[គីម ថេហ្យុង គឺជាគ្រូតៃខ្វាន់ដូដ៏ល្បីមួយរូបដែលគ្រប់គ្នាស្គាល់ថាជាគ្រូតៃខ្វាន់ដូដែលពោពេញទៅដោយសម្មត្ថភាព និងជំនាញ ត្បិតថាគេមានរូបរាងតូច ដៃជើងស្រលូនដូចមនុស្សស្រី ចង្កេះមួយក្តាប់ មែនតែគេអាចផ្តួលដៃគូរឲ្យចុះចាញ់បានយ៉ាងងាយស្រួលថែមទាំងបានមេដៃមាសគ្រប់កម្មវិធីប្រកួតដែលគេបានចូលរួមទៀតផង សព្វថ្ងៃគេមានអាយុ25ឆ្នាំហើយតែនៅមិនទាន់មានគូរនៅឡើយទេ មិនមែនថាគ្មានអ្នកតាមញ៉ែទេ មានទាំងប្រុស ទាំងស្រីតែគេមិនយកភ្នែកមើលព្រោះគេមិនចង់បាននាំតែទើសដៃទើសជើង]
"លោកគ្រូៗខ្ញុំលឺថាថ្ងៃនេះមានសិស្សថ្មីចូលរៀនមែនទេលោកគ្រូ" សិស្សម្នាក់បានចោទសំណួរសួរទៅលើលោកគ្រូកម្លោះដែលកំពុងតែបង្រៀនសិស្សឯទៀត
"មែនហើយបន្តិចទៀតគេមកដល់ហើយចាំគ្រូណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់" ថេហ្យុងនិយាយទៅកាន់សិស្សម្នាក់នោះទាំងញញឹម
"តើជាសិស្សប្រុសឬក៏សិស្សស្រីដែរទៅលោកគ្រូ" សិស្សម្នាក់ទៀតក៏បានចោទសួរទៅថេហ្យុង ទាំងអន្ទះសារចង់បានចម្លើយ
"គឺ...ដូចជាសិស្សប្រុស" ថេហ្យុង តបទៅវិញទាំងរក្សារស្នាមញញឹមជាប់លើមុខមិនប្រែ
"អ៎ូយ...ចង់ដឹងដល់ហើយថាគេម្នាក់នោះសង្ហារប៉ុណ្ណាទៅណ៎រ" សិស្សស្រីប៉ុន្មាននាក់ដែលឈរនោះនាំគ្នានិយាយឡើងទាំងអារម្មណ៍លែងនៅជាប់ខ្លួន
"បានហើយឆាប់ទៅត្រង់កន្លែងវិញទៅ" ថេហ្យុងនិយាយទាំងក្រវីក្បាលសើចនឹងចរិករបស់សិស្សខ្លួន
ក្រោយលឺគ្រូប្រាប់បែបនេះហើយពួកគេក៏បានបំបែងគ្នាទៅតាមកន្លែងរាងៗខ្លួនរងចាំអុតមើលថាគេម្នាក់នោះសង្ហារប៉ុណ្ណា មួយសន្ទុះក្រោយមកក៏មានសម្លេងមួយបង្អាក់សកម្មភាពសិស្សទាំងអស់ ព្រមទាំងលោកគ្រូដ៏ស្រស់ស្អាតរបស់យើងផងដែរ ឲ្យងាកទៅមើលប្រភពសម្លេងនោះ បង្ហាញឲ្យឃើញបុរសស្រស់សង្ហារម្នាក់កំពុងឈរនៅមាត់ទ្វារ
"សុំទោសលោកគ្រូដែលខ្ញុំមកយឺត ដោយសារតែថ្ងៃនេះស្ទះផ្លូវខ្លាំងពេក" ជុងគុក និយាយប្រាប់ទៅថេយ៉ុងទាំងលើកហេតុផលមកប្រាប់
YOU ARE READING
Short Novel
Short StoryONLY TAEKOOK គ្រប់រស់ជាតិ ផ្អែម ប្រៃ ល្វីង ជូរ ចត់ និងគ្រប់ក្លិនផងដែរ គីម ថេហ្យុង (Btt) ចន ជុងហ្គុក (tob) @Fan novel