ភាគ1

205 8 0
                                    


+បារីស

«ឯងថ្ងៃនេះមានម៉ោងការងារណា!!»សម្លេងស្រួយស្រឹបបានបន្លឺនៅខាងក្រៅបន្ទប់ទឹក ហើយម្នាក់នេះមានឈ្មោះថា ផាក ជីមីន ។

«ok..!! ឯងរៀបចំទៅ»ហើយសម្លេងមួយទៀទគឺលឺពីរក្នុងបន្ទប់ទឹក គេមានឈ្មោះថា គីម ថេយ៉ុង ។

- គីម ថេយ៉ុង និង ផាកជីមីនគឺជាមិត្តភិក្តគ្នាពេលរាងតូចថេយ៉ុងមកធ្វើការនៅបារីសនេះឯង។ ថេយ៉ុងមករស់នៅបារីសរយះពេល5ឆ្នាំហើយ ពេលនេះគេបានចូលធ្វើការជា DJ ក្នុងក្លឹបធំមួយនៅទីក្រុងបារីស  តាមបំណងរបស់គេចំណែកឯជីមីនគឺជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ថេយ៍ហើយកំពុងនៅរៀននៅឡើយទេ  បើនិយាយពីរសម្រស់វិញអ្នកទាំងពីរគឺស្អាតដាច់គេតែម្តង សឹងមនុស្សមួយចំនួនសុំចាញ់ព្រោះ ស្រស់ស្អាត លិចថ្លូរនិងស៊ីវិល័យ។

«តោះឆាប់ទៅដល់ម៉ោងហើយ!» ថេយ៍ ថាហើយក៏ដើរទៅចំណតឡានជាន់ក្រោមក្នុងខនដូររបស់ខ្លួន។

#skip ក្លឹប “8:30”

   ក្នុងក្លឹបមួយធំជាងគេក្នុងទីក្រុងបារីសបានញ៉ាក់តាមច្រវ៉ាក់ភ្លេងគ្រប់គ្នាក្លឹបនេះមានភ្ញៀវចូលច្រើនណាស់ព្រោះតែលឺដំណឹងថាមាន DJ រូបស្រស់សង្ហារ មុខមាត់ទាក់ទាញដូចមនុស្សស្រីកំពុងញ៉ាក់តាមចង្វាក់ភ្លេងដូចគ្នា អមជាមួយខាងស្តាំដៃក៏មានអ្នកចាត់ការឈរញ៉ាក់នាំមុខ។ ក្នុងក៏ឃើញមានបុរស2នាក់កំពុងអង្គុយផឹកស្រាញ៉ាក់ក្បាល តាមរាងតូចដែរមិនត្រឹមតែប៉ុន្នឹងទេនៅឆ្លៀតមើលមុខ DJ រូបសង្ហារជាងស្រីទៀត។

«ឯងមើលខ្លាំងម៉្លេះ??» អ្នកជាមិត្តសង្កេតមើលហើយថាមិត្តគេមួយនេះសម្លឹងមើល DJ មិនព្រិចភ្នែកសោះហើយម្នាក់ដែលសួរនេះគឺ មីន យ៉ុនគី រហ័សនាមថា កំលោះមុខងាប់នេះហើយ។

«ក៏ឃើញថាស្អាតទើបមើល!!!»ថាហើយក៏លើកស្រាអកមួយកែវដាច់។ ចំណែកម្នាក់នេះគឺ ចនជុងហ្គុក ។

-ចន ជុងហ្គុក និងមីន យ៉ុនគី ជាមិត្តនិងគ្នារយះពេល3ឆ្នាំហើយដោយសារប៉ារាងក្រាស់ជាមិត្តនិងគ្នា ក្នុងមុខជំនួយ ពួកគេជាកូនអ្នកមានលុយចាយ10ជាតិទៀតក៏មិនអស់ដោយសារបែបនេះហើយទើបពួកគេមានចរិកយ៉ាប់ចង់បានអ្វីត្រូវតែបាន។ ពួកគេមានមុខរបរប្រចាំខ្លួននោះគឺញ៉ែស្រី ។ (តាមតទៅមុខទៀតដឹងហើយ)ប៉ុន្តែយ៉ុនគីក៏មានក្រុមហ៊ុនមួយដែលគឺគេបង្កើតដោយញើសឈាមខ្លួនឯង។

រឿង: លង់ស្នេហ៍ក្មេងល្ងង់Where stories live. Discover now