រឿង: លង់ស្នេហ៍ក្មេងល្ងង់
ភាគទី៥+skip (Korean🇰🇷)
+villa kim
ថេយ៉ុងបានចុះពីតាក់ស៊ីឈរនៅមុខវីឡាដ៍ធំស្កឹមស្កៃរបស់ខ្លួនហើយក៏ដើរចូលទៅចុចកណ្តឹងទ្វារបង។
ទីងទុង
«អ្នកប្រុសធំ!!»ភ្លាមៗនោះក៏មានអ្នកដើរមកបើកទ្វារបងឲ ។ អោយ(oy) ជាអ្នកបម្រើនៅផ្ទះត្រកូលគីមដែលលោកគីមទុកចិត្តខ្លាំងបំផុត។
«បងអោយ នឹកណាស់!!»ថេយ៍ស្រឡាញ់គេខ្លាំងណាស់។
«អ្នកប្រុសធំមកវិញពីរពេលណា?»អោយ រាពីអោបទើបប្រញ៉ាប់សួរនាំរាងតូច
«មិញនេះឯង»ថេយ៍
«ម៉ោះចាំបងជួយយកចូល»អោយ
«ម៉ាក់!!»ពេលចូលមកដល់ភ្លាមថេយ៍ក៏ហក់ទៅអោប
អ្នកជាម៉ាក់ភ្លាមបែកតាំងពីរទៅរៀននៅបារីសវាយូរគួរសមដែល។«កូនថេយ៍»លោកស្រីគីមក៏អោបតបទៅវិញដោយក្តីនឹករលឹកនិងសោកសៅមកជាមួយគ្នា។
«ចុះឯណាលោកប៉ា?»លែងពីការអោបក៏សួររកអ្នកជាប៉ា ព្រោះថាបានដំណឹងថាគាត់កំពុងឈឺ។
«គាត់នៅសម្រាកនៅមន្ទីពេទ្យ Taewu នៅមើលគាត់ម៉ាក់មករៀបចំសម្លៀកបំពាក់។
[Taehyung មានប្អូនប្រុសម្នាក់ទៀតឈ្មោះថា kim Taewu (ថេយ៍អ៊ូរ) រឺអាចហៅថា wu ឆ្នាំនេះគេអាយុ17ឆ្នាំហើយ ។
«ចឹងកូនទៅជាមួយម៉ាក់ដែល»លោកស្រីគីមក៏ងក់ក្បាលនិងចេញឡានទៅដោយថេយ៍ជាអ្នកបើក។
*មន្ទីពេទ្យ
«លោក..លោកប៉ា»មកដល់ក្នុងបន្ទប់សម្រាកភ្លាមថេយ៍ក៏ដើរទៅជិតគ្រែអ្នកជំងឺហើយសម្រក់ទឹកភ្នែកដែលខ្លួនស្តាយក្រោយ បើថ្ងៃនោះគេព្រមមកជួយប៉ារបស់គេក៏ពេលនេះគ្មានរឿងកើតឡើងបែបនេះដែល កំហុសគ្រប់យ៉ាងដោយសារគេ។
«បងថេយ៍»taewu ឈរជិតថេយ៍និងលលើកដៃអង្អែលស្មាអ្នកជាបង ខ្លួនគេផ្ទាល់ក៏មិនអាចទទួលយកបានដែល ធ្លាប់តែសើចជាមួយគ្នាម្សិលមិញសោះ។
«គាត់ឈឺអីម៉ាក់??»ថេយ៍ជូតទឹកភ្នែកនិងសម្រួលអារម្មណ៍ហើយក៏ងាកមកសួរម៉ាក់របស់គេដែលឈរនៅត្រើយម្ខាងដូចគ្មានព្រលឹងក្នុងខ្លួន។
«…..»គាត់មិនបានឆ្លើយព្រោះមិនដឹងថាគួរឆ្លើយប្រាប់យ៉ាងណា។«wuប្រាប់បងមក»ថេយ៍ងាកទៅប្អូនប្រុសវិញ
«ពេទ្យប្រាប់ថាលោកប៉ាអ្នកនិងមិនដឹងខ្លួននោះទេ!! បងថេយ៍»និយាយចប់ភ្លាមក៏យំអោបថេយ៍ភ្លាម គេក៏អោបតបនិងប្អូនវិញដូចគ្នា។
«មកវិញហើយឬអាកូនជើងល្អ..?»
To be continue……🥀💕