រឿង: លង់ស្នេហ៍ក្មេងល្ងង់
ភាគទី៦+ភូមិគ្រឹះចន
នាយកម្លោះសង្ហារដើរចូលមកខាងក្នុងផ្ទះក្រវីសោឡានទៅវិញទៅមក ហួចមាត់បណ្តើរឡើងទៅបន្ទប់គេងបណ្តើរក៏អាក់ដំណើរដោយលឺសម្លេងគ្រលធំបន្លឺឡើង…
«ដាច់ចិត្តមកវិញហើយឬអាកូនជើងល្អ?»លោកចនបន្លឺឡើងដោយដៃកាន់មើលការសែតនិងក្រឡេកមកមើលនាយសង្ហារ
«ក៏ដូចដែលប៉ាឃើញនិងហើយ»នាយឆ្លើយហីៗ ដូចនិយាយចឹងឪពុកកូនពីរនាក់នេះមិនដែលចេះត្រូវគ្នាទេ និយាយតែបន្តិចក៏ដំឡើងសសៃរកបាត់ទៅហើយ ។
«តែយើងសួរធម្មតា ម៉េចក៏ឯងឆ្លើយចេញមកបែបនេះហាស?»ឃើញទេនិយាយមិនទាន់ផុតផងសម្លេងឈ្មោះប្រកែកគ្នាដល់ផ្ទះបាយ ដូច្នេះលោកស្រីចនក៏ចេញមក
«បានហើយបងនិយាយដាក់កូនឲល្អបន្តិចទៅបានទេ?»លោកស្រីចន ចេញមកដោយកាន់វែកឆាឈរច្រត់ចង្កេះសម្លក់អ្នកជាប្តី
«អូនចេះតែបែបនិងទើបកូនវាបានចិត្ត»លោកចន បន្លឺឡើងខ្សោយៗព្រោះគាត់ខ្លាចប្រពន្ធ មិនឲខ្លាចម៉េចបើកាន់វែកឆាហើយនិង
«អូនមិនបានកាន់ជើង តែអូននិយាយសម្តីជាមួយកូនតិចៗនិងស្រួលដាក់ទើបកូនស្តាប់តាម មិនមែនដូចបងទេ»និយាយចប់គាត់ក៏ងាកមកមើលកូនប្រុសពៅសំណប់ចិត្តតែមួយ។
«កូនពៅមកវិញហើយមែនទេកូន?»គាត់និយាយសំដីផ្អែមស្រទន់តែមិនបាច់មើលប្តីទេមុខឲដូចជុច…
«បាទម៉ាក់!! កូនសុំទៅលើហើយ»ថាហើយនាយក៏ដើរឡើងទៅបានបន្តិចក៏មានសំឡេងស្រួយមួយទៀតបន្លឺឡើងម្តងទៀតហើយម្នាក់នោះមានអ្នកណាក្រៅពីបងស្រីនាយឡើយ
«ដាច់ចិត្តមកហើយឬ??»នាងនិយាយដោយពេបជ្រាយនាយជាខ្លាំង។
«បាទ!!»ដោយសារតែមិនចង់ឈ្លោះហើយណាមួយនាយក៏រៀងអស់កម្លាំងដែរ។
«ហ៊ឹស!! អស់លុយហើយមើលទៅ ព្រុះ💥»នាងឈរមើលដំណើរនាយពីក្រោមទៅដោយអោបដៃ និយាយមិនទាន់រួចពីរមាត់ផងនាយក៏ដួលព្រុះនៅលើកាំជណ្តើរ។
«ហេស!! កូនជុង..ជុងហ្គុក??»បន្ទាប់ពីលឺសម្លេងដូចនរណាដួលក៏ក្រឡេកទៅលើក៏ឃើញថានាយដួលសម្លប់បាត់ទៅហើយ។
[…..]
+មន្ទីពេទ្យ
«លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ??»បន្ទាប់ពីរលឺសម្លេងបើកទ្វាភ្លាមអ្នកនៅខាងក្រៅក៏រហ័សមកសួរនាំពេទ្យភ្លាម
«អ្នកជំងឺមិនអីទេគ្រាន់តែខ្សោយដោយសារតែអស់កម្លាំងនិងមានរបួសដោយសម្អាតមេរោគមិនស្អាតតែប៉ុណ្ណោះ»លោកគ្រូពេទ្យនិយាយហើយ អ្នកដែលចាំស្តាប់ក៏ជ្រួញចិញ្ចើមឡើងមានរបួស?? តាំងពីរពេលណា??
«លោកគ្រូពេទ្យថាកូនខ្ញុំមានរបួស??»លោកស្រីចនក៏សួរ
«បាទ!! អ្នកជំងឺមានរបួសស្នាមកាំបិទនៅដៃខាងឆ្វេង តែឥឡូវខ្ញុំបានលាងរបួសស្អាតហើយរងចាំតែអ្នកជំងឺដឹងខ្លួនឡើងទេ»គ្រូពេទ្យ
«អរ…បាទ/ចាស»
«បងហាស!! បងនៅចាំសំដីម៉ែគ្រូនិយាយដែលទេ??»ចូលមកដល់ហើយក៏និយាយរឿងមួយជាមួយនិងប្តីរបស់គាត់
«បងចាំបានហើយ»លោកចន
«មិនបានទេអូនត្រូវតែឲពួកគេរៀបការមិនចឹងកូនពៅអូនច្បាស់ជាជួបគ្រោះរហូតដល់ជីវិតមិនខាន»លោកស្រីចនថាហើយក៏យករូបថតក្នុងកាបូបមួយសន្លឹកដាក់ក្រោមខ្នើយរាងក្រាស់
«ហើយធ្វើយ៉ាងម៉េចទៅ?»
«….»ពួកគាត់ញញឹមដាក់គ្នាហាក់យល់នៅអ្វីដែលបានគិតយ៉ាងចឹង។
To be continue…✨💕