"សួស្តីជួបគ្នាទៀតហើយ" ជូណា និយាយទាំងពេបមាត់សម្លឹងទៅកាន់រាងតូចសម្លឹងលើក្រោមហាក់ចង់មើលងាយទៅកាន់ថេហ្យុងយ៉ាងអញ្ចឹង
"គិតទៅផែនដីដូចជាមិនតូចទេ តែហេតុអីក៏ខ្ញុំជួបនាងរហូតអញ្ចឹងបើថានិស្ស័យក៏មិនត្រូវ មើល៎ទៅប្រហែលជាម្ចាស់កម្មពារហើយ" ថេហ្យុង គិតថាគេខ្លាចហ៎េសុំទោសផង គីម ថេហ្យុង មិនស្លូតឲ្យគេជាន់ក្បាលបានទេ
"ហុឹស...យ៉ាងម៉េចដែរនៅជាមួយអាក្រល្ហាមនោះលែងបានទៀតមែនទេទើបបានជាមករកតាៗអ្នកមានហើយស្លៀកពាក់ហុឺហា៎ដើរនៅក្នុងពិធីហាយសូនេះ បើមើលតាមសម្ថភាពឯងណា៎មិនអាចសូម្បីតែជាន់កម្រាលព្រំខាងមុខផងត្រូវគេបោះចេញទៅវិញបាត់ហើយ គិតៗទៅឯងក៏ពូកែដែរណា ទើបតែឃើញដើរបណ្តើរគ្នានៅផ្សារទំនើបម្សិលមិញសោះឥលូវមិនដឹងថាទាក់បានតាណាទេទើបបានជាអាចបង្ហាញមុខនៅទីនេះ" ជូណា ពេបមាត់ ពេបក៏ដៀលថេហ្យុងឲ្យឈឺចាប់តែគិតហ៎េ..ថាគេនិងឈឺចាប់ដោយសារតែពាក្យអត់ប្រយោជន៍របស់នាងនោះ
"សុំទោស ផងណាអ្នកនាងខ្ញុំមិនមែនជាកញ្ចក់សម្រាប់ឈរឲ្យអ្នកនាងឆ្លុះដៀលខ្លួនឯងអញ្ចឹងទេ" ថេហ្យុង តបទៅវិញមួយប្រយោគទៅកាន់ជូណាធ្វើឲ្យនាងគាំងវាចារលែងចេញ រួចគេក៏ដើរទៅរកជុងហ្គុកនៅបន្ទប់វិញទាំងញញឹមសមចិត្ត
|ក្នុងបន្ទប់រងចាំ|
"ថេយ៍ៗហេតុអីក៏អូនយូរម្លេះ ដឹងទេថាបងបារម្ភ" ជុងហ្គុក ស្ទុះទៅឱបថេហ្យុងពីក្រោយហើយសួរទៅកាន់ថេហ្យុងទាំងមុខជូរ
"ឥលូវអូនមកហើយត៎ា នេះក៏មានរបស់kookooរបស់អូនដែរ" ថេហ្យុង ដាក់ចានអាហារ ចុះលើតុរួចងាកមកនិយាយជាមួយជុងហ្គុកទាំងយកដៃទៅចាប់ទាញថ្ពាល់របស់គេ មើលចុះគេពិតជាខ្នាញ់ជាមួយប្រុសម្នាក់នេះខ្លាំងណាស់
"អរគុណណាស់ស្រឡាញ់ថេយ៍ៗជាងគេ សឺតៗៗៗ" ជុងហ្គុក
ពេលនេះដែរក៏ដល់ពេលដែលគ្រប់គ្នាទន្ទឹងរងចាំយ៉ាងអន្ទះអន្ទែង ជាពេលដែលត្រូវប្រកាសបើកបង្ហាញមុខរបស់ទាយាតត្រកូលវីសតុនក្រាសៀ។ ភ្លើងនៅក្នុងពិធីទាំងអស់ត្រូវបានកាត់ផ្តាច់ នៅសល់តែភ្លើងហ្វាមួយគ្រាប់ដែលបំភ្លឺទៅកាន់បុរសសម្បុរសរ ខ្ពស់ ផ្ទៃមុខសង្ហារបិទបាំងដោយរបាំងមុខ បង្ហាយត្រឹមតែបបូរមាត់ពណ៍ក្រហមម្រមៅសាកសមជាtop កំពុងតែដើរជះរាងសង្ហារទៅជិតលោកក្រាសៀ និងលោកស្រីក្រាសៀដែលនៅឈរលើវេទិកា ដៃមាំពោពេញទៅដោយសរសៃយ៉ាងមានអំណាចក៏លើកទៅដោះរបាំងមុខចេញស្របពេលដែលភ្លើងនៅក្នុងពិធីទាំងមូលក៏ភ្លឺឡើងវិញ បង្ហាញនូវមុខមាត់ស្រស់សង្ហារ មុខមាំពោពេញទៅដោយអំណាចសាចពេញកម្មវិធីទាំងមូល ធ្វើឲ្យអ្នកចូលរួមនៅទីនោះភ្ញាកផ្អើលពីសម្រស់ស្រស់សង្ហាររបស់គេ តែអ្នកដែលភ្ញាក់ផ្អើលជាងគេនោះគឺកញ្ញា ជូណា នេះឯង
YOU ARE READING
Short Novel
KurzgeschichtenONLY TAEKOOK គ្រប់រស់ជាតិ ផ្អែម ប្រៃ ល្វីង ជូរ ចត់ និងគ្រប់ក្លិនផងដែរ គីម ថេហ្យុង (Btt) ចន ជុងហ្គុក (tob) @Fan novel