Episode5: មកពីខ្ញុំឆ្លាត

1.9K 96 0
                                        

៚ព្រឹកឡើង Yoongi មិនបាននៅជាមួយ Jimin ទេនាយត្រូវទៅជម្រះរឿងនោះឲ្យចប់ទើបជីវិតស្នេហារបស់ពួកគេមានសេចក្តីសុខ។ មុននឹងចេញ Yoongi បានសរសេរសំបុត្រមួយទុកឲ្យ Jimin ដែរ។

«ហ្ហឹម.......Yoon» Jimin ស្ទាបពូកមិនឃើញនាយក៏ភ្ញាក់ភ្លាមពេលភ្ញាក់មកងាយទៅលើតុក៏ឃើញក្រដាសសំបុត្រសរសេរថា «For you Minei»។ Jimin បានយកសំបុត្រនោះមកអាន

*ក្នុងសំបុត្រ« Good morning អូនសម្លាញ់អូនប្រាកដជាឆ្ងល់ហើយថាបងទៅណាបងមានការងារជាបន្ទាន់ត្រូវធ្វើអូននៅផ្ទះជាមួយលោកយាយ លោកប៉ាម៉ាក់ទៅបងនឹងឆាប់មកវិញណា! I love you មនុស្សល្អរបស់បង»។ គ្រាន់តែអានចប់ Jimin សឹងតែសម្លាប់ខ្លួនព្រោះនាយមិនដែលនិយាយផ្អែមល្ហែមចឹងទេនេះលើកទីមួយហើយណា ចង់តែគាំងឲ្យស្លាប់ទេ។

៚ងាយមកមើលរាងក្រាស់ម្តង

«ពួកឯងឆាប់ទៅមួយក្រុមទៅតាមយើងមួយក្រុមទៀតទៅតាមយើងប្រាប់» Yoongi បានត្រៀមរួចរាល់ហើយមុននឹងគេមក មនុស្សដូច Min Yoongi មិនមែនចេះតែប្រថុយទេគេគិតណាស់មុននឹងធ្វើ

«បាទចៅហ្វាយ» ពួកគេក៏បំបែកគ្នាហើយ Yoongi ក៏ចេញទៅជួបលោក Shi ដែលជាអ្នកជួញដូរ

៚នៅក្នុងកាប៉ាល់

«ខ្ញុំទុកចិត្តលើលោកហើយ Min Yoongi លោកដឹងហើយថាអ្នកក្បត់មានតែស្លាប់» លោក Shi

«ខ្ញុំម៉េចនឹងហ៊ានក្បត់លោក Shi ទៅបើខ្ញុំក្បត់ខ្ញុំក៏មិនមកទីនេះនៅចំពោះមុខលោកដែរ ម៉្យាងទៀតបើខ្ញុគក្បត់ខ្ញុំប្រាកដជាបាត់បង់ទាំងអស់ហើយ» Yoongi និយាយឲ្យលោក Shi ត្រជាក់ចិត្តហើយជឿជាក់លើគេ។ មនុស្សដូចលោក Shi ក៏ឆ្លាតមិនចាញ់ Yoongi ប៉ុន្មានដែលបើមិនប្រយ័ត្នគឺអស់ជីវិតហើយ

«ខ្ញុំគិតថាលោកជាមនុស្សស្មោះត្រង់មានចំណេះដឹងខ្ញុំមិនសង្ស័យលោកទេតែកុំឲ្យខ្ញុំដឹងឲ្យសោះបើខ្ញុំដឹងគ្រួសាររបស់លោកក៏គ្មានដូចគ្នា» លោក Shi ជាអ្នកមានមួយរូបគាត់គ្មានគ្រួសារទេមានតែខ្លួនឯងម្នាក់ រាល់ថ្ងៃលោកធ្វើការខុសច្បាប់ក៏ដើម្បីមាសប្រាក់នឹងកិត្តិយសផងដែរ

៚វ៉ាវៗ.....ៗ កំពុងតែនិយាយចរចាគ្នាសុខៗឡានសារ៉ែនប៉ូលីសមកដល់ធ្វើឲ្យលោក Shi ចាប់ផ្តើមសង្ស័យលើ Yoongi ព្រោះគ្មានអ្នកណាស្គាល់ទីនេះច្បាស់ក្រោយពីគេនឹង Yoongi ទេ។ លោក Shi ចាប់ផ្តើមភ័យនិយាយទៅរកអ្វីធ្វើក៏មិនត្រូវដែលអាចនិយាយបានថាគាត់វល់អស់ហើយ។

Ex boyfriend 🔥 សង្សារចាស់ [END]Where stories live. Discover now