🍃វិថីស្នេហ៍ពិត💞 [2/3]

552 26 0
                                    

ចេញមកដល់ខាងក្រៅផ្ទះភ្លាមធ្វើឲ្យថេយ៍ភ្ញាក់ផ្អើលនូវវត្តមានឡានទំនើបជាច្រើនគ្រឿងកំពុងតែចតនៅមុខផ្ទះរបស់ខ្លួន

"ជុង តើមានរឿងអីមែនទេបានជាមានឡានច្រើនម្ល៉េះ" ថេហ្យុង សួរទៅកាន់ជុងហ្គុកទាំងមានចម្ងល់ពេញខួរក្បាល

"បន្តិចទៀតអូននឹងដឹងដោយខ្លួនឯងហើយ តែបងសុំអូនរឿងមួយ មិនថាមានរឿងអ្វីកើតឡើងទេអូនត្រូវតែស្តាប់ហេតុផលរបស់បងណា៎.." ជុងហ្គុក ពោលប្រាប់ទៅកាន់ថេយ៍ទាំងទឹកមុខអង្វរក៏

"បាន...អូននឹងស្តាប់ហេតុផលរបស់បង បើសិនជាហេតុផលនោះអាចទទួលយកបាន" ថេហ្យុង និយាយទៅកាន់ជុងហ្គុកវិញ មែនហើយគេជាមនុស្សមានហេតុផលណាស់ទើបបានជាគេហើយនឹងជុងហ្គុករស់នៅជាមួយគ្នាមិនដែលមានរឿងឈ្លោះគ្នា តែបើមានឈ្លោះគ្នាមិនដល់5នាទីទេលឺសម្លេងសើចពេញផ្ទះវិញបាត់ហើយ។ (ចឹងដដែលប្រឹងឈ្លោះធ្វើអី😒)

"បងសង្ឃឹមថាហេតុផលរបស់បងនឹងជាហេតុផលមួយដែលអូនទទួលយកបានណា" ជុងហ្គុក ទោះបីជាគេនិយាយមកបែបនេះមែនតែគេនៅតែមានចិត្តភ័យៗខ្លាចថាមនុស្សដែលគេស្រឡាញ់ស្មើរជីវិតនេះនឹងចាកចេញពីគេ

ពួកគេក៏ចូលទៅក្នុងឡានទំនើបធំមួយដែលមានពណ៍ខ្មៅរលើបរលោងក្រោមក្រសែភ្នែកអ្នកជិតខាងជាច្រើននាក់ ។

|វិមានត្រកូលមហាសេដ្ឋី វីសតុនក្រាសៀ (viston krasia)|

ឡានក៏ធ្វើដំណើរទៅមុខដោយមានឡានហែរហមជាច្រើនគ្រឿងប្រៀបដូចជាការពារដំណើររបស់ស្តេចយ៉ាងអញ្ចឹងដោយមានឡានប៉ូលីសនៅខាងមុខជួយសម្រួលចរាចរណ៍ឲ្យងាយស្រួលធ្វើដំណើរផងដែរ ។ មួយសន្ទុះក្រោយមកឡានជាច្រើនគ្រឿងក៏បានមកឈប់នៅមុខវិមានដ៏ធំមួយដោយចំណាយទំហំដីរាប់រយហត្ថតាហុំព័ទ្ធទៅដោយសួនច្បារជុំវិញវិមាន មើលចុះប្រៀបដូចជាឋានសួគ៌ក្រោមមេឃយ៉ាងអញ្ចឹង

"Wow...ជុងនេះផ្ទះអ្នកណានឹងម៉េចក៏ធំម្ល៉េះ" ថេហ្យុង សួរទៅកាន់ជុងហ្គុកទាំងអង្គុយលែងចង់ជាប់

"ក៏...ជាវិមានរបស់បងនោះអី" ជុងហ្គុក ឆ្លើយតបទៅកាន់ថេហ្យុងវិញទាំងអស់សំណើចជាមួយនឹងថេហ្យុង មើលចុះឆ្លេឆ្លាដូចមាន់រកពង

Short NovelWhere stories live. Discover now