ភាគទី3

57 4 2
                                    

ជុនគុក បើកឡានអស់មួយសន្ទុះធំក៍បើកមកដល់សមុទ្រពណ៍ខៀវមួយធំល្វឹងល្វើយមើលមិនផុតកន្ទុយភ្នែក! ជុនគុក ចូលចិត្តមកទីនេះព្រោះតែគេនៅរង់ចាំមើលថ្ងៃលិចដល់ស្រស់ស្អាត លិចផុតទៅនិងបន្តរង់ចាំមើលព្រះចន្ទពេញវង់ម្តង។

< បងមកមើលថ្ងៃលិចមែនទេ? > ថេយ៉ុង ងាកភ្នែកចេញពីការមើលផ្ទៃមេឃដែលរៀបបង្ហាញថ្ងៃលិចមកបណ្ដើរៗមកមើលមុខ ជុនគុក

< ថេ មិនចូលចិត្តមែនទេ? បើចឹងត្រឡប់ទៅវិញក៍បាន > ជុនគុក ឈប់ឡាននៅមួយកន្លែង

< ខ្ញុំចូលចិត្តមើលថ្ងៃលិចបំផុតហើយបង Seagull > ថេយ៉ុង សើចរួចក៍បើកកញ្ចក់ឡានលាដៃស្រូបយកខ្យល់ដែល បោកប៉ះគ្នាបង្កើតបានជាទឹករលក ថេយ៉ុង បិទភ្នែកស្តាប់សំឡេងទឹកសមុទ្រយ៉ាងក្តីសុខ ជុនគុក ឃើញបើនេះក៍ញញឹម ឡើងទាំងមិនដឹងខ្លួន គេចូលចិត្តក្មេងម្នាក់នេះមកយូរហើយតែ ថេយ៉ុង ទៅវិញទេដែលមិនបានចាប់អារម្មណ៍និងវត្តមាន គេប្រហែលជាគេនៅក្មេងពេកទេដឹងបានជាមិនបានចាប់ អារម្មណ៍ថាកាយវិការគេ។
#3ឆ្នាំមុន
   នៅកន្លែងថតមួយកន្លែងដែលមាន ជុនគុក និងតារាផ្សេងៗ ដែលកំពុងតែអង្គុយធ្វើសក់និងផាត់មុខដើម្បីត្រៀមចូលថត ក្នុងនោះក៍មានលោកសី គីយ៉ុន ដែលជាតួល្បីជើងចាស់ម្នាក់ដែលជាតួតម្រូវឲ្យដើរជាតួម៉ែ។

< ម៉ាក់! > សំឡេងក្មេងប្រុសស្រែក ធ្វើឲ្យអ្នកនៅទីនេះនាំ គ្នាងាកភ្នែកមើលក្នុងនោះក៍មាន ជុនគុក ផងដែល

< កូនថេ! ចេញពីរៀនម៉េចមិនទៅផ្ទះ? > អ្នកជាម្តាយសួរ ទៅកូនប្រុសដែលពាក់ឈុតសិស្សព្រមទាំងស្ពាយកាតាបពីក្រោយ តែ...
< កូនថេទៅបានឆ្កែមកពីណា?? > លោកស្រី គីយ៉ុន វាសដៃអ្នកដែលកំពុងតែផាត់មុខឲ្យគាត់ចេញ ងើបមុខមកសួរ ថេយ៉ុង ដោយសំឡេងកាចជាងមុនបន្តិច
< កូមដើរតាមផ្លូវក៍ឃើញវា! វាគួរឲ្យអាណិតទើបកូនយក មក! ម៉ាក់កូននិងចិញ្ចឹម ម៉ាក់ឃើញទេវានៅក្នុងដៃកូន ស្ងៀមណាស់ វាដូចជាមាននិស្ស័យជាមួយកូនណាស់ម៉ាក់ > ថេយ៉ុង និយាយរៀបរាប់ហេតុផលជាច្រើនដើម្បីឲ្យម៉ាក់ គេនិងមានចិត្តអាណិតដល់កូនឆ្កែមួយនេះខ្លះ តែចុងក្រោយ...
< យកវាទៅចោលវិញ! > គាត់ប្រើសំឡេងស្មើ តែធ្វើឲ្យ អ្នកដែលស្តាប់ព្រឺរោម ព្រោះថាឲ្យតែម៉ាក់គេប្រើសំឡេង ស្មើធេងនេះថាគឺមានថាគាត់មិននិយាយលេង ពោលគឺឲ្យ បោះវាចោលមែន

Nothing like USWhere stories live. Discover now