Deagu គឺជាតំបន់ជនបទតូចមួយដែលសំបូរទៅភ្នំធំតូចជាច្រើនត្រៀបត្រា តែទីនោះគឺជាជម្រកឋានដ៏ល្អសម្រាប់គ្រួសារកសិករ។
ហើយយើងក៏បានឃើញពីទិដ្ឋភាពនៃផ្ទះតូចមួយកន្លែង ដែលមានទំហំដីប្រហែលមិនដល់20ម៉ែតផងនោះ តែមានការរៀបចំយ៉ាងស្អាតបាតដោយថ្វីដៃ កុមារតូចល្អិតឈ្មោះថា Kim teahyungនេះជាពេលព្រឹកដ៏ល្អមួយសម្រាប់ក្មេងៗធ្វើដំណើរទៅសាលា វាអមដោយសម្លេងសត្វចាបស្រែកច្រៀងខ្ញៀវខ្ញារដូចជាតន្ត្រីប្រគុំឡើង ឲ្យតឿនកូនៗតូចៗប្រញាប់ឡើងដូច្នោះដែរ
ក្មេងៗជាច្រើនបានធ្វើដំណើរឡើងឡានក្រុងនៅខាងមុខច្រកផ្លូវធំដើម្បីទៅសាលាអស់ទៅហើយ នៅឡើយតែក្មេងតូច teahyung ពេលនេះនៅលើកបាយម្ហូបរៀបចំទុកដាក់លើតុដើម្បីឲ្យម្តាយនិងឪពុកចុងមកពិសា ឯនាយខ្លួនឯងក៏ស្រវាក្តោបយកពងទាមួយគ្រាប់ រួមនឹងបាយសរមួយប្រអប់រត់ចេញពីផ្ទះយ៉ាងលឿនដើម្បីឲ្យទាន់ឡានក្រុងនិងគេ
ជាអកុសលឡានមិនអាចឈប់រងចាំបានយូរឡើយ កំលោះតូចយើងខកឡានជើងចុងក្រោយទៀតហើយ មិនតិចដងទេដែរគេឡើងមិនទាន់ឡានក្រុងហើយត្រូវរត់ផងសុំឡានអ្នកភូមិផងជិតនេះហើយត្រូវធ្វើដំណើរតាមផ្លូវនោះជិះផង
បើទោះជាគេលំបាកយ៉ាងនេះក្តី តែគេក៏មិនតាំងចិត្តឈប់រៀនឡើយ គេតស៊ូរត់យ៉ាងញាប់ជើងដើម្បីដេញឲ្យទាន់នឹងពេលវេលា ហើយលទ្ធផលគេនៅតែខកម៉ោងរៀនជាញឹកញ៉យ
ក្មេងតូចទោះបើរត់ហត់យ៉ាងណាក្តី ក៏គេមិនហ៊ានសុំម៉ាក់ប៉ារបស់គេទិញកង់ឲ្យគេទៅរៀនឡើយ ហេតុផលព្រោះពួកគាត់មិនចង់ឲ្យរាងតូចរៀនទេ តែដោយការស្រលាញ់ចង់បាននូវចំណេះដឹង teahyung មានតែអត់ធ្មត់តែប៉ុណ្ណោះ ហើយថ្លៃសិក្សាដែលគេចំណាយរៀនរាល់ថ្ងៃនេះ មិនមែនទទួលបានពីម៉ាក់ប៉ារបស់គេទេ ជាប្រាក់ដែល teahyung ធ្វើការរត់គុយទាវឲ្យអ៊ុំស្រីចាស់ម្នាក់បន្ទាប់ពីទំនេរនៅម៉ោងសិក្សាប៉ុណ្ណោះ
<< សុំទោសផងអ្នកគ្រូខ្ញុំមកយឺតហើយ...! >> Teahyung ឈរឱនក្បាលគោរពអ្នកគ្រូពីច្រកទ្វារបន្ទប់រៀន ជាការសុំអភ័យទោសដែលនាយមកយឺត
