ពីរមួយថ្ងៃចូលមួយថ្ងៃ ព្រឹកប្រើទៅជាល្ងាច ល្ងាចក៍ប្រើទៅជាយប់ ឯយប់ក៍ប្រើមកជាព្រឹក ថេយ៉ុងតែងតែមកលេងនិង យ៉ុនតាន
ថ្ងៃខ្លះក៍លួចមក ឯថ្ងៃខ្លះទៀតគេចពីម៉ោងរៀនមក មិនមែនខំមកជួបអ្នកណាទេ គឺមកជួប កូនឆ្កែរបស់គេ! បើសិនជា យ៉ុនតានដឹងមិនដឹងជាសប្បាយចិត្តប៉ុណ្ណា ព្រោះទោះបីគេមិនបាននៅមើលថែ
24 ម៉ោងក៍ពិតមែនតែគេក៍នៅតែមកមើលថែ ងូតទឹក សក់រោម
និងនាំវាដើរលេងពេញសួន។< អូរ! ថេ ឯងមកយូរនៅ? > ជុនគុក ដើរចុះពីលើមកដោយខ្លួនមានជាប់តែខោខ្លីនិងអាវកាកសរមួយ បង្ហាញនៅ 6 កង់មកឡើង
ស្រស់ៗ ធ្វើឲ្យ ថេយ៉ុង ឯនេះវិញបើកភ្នែកធំៗមើលទៅគេ តែក៍ងាកមុខចេញវិញទាំងប្រញាប់ ធ្វើឲ្យម្ចាស់រាងកាយក៍រាងអៀន៎បន្តិចដែល! គេក៍បែរខ្លួននិងដើរឡើងទៅខាងឡើងវិញដើម្បីពាក់អាវ
ព្រោះថាបើនិងចឹងទេខ្យល់កក្មេងនៅក្នុងផ្ទះគេច្បាស់ណាស់។< ថេ ញាំអីហើយឬនៅ? > ជុនគុក ចុះមកវិញដោយពាក់អាវត្រឹមត្រូវ ដើរចុះមួយជំហានៗទៅផ្ទះបាយដើម្បីយកទឹកមួយកែវឲ្យ ថេយ៉ុង ផ្ទះមិនមែនគ្មានអ្នកបម្រើទេ តែនេះជាផ្ទះផ្ទាល់ខ្លួនគេចឹងហើយបានជាគេមិនចង់ឲ្យមានអ្នកបម្រើមកនៅនាំតែរញ៉េរញ៉ៃ
< មិនទាន់ទេ! > ថេយ៉ុង ងើបមុខឆ្លើយទៅ ជុនគុក កាលដែលឮចម្លើយហើយនាយក៍សើច ក៍មិនដឹងហេតុអីដូចគ្នាសុខៗក៍សើច
< ថេយ៉ុង ក្រោកមកញាំបាយ! > ជុនគុក ស្រែកហៅមាឌតូច
ក្រោយខ្លួនបានរៀបចំម្លូបនិងចានរួចជាស្រេចដាក់នៅលើតុ< Wow!! បង Seagull ពូកែធ្វើម្លូបមែន! > ក្រោយតែដើរមកដល់ឃើញម្លូបដែលរៀបចំដាក់នៅលើតុហើយ ថេយ៉ុង ឡើង Wow នេះបង Seagull មិនត្រឹមតែជាតារាល្បីនោះទេរឿងធ្វើម្លូបក៍ពូកែដែល! តែចង់ប្រាប់ថារាងតូច ថេយ៉ុង សរសើម្ហូបហើយក៍សម្លឹងតែម្ហូបមិនមើលទៅមុខអ្នកធ្វើសោះហើយនាយអៀន៎ប៉ុណ្ណា ស្ញេញឡើងចង់ជ្រុះធ្មេញហើយមិនចាប់អារម្មណ៍ ខឹង!!
< ថេ ភ្លៅមាន់នេះ ថេ អាចនិងញាំមិនកើតទេដឹង? រាងហ័របន្តិច! >
មិនឆ្លើយ ដៃតូចចាប់ទាញកៅអីមកអង្គុយ មុខម្លូបដែល ថេយ៉ុង លើកយកញាំមុនគេនោះជាភ្លៅមាន់បែបកូរ៉េ ថេយ៉ុង ដាក់ចូលមាត់មួយម៉ាត់រួចក៍...