Episode4: ផ្ទះរបស់បង ក៏ជាផ្ទះរបស់អូនដែរ

1.7K 80 0
                                    

៚ នៅពេលសង្រ្គាមស្នេហ៍របស់ពួកគេបញ្ចប់ទៅយ៉ាងយូរតែរាងតូចនៅតែមិនទាន់ងើប។ Yoongi បី Jimin ដាក់ក្នុងឡានហើយទៅផ្ទះបាត់មិនហ៊ានដាស់ទេខ្លាចរំខានព្រោះមើលភ្នែកទៅដូចមនុស្សញៀនថ្នាំមិនដែលដេកចឹង។

៚ត្រកូល Min

«លោកយាយមិនបាច់បារម្ភពីបង Minei ទេចា៎ស បង Yoon គាត់ប្រហែលចេះដោះស្រាយហើយ» Yoonga ក្មេងល្អិតនិយាយទៅលោកយាយរបស់រាងតូចគាត់សួររកចៅព្រោះគាត់មកចោលចៅ 1 ថ្ងៃ 2 យប់ហើយ

«មែនហើយលោកយាយធ្វើចិត្តឲ្យសប្បាយទៅ កូនរបស់ខ្ញុំគេធំហើយគេចេះគិតហើយ» អ្នកស្រី Min និយាយបន្ថែមបន្ទាប់ពីកូនស្រីពៅរបស់គាត់

«ខ្ញុំមិនបានគិតច្រើនទេអ្នកស្រី តែចៅ Min គេខ្សោយណាស់ខ្ញុំមិនចង់ឲ្យគេនៅម្នាក់ឯងទេ ហើយនេះយប់ទៀតហើយ» លោកយាយ Jimin ដឹងពីចៅច្បាស់ណាស់ព្រោះគាត់អ្នកចិត្តដោយផ្ទាល់ដៃ

«ចាំបន្តិចទៅលោកយាយ កុំទាន់គិតច្រើនអី» Yoonga នាងល្អិតអង្គុយនៅជិតលោកយាយរបស់ Jimin ហើយនិយាយ

«អរ នោះកូន Yoon មកហើយ» លោក Min ក៏ងាយទៅឃើញរាងក្រាស់កំពុងដើរមកយ៉ាងសង្ហារតែដៃរបស់នាយកំពុងបី Jimin

«បង Minei កើតអីបងប្រុស?» Yoonga រត់ទៅហើយសួរទៅបងប្រុសរបស់គេ

«គឺបង Minei របស់ Yoonga អស់កម្លាំងនឹងណា៎ ដោយសារធ្វើបញ្ជាឲ្យប្រើកម្លាំងខ្លាំងពេក» Yoongi និយាយហើយក៏សើចបែបល្បិចមនុស្សដូចនាយបោកប្អូនស្រីរបស់ខ្លួនរាប់មិនអស់ទៅហើយ

«បងប្រុសឲ្យបង Minei ធ្វើអ្វីបានប្រើកម្លាំងច្រើន?» Yoonga នៅតែបន្តសួរដេញដោលបន្ថែមទៀត ចំណែកអ្នកផ្សេងគ្រាន់តែឃើញស្នាមនៅលើក.របស់ Yoongi នឹង Jimin គេដឹងបាត់ហើយថាជាអ្វី

«ចាំបងទំនេរបងនិយាយប្រាប់ លោកយាយខ្ញុំសុំអនុញ្ញាតិឲ្យ Jimin មកគេងបន្ទប់ជាមួយខ្ញុំ» Yoongi ដៃបីរាងតូចហើយដើរទៅជិតលោកយាយរបស់ Jimin

«យាយមិនថាអីទេ ឲ្យតែចៅល្អបែបនេះទៅបានហើយ» លោកយាយ ក្តីសុខរបស់គាត់ចង់ឃើញចៅមានសុភមង្គលបានហើយគាត់មិនចង់បានអ្វីទៀតទេ

«អរគុណលោកយាយហើយ.......ម៉ែដោះធ្វើស៊ុបក្តៅៗឲ្យខ្ញុំបន្តិច.......Yoonga ចាំបងចុះមកនិយាយជាមួយណា» Yoongi និយាយបានពិននេះក៏បីរាងតូចឡើងទៅខាងលើបាត់

Ex boyfriend 🔥 សង្សារចាស់ [END]Where stories live. Discover now