15ឆ្នាំកន្លងផុតទៅ...
ម៉ោង 3 អាធ្រាតដែលជាពេលដែលមនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់ខ្លះក៏យប់សុបិនដល់ណាដល់ណី ប្លែកតែលើក jeon ដែលនៅអង្គុយនៅលើសាឡុង ភ្នែកសម្លឹងមើលមាត់ទ្វារចាំមើលកូនប្រុសតែមួយគ្រប់របស់ខ្លួន មិនដឹងជាពេលនេះ នៅទីណាធ្វើអីនោះទេ អារម្មណ៍អ្នកជាឳពុក បារម្ភ ភ័យ ខ្លាចកូនកើតអី ឯចិត្តមួយខឹង ដែលគាត់ចុចខលទៅទៅគេ តែគេមិនទទួល វារឹតតែធ្វើឲ្យគាត់គិតរឿងមិនល្អថែមទៀត។
មួយស្របក់ក្រោយមកសម្លេងឡានទំនើបរបស់ Jeon jungkook ក៏បានបន្លឺឡើង ធ្វើឲ្យអ្នកជាឳពុកអស់បារម្ភ ក្រោយឃើញគេដើរចូលផ្ទះភ្លាមគាត់ក៏បោះសំនួរសួរទៅកូនខ្លួនភ្លាម៖« jungkook ឯងទើបមកពីណា? » លោក Jeon ក្រោកឈរអស់កម្ពស់នៅពីក្រោយនាយ
« ដូចដែលដឹង » ចម្លើយខ្លីៗ និងឆ្លើយដោយមិនខ្ចីងាកក្រោយ
មើលឳពុកខ្លួន« ប៉ាធ្លាប់ប្រាប់ហើយមែនទេ? ថាឲ្យឈប់ធ្វើវា »
« ហេតុអីខ្ញុំត្រូវឈប់? ខ្ញុំស្រលាញ់ការងារនេះ! » រៀបនិងឡើងទៅខាងលើ ក៏ត្រូវឈប់ចាំស្ដាប់ប៉ាគេនិយាយបន្ត
« ឯងមិនបានស្រលាញ់ទេ! យើងដឹងថាឯងធ្វើវាព្រោះអី »
« Jungkook ឯងក៏ដឹងមែនទេថាម៉ាក់ឯងស្លាប់ដោយសារអី » គាត់និយាយបន្ត
« ប៉ា!! ព័ត៏មានគេមិនទាន់បានបញ្ជាក់នោះទេ ថាម៉ាក់ស្លាប់ដោយសារអី! » jungkook ស្រែកដាក់ប៉ាគេ
« ខ្ញុំត្រូវតែដឹងរឿងពីខាងក្រោយឲ្យបាន! »
« ឯងមិនបាច់ខំប្រឹងនោះទេ! ទោះខំយ៉ាងណាក៍មិនបានផលស្អីដែល បានត្រឹមតែឈឺចាប់! ហើយម៉ាក់ឯងក៏មិនអាចត្រឡប់
មកវិញ » គាត់មិនអាចហាមគេបានទេតែគាត់អាចប្រាប់គេបានថាការដែលចង់ដឹងរឿងដែលហួសហើយ បានមកវិញត្រឹមការឈឺចាប់មិនតបក៏បោះជំហានលើទៅបន្ទប់របស់ម៉ាក់គេនាយចាប់លើករូបថតម៉ាក់គេលើសម្លឹងមើលទាំងទឹកភ្នែក រយៈពេល 10 ឆ្នាំដែលគេចូលក្នុងវិស័យសិល្បៈ ហើយក៏ 10ឆ្នាំ ហើយដែលគ្មាននរណាម្នាក់ស្គាល់គេជា Jeon Jungkook ព្រោះគេបាន
លាក់ប្រវិត្តរូបរបស់ខ្លួន ចំណែងឯឈ្មោះដែលគ្រប់គ្នាស្គាល់គឺ justin seagull គេធ្វើបែបនេះក៏ព្រោះមិនចង់ឲ្យគេស្គាល់ថាជាកូនប្រុសតែម្នាក់គក់របស់ Chi Dami គេធ្វើបែបនេះដើម្បីតែសើបរកមូលហេតុការស្លាប់របស់ម៉ាក់គេពិតប្រាកដតែគេមិនអាចរកបាន គ្មានសូម្បីតែអ្នកក្នុងវិស័យសិល្បៈ ដូចជាមិត្តភក្តិ ស្វែងរកក្នុងព័ត៏មានផ្សេងៗ google ក៏នៅតែគ្មានវាធ្វើឲ្យគេឆ្ងល់ខ្លាំង
ណាស់ ហេតុអីតារាទាំងមូលស្លាប់គ្មានសើប
រកភស្តុតាង??