៚Yoongi បន្តថើបមាត់របស់ Jimin យ៉ាងស្និតស្នាលបំផុតនាយមិនលែងទេទោះ Jimin វៃនាយក៏ដោយ។ ដោយយកឈ្នះ Yoongi មិនបាន Jimin ក៏ដាក់ដៃចុះឈប់វៃនាយហើយនៅស្ងៀមឲ្យនាយថើបតាមស្រួល។ Yoongi ថើបរហូតដល់មួយដង្ហើមគេឈប់នៅពេលដែលទឹកភ្នែក Jimin ហូរមក។
«ហ្ហឹក.......អ្ហឹមៗ.......ឈប់ទៅបានហើយ» Jimin ចាប់ផ្តើមយំនៅពេលមានអ្នកលុកលាន់ខ្លួនរបស់គេ លើកមុនម្តងហើយបើមានលើកនេះទៀតតើគេទៅជាយ៉ាងណា?
«អ្ហឹម? យំធ្វើអ្វីអូនសម្លាញ់បាត់ស្អាតអស់ហើយ» Yoongi សួរទៅកាន់ Jimin នៅពេលដែលទឹកភ្នែករបស់គហូរមក
«ហ្ហឹកៗ.......កុំធ្វើបាបខ្ញុំអីខ្ញុំមិនចង់ទេ......ហ្ហឹកៗ» Jimin យំហើយរៀបរាប់គេមិនចង់ធ្វើវាទេបើធ្វើព្រោះតែការស្អប់ការខឹងនោះ
«Minei របស់បង ស្តាប់បងណាបងមិនបានឈប់ស្រឡាញ់អូនទេបងសុំអូនបែកគ្នាព្រោះបងមិនមែនជា Yoongi ពីមុនទេបងត្រូវធ្វើជាមនុស្សអាក្រក់ដើម្បីតែទ្រព្យសម្បត្តិ បងខ្លាចអូនស្អប់បងទើបបងសុំអូនបែកគ្នា។ បងនៅគិតពីអូនរាល់ថ្ងៃព្រោះបងនៅស្រឡាញ់» Yoongi បើគេមិនធ្វើចឹងទេការងាររបស់គេប្រាកដជារលាយជាមិនខាន
«ហ្ហឹកៗ.....បងក៏ដឹងថាអូនមិនចង់បានអ្វីក្រៅពីសេចក្តីស្មោះស្ម័គ្រទេហេតុអ្វីនៅតែក្បត់អូន? អូនប្រាប់ហើយថាស្រឡាញ់បងរហូតហេតុអ្វីមិនសួរហេតុអ្វីធ្វើបែបនេះ.....ហ្ហឹកៗ....ឌឹបៗ» Jimin យំផងនិយាយផងហើយដៃបន្លាឆ្មារបស់គេយកទៅវៃរាងក្រាស់ឮឌឹបៗ
«បងគ្មានជម្រើសពិតមែន? អូនស្រឡញ់បងទេបើបងជាមនុស្សអាក្រក់?» Yoongi សួរទៅកាន់ Jimin។ រឿងការងារជួញដូររបស់ខុសច្បាស់នោះគ្មានអ្នកណាចង់ធ្វើទេតែ Yoongi ត្រូវការលុយដើម្បីគ្រួសាររបស់គេ ពេលធ្វើការចប់គេនឹងព្យាយាមដកខ្លួនចេញពីវា
«អូនស្រឡាញ់បងមិនថាបងអាក្រក់ពិនណាទេ អូននៅតែស្រឡាញ់.......អ្ហឹម» Jimin ត្រូវបានបាត់មាត់នៅពេលដែលមាត់របស់រាងក្រាស់ថើបពីគេ។ ពួកគេថើបគ្នាយ៉ាងស្និតស្នាលបំផុតដោយមានការយល់ស្របទាំងពីរនាក់
«អ្ហឹម......សឺត......បងស្រឡាញ់អូន» Yoongi ដកមាត់ចេញពីមាត់របស់រាងតូចហើយនិយាយការស្រឡាញ់ទៅកាន់គេ
YOU ARE READING
Ex boyfriend 🔥 សង្សារចាស់ [END]
Acción«ដើម្បីតែកិត្តិយសកេរ្តិ៍ឈ្មោះបងហ៊ានបោះបង់ស្នេហារបស់ពួកយើងឬ?» Park Jimin «មែនហើយ មនុស្សសម័យឥឡូវគេរស់នៅជាមួយភាពថ្លៃថ្នូរនឹងមាសប្រាក់» Min Yoongi #Short novel