ភាគទី 2

59 5 2
                                    

ភាគ 2

  គិតរួចគេក៏ដក់ទូរស៍ព្ទចេញពីខោមកចុចចូល Facebook រួចក៏វាយឈ្មោះថា kim Taehyung តែបែរជាមិនឃើញធ្វើឲ្យនាយ
អង្គុយឆ្ងល់មួយស្របក់ក្រោយគេក៏វាយម្ដងទៀតដោយដាក់ថា Tae Tae ក៍លោតមក ធ្វើឲ្យអ្នកដែលកំពុងសម្លឹងមើលញញឹមឡើងព្រោះតែឃើញរូបភាព Cute របស់រាងតូច Tae Tae

« ចេះរកនឹកដាក់ទៅកើត » គេពោលទាំងញញឹមស្រស់ ដៃក៏ចុច ទទួល Tae ដែល add មកគេជាងមួយឆ្នាំហើយ ចំណែកសារក្នុងទូរស៍ព្ទរបស់នាយក៏លោតមក

< បងដាច់ចិត្ត ទទួល ខ្ញុំហើយមែនទេ? >

< បងសុំទោស Tae បងរវល់មិនដែលបានបើកមើល > លឺពាក្យដល់ស្រទន់របស់នាយហើយ Tae ក៏ញញឹមឡើង

< មិនអីទេបង! ខ្ញុំដឹង >

< តែថាម៉ោង 1 យប់ហើយបងមិនទាន់គេងទៀត? >

< ប្រហែលជាចាំ Tae Tae គេងសិន សឹមបងគេងតាមក្រោយ >

< បង Seagull នេះមិនមែនក្នុងប្រលោមលោកទេ! > ថេនិយាយទាំងអៀន៎មិនដឹងជាយ៉ាងមិច លេងជាមួយប្រុសដូចគ្នាសោះចេះអៀន៎ទៅកើត

< បងមិនបាននិយាយទេថានេះជាប្រលោមលោក! តែបងនិយាយមែន >

< បងនិយាយផ្អែមដាក់គ្រប់គ្នាមែនទេ? ចឹងហើយបានជា Fan បងច្រើន មកពីបងសម្ដីផ្អែមចឹងសោះ ហិហិ~ >

< ជាធម្មតាបងមិនសូវនិយាយទេ! លើកលែងត Tae Tae >

< បង Seagull !!! ខ្ញុំគេងហើយស្អែកត្រូវក្រោកទៅសាលា! >
មាឌតូចថាហើយតែមិនទាន់បិទភ្លាមនោះទេព្រោះក្រែងនាយគេនិយាយត Tae ញញឹមឡើងព្រោះតែដូចជាការគិតគេពិតមែន

< សាលានៅទីណា? ចេញពីរៀនម៉ោងប៉ុន្មាន? បងទៅយកបានទេ? > លឺហើយ រាងតូចខាំមាត់ព្រោះតែអៀន

< សាលានៅ... ម៉ោង 11 ថ្ងៃត្រង់ ខ្ញុំចាំបង! >

< ស្អែកជួបគ្នាប៉ុណ្ណឹងចុះ! រាត្រីសួស្ដី >

< បាទ៎! រាត្រីសួស្ដី! > ថាចប់ក៏ tae ទម្លាក់ទូរស៍ព្ទចុះប្រកាន់ពេញឡើងពូក Fan បានជួប idol វាជារឿងមួយមិនគួរឲ្យជឿតែ
ជាបានកើតឡើងមកលើនាយហើយ។

  ព្រឹកថ្ងៃថ្មី នាយក្រោកងូតទឹករៀបចំខ្លួនដូចសព្វដងដើម្បីទៅធ្វើការ អាងរួចទៅយកមាឌតូចនៅសាលា។ Tae ចុះពីឡានដើរ
សំដៅចូលសាលា បោះជំហានមួយៗមកថ្នាក់ទាំងឫកញញឹមញញើម មិនចម្លែកទេដែលគេសប្បាយអរបែបនេះ ព្រោះថ្ងៃនេះ Jungkook មកយក។

Nothing like USWhere stories live. Discover now