រស់ជាតិបងជីដូន១🔞[Ep2]

788 40 6
                                    

"ម៉ាក់កូនរបស់ខ្ញុំនៅឯណា" ជុងហ្គុក ដាក់គូថអង្គុយនៅលើសាឡុងទល់មុខអ្នកស្រីចនក៏សួរឡើងរកកូនប្រុសសំណព្វចិត្ត

"នោះអ្នកបម្រើយកទៅសួនខាងក្រោយហើយ"

"អ៎រ អញ្ចឹងខ្ញុំទៅរកគេសិនហើយ" ជុងហ្គុក ក៏ដើរទៅខាងក្រោយវិមានបាត់ទៅបំណងទៅរកកូនសំណព្វចិត្ត

"អាកូនឪមកនេះមក" មកដល់ភ្លាមក៏ឃើញកូនៗរបស់ខ្លួនកំពុងដេកនៅក្រោមដើមឈើធំមួយ គេក៏ស្រែកហៅឲ្យមករកខ្លួន

"វ៉ូសៗ".....

"អ៎ា អាកូនពូជសុីអីឬនៅហ៎ាស" ជុងហ្គុក អង្អែលក្បាលរបស់ឆ្កែធំៗ២ក្បាលដែលគេចិញ្ចឹម និងទទួលបានការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញទៀតផងវាជាប្រភេទឆ្កែ German Shepherd ដែលជាប្រភេទឆ្កែប៊ែកហ្សេដែលមានពណ៏ខ្មៅលាយត្នោត(បញ្ជាក់មិនមែនBamទេណា៎ អាចចូល Search ក្នុង Google បាន)

រីងៗៗ

"មានការស្អី" សំណួរគ្មានក្បាល គ្មានកន្ទុយចាប់សួរឡើងទៅកាន់ជំនិតហាក់ដូចមិនពេញចិត្តក្នុងការឆ្លើយទាល់តែសោះ

"ចៅហ្វាយ គឺខ្ញុំបានដំណឹងមកថាអ្នកប្រុសថេយ៍ត្រលប់មកកូរ៉េវិញថ្ងៃនេះណាចៅហ្វាយ" ជូសុីន ជំណិតរបស់រាងក្រាស

"ហ៎ាស...ឯងថាយ៉ាងម៉េចហ្យុងមកវិញថ្ងៃនេះហ៎េស" ជុងហ្គុក សួរបញ្ជាក់ម្តងទៀតក្រែងល៎គេស្តាប់ច្រឡំ

"បាទមែនហើយ គឺកូនចៅដែលចៅហ្វាយដាក់ឲ្យទៅតាមការពារអ្នកប្រុសថេយ៍ដោយសម្ងាត់នោះបានcallមកប្រាប់ណាបាទ.."

"អឺៗ បានហើយ" ជុងហ្គុក ក៏ចុចបិទទូរស័ព្ទរួចក៏ប្រញាប់ដើរចូលទៅក្នុងវិមានវិញទាំងស្នាមញញឹមដែលខានបានបញ្ជេញតាំងពីថេយ៉ុងទៅបាត់អស់រយ:ពេល១៨ឆ្នាំ ឥលូវនេះវាក៏បានលេចលើមុខរបស់គេសារជាថ្មី

"ម៉ាក់ អ្នកម៉ាក់" ជុងហ្គុក ស្រែកហៅម៉ាក់របស់ខ្លួនទាំញញឹម ធ្វើឲ្យលោកស្រីចនប្លែកចិត្ត និងសប្បាយចិត្តក្នុងពេលតែមួយដែលគេចេះញញឹមឡើងវិញបែបនេះ ព្រោះចាប់តាំងពីថ្ងៃដែលថេយ៉ុងចាកចេញទៅស្នាមញញឹម និងរឹកពារគួរឲ្រស្រលាញ់របស់គេក៏បានចាកចេញទៅតាមថេយ៉ុងផងដែរ គេក្លាយជាមនុស្សស្ងាមស្ងាត់មិនចង់និយាយ មិនដែលញញឹម នឹងលេងសើចដូចមុន តែឥលូវនេះវាក៏បានត្រលប់មកវិញហើយ។

Short NovelWhere stories live. Discover now