🍃វិថីស្នេហ៍ពិត💞 [1/3]

849 36 1
                                    

នៅតាមដងវិថីដ៏ធំមួយយើងឃើញថាមានប្រុសស្រីមួយគូរកំពុងតែឈរនិយាយគ្នាមើលទៅហាក់ដូចជានិយាយមិនចូលគ្នាសោះ

" លែងខ្ញុំ..លែង.." ស្រីម្នាក់នោះនិយាយទៅកាន់បុរសដែលត្រូវជាសង្សារឲ្យលែងនាងព្រោះតែគេឱបចង្កេះនាងជាប់មិនឲ្យនាងទៅណាបានឡើយ

" ទេបងមិនលែងទេ បងស្រលាញ់អូនជូណាកុំទៅចោលបងអីណា បងសុំអង្វរ " ជុងគុក និយាយទៅកាន់សង្សារខ្លួនទាំងទឹកភ្នែក អាចថាគេទន់ជ្រាយក៏បាន តែដោយសារតែក្តីស្រលាញ់ទើបធ្វើឲ្យនាយយំអង្វរអ្នកដែលមាននាមជាសង្សារបែបនេះ

" លែង...យ៉ាងម៉េចចង់ឲ្យយើងនៅសុីបាយជាមួយទឹកត្រី និងអំបិលជាមួយឯងមែនទេខ្លួនក្រទៅរកអ្នកដែលក្រដូចគ្នាទៅ ហើយចាំទុកក្នុងខួរលោកឯងផងថាខ្ញុំគ្មានថ្ងៃស្រលាញ់មនុស្សក្រដូចលោកឯងទេ " ពាក្យសម្តីរបស់ជូណាទាំងប៉ុន្មានបានធ្វើឲ្យរាងក្រាស់ទន់ដៃដែលឱបឃាត់សង្សារមុននេះត្រូវធ្លាក់ចេញពីចង្កេះអ្នកម្ខាងទៀត ចំណែកឯរាងកាយកម្រើកមិនរួចហាក់គាំងទៅនឹងសម្តីគេមុននេះ

ក្រោយពីរួចចេញពីការឱបរបស់រាងក្រាសព្រមទាំងដៀលគេហើយនាងក៏ឡើងឡានទៅជាមួយប្រុសថ្មីបាត់ទៅ ក្រោយឡានចេញទៅផុតរាងកាយរបស់នាយក៏បានដួលទៅលើដីទាំងដំណំ

" លោក...លោកយ៉ាងម៉េចហើយ " រាងតូច គីមថេហ្យុងសួរទៅកាន់រាងក្រាស់ ព្រោះតែបានឃើញគេដួលមុននេះខណៈពេលដែរខ្លួនកំពុងធ្វើដំណើរឆ្លងកាត់ម្តុំនេះ

"ខ្ញុំមិនអីទេ អរគុណហើយ" រាងក្រាសតបទៅថេហ្យុងវិញទាំងខំប្រឹងញញឹម ទោះបីជាញញឹមមិនសមក៏ដោយ

"អញ្ចឹងផ្ទះលោកនៅឯណាចាំខ្ញុំជូនទៅ" ថេហ្យុង

"មិនអីទេខ្ញុំអាចទៅខ្លួនឯងបាន" ជុងហ្គុក

"មិនអីទេឆាប់ឡើងម៉ូតូមកចាំខ្ញុំជូនទៅ" ថេហ្យុងតបទៅវិញទាំងញញឹម

"រំខានឯងពេកហើយ" រាងក្រាសតបទៅថេហ្យុងវិញដោយក្រែងចិត្ត

"ឆាប់ឡើងមក ខ្ញុំថាមិនអីគឺមិនអីហើយ" រាងតូចនិយាយទាំងយកដៃគោះកែបម៉ូតូកូនទារបស់ខ្លួនបំណងចង់ឲ្យអ្នកម្ខាងទៀតឡើងមកអង្គុយទីនោះ

Short NovelWhere stories live. Discover now