ភាគទី5

75 8 0
                                    

ថ្ងែដែល ថេយ៉ុង ត្រូវឡើងយន្តហោះទៅរៀននៅក្រៅប្រទេសក៍បានមកដែល! ថ្ងៃនេះគឺជាថ្ងៃដែល ជុនគុក បានជួបមុខ ថេយ៉ុង ជាលើកចុងក្រោយហើយ គេមិនចង់ឃ្លាតពី ថេយ៉ុង ឡើយ តែនាយមិនអាចឃាត់គេបាន មានតែរង់ចាំគេមកវិញ...

< មើលថែខ្លួនណា៎ ថេ > ជុនគុក អោបមាឌតូចនិងអង្អែលខ្នងគេតិចៗ
< បងដូចគ្នា! ហើយបងកុំភ្លេចមើលថែ យ៉ុនតាន ផងណា៎! >
< ឯងនេះ! នៅមិនទាន់ឈប់គិតពី យ៉ុនតាន ទៀត? >
< ហេតុអីបានជាខ្ញុំត្រូវឈប់? > ស្រដីចប់គេក៍និយាយបន្ត
< ពេលខ្ញុំទៅដល់ពីនោះខ្ញុំប្រាកដជានឹកវាស្លាប់ហើយ! បងត្រូវតែថតកូនខ្ញុំឲ្យខ្ញុំច្រើនៗដឹងទេ!! > មិនទាន់បានឡើងយន្តហោះទេ តែនៅគិតដល់ពេលទៅដល់នឹកកូនឆ្កែខ្លួនមុនបាត់ទៅហើយ

< កូនឯងជាមួយនិងបង? > ជុនគុក លើកម្រាមដៃចង្អុលទៅ ថេយុង និងខ្លួនឯង ថេយ៉ុង ឮថាលើកដៃទះដៃនាយ

< បង Seagull > ថេយ៉ុង ស្រែកទាំងមុនក្រហម

< បងនិយាយលេងទេ! តែថាម៉ាក់ប៉ា ថេ មិនមកទេ? > ជុនគុក
អស់សំណើចនិងនិងចារឹក ថេយ៉ុងនិងលើកដៃមកចាប់ទាញថ្ពាល់
ថេយ៉ុង អ្នកមិនដឹងគេអាចគិតថាពីរនាក់គេជាគូរសង្សារដែល
ប្រលេងជាមួយដូវគូរស្នេហ៍ទូទៅអ៊ីចឹង

< ប៉ាគាត់ឈឺឯម៉ាក់វិញខ្ញុំមិនឲ្យគាត់មកទេ ខ្ញុំខ្លាចថាខ្ញុំចិត្តមិនដាច់ > នាយឮហើយក៍ចូលមកអោប ថេយ៉ុង ម្ដងទៀត តែម្ដងនេះគេដឹងថាអ្នកនៅក្នុងដៃគេពេលកំពុងតែយំហើយ ជុនគុក ក៍លើកដៃអង្អុលក្បាល រាងតូចដែលក្នុងនៅរង្វង់ដៃគេនេះ ថេយ៉ុង គេមិនអាចទ្រាំមិននឹកដល់គ្រួសារគេបានទេ គេមិនគិតទេថាគេនិងរស់នៅបែបណានៅទីនោះ នេះគេមិនទាន់បានឈានជើងឡើងយន្តហោះផងគេពិបាកទ្រាំប៉ុណ្ណឹងហើយ ចុះទំរាំតែគេទៅដល់បារាំងហើយត្រូវរស់នៅម្នាក់ឯងទៀតនោះ?
តែផ្លូវដើរនេះគេជាអ្នករើសគេត្រូវតែបើកបេះដូងទទួលយក មិនថាត្រូវដើរទៅមុខម្នាក់ឯងឬក៍ត្រូវជួបរឿងពិបាកអ្វីនោះទេគេ គឺត្រូវតែដោះស្រាយវា ដល់ពេលនោះគេនិងអាចរឹងមាំបានច្រើន និងមានភាពជាខ្លួនឯងបានល្អជាពេលនេះ។

ក្រោយការអោបផុតទៅ ពួកគេទាំងពីរក៍សម្លឹងភ្នែកគ្នាដោយចិត្តមិនដាច់ តែអ្វីដែលស្មានមិនដល់នោះ...

You've reached the end of published parts.

⏰ Last updated: Aug 03, 2022 ⏰

Add this story to your Library to get notified about new parts!

Nothing like USWhere stories live. Discover now