសប្បាយចិត្តជាខ្លាំង
..........
   នៅក្នុងក្លឹបមួយកន្លែងដែលជុងវ៉ុនកំពុងធ្វើការនោះយើងក៏បានឃើញជេយ៍អង្គុយញ៉ែនាយតូចដែលរវល់ក្រឡុកស្រាផងដែល ដោយធុញទ្រាន់ពេកជុងវ៉ុនក៏សួរទៅជេយ៍
  
   " លោកមិនចេះធុញទេហេសដែលតាមខ្ញុំរាល់តែថ្ងៃបែបនេះ"
   " បងមិនធុញទេឲតែបានឃើញមុខមនុស្សដែលបងស្រលាញ់គឺមិនធុញទេ"ជេយ៍នេះណាមុខក្រាស់សម្បើមណាស់មករកជុងវ៉ុនរាល់តែថ្ងៃ
   " ធុញនឹងលោកណាស់" ជុងវ៉ុនដកដង្ហើមធំដោយធុញទ្រាន់
   "បើធុញនឹងបងអូនព្រមធ្វើសង្សាបងទៅបាត់ធុញហើយ"
   " អើ.....ព្រមក៏បានដែលអាណិតដល់អ្នកខ្លះ" ពេលជុងវ៉ុនឆ្លើយថាព្រមភ្លាមជេយ៍ចូលមកទាញដៃនាយតូចចេញមកភ្លែត
   " នែ!!! ខ្ញុំត្រូវធ្វើការហើយទាញដៃខ្ញុំទៅណា"
   " មេការជួយប្រាប់អាគីផងថាជុងវ៉ុនសុំច្បាប់1ថ្ងៃ" និយាយរួចជេយ៍បាននាំនាយតូចចេញទៅដើរលេង ញ៉ាំអីនឹងធ្វើថតរូបស្វុីតៗជាមួយគ្នាជាច្រើន( ស្នេហាគេនេះលឿនដូចរន្ទះចឹង😭)។អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថានីគី មានក្លឹបជាច្រើនចឹងហើយក្លឹបដែលនាយតូចជុងវ៉ុនធ្វើការនេះក៏របស់លោកបងនឹងដែល
   ..........
   កាត់មក jizi ឯងនេះវិញកំពុងដើរលេងសុខៗមិនដឹងជាអ្នកណាទេលើកលីនាងតូចដាក់ឡានតែម្ដង ពេលជិះបានបន្តិចឡានស្រាប់តែឈប់ហើយបុរសនោះក៏ដោះម៉ាស់របស់ខ្លួនចេញទើបដឹងថាគេនោះជាហេសុឹងសោះ
   " ហេតុអីចាប់ខ្ញុំមកបែបនេះ" ដោយឆ្ងល់ថាហេតុអីទើបហេសុឹងចាប់លីខ្លួនមកបែបនេះទើបនាងសួរ
   " បងមានរឿងនិយាយជាមួយឯង"
   " តែខ្ញុំគ្មានទេ"
   " ឯងស្អប់បងទេ" ហេសុឹងសួរទៅកាន់នាងដោយសម្លេងខ្សោយបង្គប់ដោយក្ដីឈឺផ្សា
   " ខ្ញុំស្អប់បងណាស់ តែ..តែ...ហឹក តែខ្ញុំក៏ស្រលាញ់បងដដែល" jizi និយាយតែប៉ុណ្ណេះនាងក៏យំចេញមកតែម្ដងនៅមិននៅមកសួរបែបនេះអ្នកណាមិនយំបើកាត់ចិត្តមិនបានផង
   " ហឹសៗ..បងក៏ស្រលាញ់ឯងដែលនាងកន្តឿ" ហេសុឹងសើចបន្ដិចមុននឹងប្រាប់នាងពីអារម្មណ៍ខ្លួនពេលនេះ
  " បងកុំមកបោកខ្ញុំអីព្រោះបងទើបតែបដិសេធខ្ញុំរួចទេ"
  " បងមិនបានបោកឯងឡើយហើយបងក៏ស្រលាញ់ឯងយូមកហើយដែលតែបងមិនហ៊ានប្រាប់ទើបតែលើកនេះបងមកសារភាពបករាប់ឯងតែម្ដង" ហេសុឹងលើកដៃអង្អែលក្បាលនាងតិចដើម្បីលួងលោម
  " ចុះគូរដណ្ដឹងបងនោះគិតយ៉ាងមិច" នាងងាកមកសួរហេសុឹងអំពីគូរដណ្ដឹងគេ
  " បងផ្ដាច់ពាក្យហើយ"
  " សុំទោស..ដែលធ្វើអោយផ្ដាច់ពាក្យបែបនេះ"
  " សុំទោសធ្វើអីផ្ដាច់ពាក្យជាមួយ angella ក៏ដោយសារតែបងស្រលាញ់ឯងដឹងទេ" មិននិយាយតទៀត jizi ស្រាប់ហក់អោបហេសុឹងយ៉ាងណែន
  " ហឹក²..បងដឹងថាខ្ញុំឈឺចាប់ណាស់ពេលដែលដឹងថាបងត្រូរៀបការ"នាងតូចយំអោបគេយំយកៗតែម្ដង
  " បងដឹង...បងសុំទោសណាឈប់យំទៅក្មេងឆ្លាត..ឥឡូវបងជូនឯងទៅផ្ទះហើយស្អែកបងទៅយកឯងដើម្បីទៅដើរលេងល្អទេ"
  "ល្អ².."
  ហើយហេសុឹងក៏បានជូន jizi ត្រឡប់ទៅផ្ទះវិញតែពួកគេមិនដឹងឡើយថាមានឡានមួយគ្រឿងកំពុងតាមដានពួកគេផងដែល....

Sunghoonie. កំពូលស្នេហ៍ 😾💗Where stories live. Discover now