Episode1:ពួកយើងបែកគ្នាហើយ
៚ផ្តើមរឿងនិយាយអំពីគ្រួសារ Min ដែលជាគ្រួសារអ្នកមានជាងគេនៅក្នុងទីក្រុងគ្រប់យ៉ាងទាំងអស់ដូចជាទ្រព្យសម្បត្តិ 50% នៃគ្រួសារ Min Yoongi ជាងអ្នកកាន់កាប់។ Min Yoongi ជាកូនច្បងរបស់ត្រកូល Min មានអាយុ 27 ឆ្នាំហើយ Yoongi ធ្លាប់មានទំនាក់ទំនងជាមួយក្មេងប្រុសអាយុ 21ឆ្នាំម្នាក់កាលនាយនៅធ្វើជាបុគ្គលិកក្រុមហ៊ុន។ Min Yoonga ជាប្អូនស្រីពៅរបស់ Yoongi មានអាយុ 9 ឆ្នាំ។
៚វីឡា Min
«កូន Yoon ម៉េចបានប៉ុន្មានខែនេះកូនមិននាំក្មួយ Jimin មកលេងផ្ទះរបស់យើងផង?» អ្នកស្រី Min សួរទៅកូនប្រុសដែលកំពុងអង្គុយរួមតុអាហារពេលល្ងាចជាមួយគ្នា។ កាលពួកគេមិនទាន់មានទ្រព្យសម្បត្តិ Yoongi តែងតែនាំ Jimin ដែលជាសង្សារមកលេង តែពេលនេះគឺអត់
«ពួកយើងបែកគ្នាហើយម៉ាក់» Yoongi ឆ្លើយទៅម្តាយវិញទាំងមិនអាក់ពាក្យមួយម៉ាត់ មែនហើយពួកគេបែកគ្នាពិតមែនហើយអ្នកសុំបែកគឺ Min Yoongi
«បែកគ្នា? មានរឿងអីចំពោះពួកកូនមែនទេបានជាដល់ថ្នាក់នេះ» អ្នកស្រី Min គាត់ស្រឡាញ់ Jimin ខ្លាំងណាស់ព្រោះរាងតូចចេះគោរពចាស់ទុំនឹងជាមនុស្សល្អទើបគាត់មិនចង់ឲ្យពួកគេបែកគ្នា
«កូនជាអ្នកសុំគេបែក» Yoongi មែនហើយនាយជាអ្នកសុំរាងតូចបែកគ្នាពិតមែនតែមិនមែនអត់ហេតុផលទេ
«បងប្រុសមិនស្រឡាញ់បង Minei ទេឬ? បានជាសុំបែកគាត់?» Yoonga ក៏សួរទៅនាយម្នាក់ទៀត
«បងមិនបានស្រឡាញ់គេទេ» Yoongi និយាយទាំងបង្ខំហើយចាកចេញទៅបាត់ដោយញុំាបាយបានតែបន្តិច
«យ៉ាប់ណាស់ កូន Yoon ឥឡូវ» លោក Min និយាយដោយមើលតាមចរិករបស់កូនខ្លួនពីមុនគេមិនចឹងទេតែតាំងពីកើតជាមនុស្សមានទ្រព្យមកក៏ពិបាកមើលពិបាកយល់
៚មូលហេតុដែល Yoongi សុំបែកគ្នាជាមួយ Jimin មិនមែនមកពីឈប់ស្រឡាញ់ទេតែគេធ្វើការខុសច្បាប់ទើបមិនចង់ឲ្យរាងតូចដឹង៚
៚នៅក្នុងបន្ទប់ក្រោយដីនៃគ្រួសារ Min
៚Yoongi បានចាប់អ្នកដែលហ៊ានក្បត់នាយដើម្បីយកមកសម្លាប់ចោល។ បន្ទប់ក្រោយដីនោះមានអាវុធជាច្រើនដែលទុកសម្រាប់ធ្វើទារុណកម្ម បន្ទប់នោះត្រូវបានអនុញ្ញាតិពីម៉ាក់ប៉ារបស់នាយទើបនាយហ៊ានធ្វើ។ រីឯ Yoonga ត្រូវ Yoongi ហាមមិនឲ្យចូលព្រោះគេនៅក្មេងណាស់មិនសាកសមមើលរឿងចឹងៗទេ៚
YOU ARE READING
Ex boyfriend 🔥 សង្សារចាស់ [END]
Acción«ដើម្បីតែកិត្តិយសកេរ្តិ៍ឈ្មោះបងហ៊ានបោះបង់ស្នេហារបស់ពួកយើងឬ?» Park Jimin «មែនហើយ មនុស្សសម័យឥឡូវគេរស់នៅជាមួយភាពថ្លៃថ្នូរនឹងមាសប្រាក់» Min Yoongi #Short novel