+school«យើងទៅហើយឯង»មកដល់សាលាភ្លាមជីមីនក៏រៀបចំចុះទៅក្នុងសាលាដោយថេយ៍ជាអ្នកបើកឡាន
«ល្ងាចយើងមកទទួល»ជីមីនមិននិយាយតែក៏ងួកក្បាលនិងរត់ទៅក្នុងសាលាបាត់ ចំណែកថេយ៍ក៏បើកឡានទៅលំហែរខួក្បាលបន្តរ។ព្រោះតែពេលថ្ងៃថេយ៉ុងគ្មានការងារដូចនេអទើបគេទំនេរពេលថ្ងៃ ធម្មតាគេមិនដែលចេញមកខាងក្រៅម្នាក់ឯងទេត្រូវតែមានជីមីនមកជាមួយ តែថ្ងៃនេះគេមកម្នាក់ឯង ពេលនេះក៏ដូចគ្នាគេកំពុងអង្គុយនៅតាមសួនក្បែរទន្លេហានម្នាក់ឯងសុខៗក៏នឹកឃើញរឿងកាលពីរ5ឆ្នាំមុន
+5ឆ្នាំមុន
នៅខាងការហ្វេមួយនៅជិតម្តុំមហាវិទ្យាល័យមានបុរសនិងនារីវ័យជំទង់មួយគូរកំពុងអង្គុយនិយាយគ្នា
«in បងមិនអាចហាមឃាត់អារម្មណ៍របស់បងមិនឲស្រឡាញ់បានទេ»រាងក្រាស់
«ជុងនិយាយអីនិង??» chorng suin (ឈុង ស៊ូអ៉ីន)ជាស្នេហ៍ដំបូងរបស់រាងក្រាស់ជុងហ្គុកដែលគេស្រឡាញ់នាងខ្លាំងណាស់ នាងស្រស់ស្អាតនិងជាទីពេញចិត្តរបស់គេគ្រប់គ្នានៅមហាវិទ្យាល័យនេះហើយជុងហ្គុកគិតថានាងស្លូតបូតណាស់។
«បងនិយាយមែនណាអ៉ីន ផ្តល់ឪកាសឲបងម្តងណា?»នាយលូកដៃទៅអង្អែលខ្នងដៃនាងតូចស្រាលៗនិងញញឹមដាក់នាង
«ចុះថេយ៍នោះ?»មិនមែននាងមិនស្រឡាញ់នាយទេប៉ុន្តែអ្នកណាក៏ដឹងថាគេមានគូរដណ្តឹងហើយ
«អ៉ីនក៏ដឹងថាបងមិនបានស្រឡាញ់ប្រុសដូចគ្នាទេដោយសារគ្រួសារបង្ខំទេដែលបងស្រឡាញ់គឺអូន»នាយនៅតែរក្សាទឹកមុខអង្វរក
«គឺជុងនិយាយពិតទេថាមិនបានស្រឡាញ់ថេយ៍នោះ?»ដោយសារតែនាងតូចបានឃើញថេយ៉ុងឈរនៅក្រោយខ្នងនាយទើបធ្វើជាសួរឲរាងតូចលឺ
«បងនិយាយពិតបងមិនបានស្រឡាញ់អាក្មេងល្ងង់និងទេហើយគេជាប្រុសមកស្រឡាញ់បានយ៉ាងម៉េច?? គេតាមបងទេ»
«ហុឹសជុងបងនិយាយអីចេញមកមានដឹងទេ?»បន្ទាប់ពីរស្តាប់លឺអស់ហើយរាងតូចស្ទើរទន់ជង្គង់
«ឯងមកស្តាប់លឺល្អហើយ»នាយងាកក្រោយនិងនិយាយដោយទឹកមុខញញឹមខុសពីររាងតូច