«មិន..មិនអីទេ លោក!!?»ដោយសារមិញមិនបានមើលមុខតែឥឡូវគេបានមើលមុខចំហើយ បុរសម្នាក់នេះទៀតហើយពិតជាផែនដីតូចសម្រាប់គេណាស់ឲមកជួបជាមួយនិងមនុស្សមិនចង់ជួបទៅវិញ។
«ឯងទៀតហើយ សោយពិតមែន»រាងក្រាស់ក៏លើកដៃជោគសក់ឡើងលើបន្តិច រួចក៏ប្រញាប់រត់ទៅមុខទៀតខ្លាចថាគេតាមទាន់
«ហេសលោកប្រញាប់ទៅណា លោកមិនទាន់សុំទោសដែរមករត់បុកខ្ញុំមិញទេឈប់ភ្លាម»រាងតូចក៏រត់តាមគេ
«ឯងរត់តាមខ្ញុំធ្វើអី?»រាងក្រាស់ក៏ងាកមកសួរអ្នកដែលរត់តាមពីរក្រោយគេ
«តាមមកឲលោកសូមទោសខ្ញុំនិងហើយ»
«ហ៊ឹស..ចំជាឆ្គួតមែន!! សូមទោសបានឬនៅ?? ខ្ញុំគ្មានពេលទេ»រាងក្រាសក៏រៀងអស់សំណើចបន្តិចព្រោះតែគេរត់តាមខ្លួនដោយសារតែចង់ទទួលពាក្យសុំទោសពីរខ្លួន។
«ហេសមិនបានទេ!! ត្រូវសុំទោសខ្ញុំឲស្រួលបួល»រាងក្រាស់ឈប់រត់និងងាកមកមើលមុខរាងតូចវិញ
«ខ្ញុំប្រាប់ហើយថាសុំទោស ចង់យ៉ាងម៉េចទៀត?»រាងក្រាស់ក៏គំហកដាក់គេបន្តិចនិងក្រឡេកទៅឃើញម្នាក់នោះតាមមកជិតដល់គេទើបប្រញាប់ចាប់ដៃរាងតូចឲទៅពួននៅកន្លៀតជញ្ជាំងដែលស្ងាត់គ្មានមនុស្ស។
«ហេស..!! លោកចង់នាំខ្ញុំទៅណា?» រាងតូចប្រញាប់រើខ្លួនចេញនិងសួរទៅកាន់គេ តែក៏គ្មានចម្លើយដែរ។
«លឺខ្ញុំសួរទេ?»
«ស្ងាតមាត់ទៅបើមិនចង់ស្លាប់!! ខ្ញុំរត់គេចពីរបុរសម្នាក់ដែលចង់សម្លាប់ខ្ញុំ»រាងក្រាស់ក៏ប្រាប់គេតែមាត់តែភ្នែកនៅសម្លឹងមើកឆ្វេងស្តាំ
«ហើយមកពាក់ពន្ធ័អីនិងខ្ញុំ?»រាងតូចក៏សួរបកទីវិញ
«ពាក់ពន្ធ័ព្រោះឯងនៅជាមួយខ្ញុំ»ដោយសារគេងាកមកឆ្លើយនិងរាងតូចមិនបានចាប់អារម្មណ៍និងអ្នកតាមសម្លាប់ដែលឈរនិងត្រើយម្ខាងកំពុងរកមើលនរណាម្នាក់ រាងតូចឃើញភ្លាមក៏ស្ទុះទៅចាប់ថើបមាត់រាងក្រាស់មួយទំហឹងនិងយកអាវក្រៅរបស់ខ្លួនទៅបាំងខ្លួនរាងក្រាស់
«អ៊ឹម…!! »នៅពេលមាត់បានប៉ះគ្នា រាងក្រាស់ក្រាស់ក៏បើកភ្នែកធំៗមិនយល់និងគេ តែក៏ក្រឡេកឃើញម្នាក់ដែលតាមខ្លួនមកគេក៏ញញឹមចុងមាត់និងថើបរុលអណ្តាតទៅប្រលែងលេងជាមួយរាងតូច។
«បា..បានហើយ»ដោយសារម្នាក់នោះទៅរកនាយកន្លែងផ្សេងទើបរាងតូចប្រលែងនាយចេញវិញ មិញខ្លួនគេចង់ស្ទះខ្យល់។
«ហេតុអី?»រាងក្រាស់ ក៏លើកចិញ្ចើមមកមើលមុខគេចំៗមិនយល់ទេហេតុអីក៏សុខៗមកចាប់នាយថើប សុខៗក៏លែងចេញវិញ។
«ព្រោះតែអ្នកតាមលោកគេទៅបាត់ហើយ»រាងតូចក៏ឆ្លើយតាមអ្វីដែលបានឃើញ ហើយក៏បម្រុងដើរចេញក៏លឺសំណួរនាយ
«ជាគ្នាឯងមែនទេ?»រាងតូចឈប់ដំណើរនិងសើចចម្អកឲខ្លួនឯង ដែលខំជួយគេហើយនៅមកចោទខ្លួនថាជាគ្នាឯងជាមួយចោរទៀត«លោកយកអីមកគិត?»
«ក៏តាមការឃើញនោះអី?» រាងក្រាស់ក៏ដើរមកជិតរាងតូចនិងលើកចិញ្ចើមឆ្លើយទៅគេ
«ខ្ញុំខំជួយលោកគេចពីរការស្លាប់បែបនិងហើយ លោកនៅមកចោទខ្ញុំថាជាគ្នាជាមួយគេទៀត?» មិនយល់ពិតមែនគេខំជួយដោយមិនគិតខ្លាចខ្លួនឯងមានគ្រោះថ្នាក់ផង ។
«ក៏ឯងជួលឲអាម្នាក់នោះមកតាមសម្លាប់យើងហើយធ្វើខ្លួនឯងដូចជាអស្ចារ្យមកជួយខ្ញុំតាមក្រោយនិងហើ..ផាច់💥»និយាយមិនទាន់ចប់jk ក៏ទទួលបានមួយកំភ្លៀងភ្លាមៗពីរសំណាក់ថេយ៉ុងជាអ្នកទះ
«ហ៊ឹស!! អាត្មានិយមបំផុត»ថាហើយក៏ដើរចេញទៅបាត់ ខំជួយមិនបានលឺសូម្បីតែពាក្យអរគុណ តែបែជាលឺពាក្យមើលងាយទៅវិញ។
#skip
នៅពេលដល់ពេលយប់រាងតូចនិងអ្នកជាមិត្តក៏មកតាមម៉ោងការងារបន្តរហូតដល់ម៉ោង1ទើបចេញមកសម្រាកនៅខនដូរវិញនិងចូលគេងរាងខ្លួន។
To be continue…✨💕