TEACHER JUNG

9.6K 157 0
                                        

       Jeon Jungkook លោកគ្រូស្រស់សង្ហាប្រចាំសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកន្លែងនៅ Hanyang University នាយអាយុ 34 ឆ្នាំទៅហើយ ប៉ុន្តែមុខមាត់សង្ហាខ្លាំងណាស់ក្នុងសាលាសិស្សស្រីៗលង់ស្នេហ៍កំលោះចាស់នេះសឹងតែមួយសាលាតែម្តងក្នុងនោះក៏មាន Kim Taehyung ម្នាក់ដែរដែលលង់រូបរាងមុខមាត់ដ៏ស្រស់សង្ហានិងមានមន្តស្នេហ៍របស់នាយ ។

« Taehyung លោកគ្រូ Jung ឯងហ្អក៎ »Eunyoo ដែលជាមិត្តជិតស្និតបំផុតរបស់ Taehyung ស្រែកប្រាប់ដាសអារម្មណ៍អ្នកម្ខាងឲរំញោចខួរក្បាលភ្លាមៗ ។

« ហួយថ្ងៃនេះលោកគ្រូ Jung សង្ហាម្លេះ? »Michae នាងសម្លឹងមើលទៅអ្នកកំពុងដើរតម្រង់មកថ្នាក់ខ្លួនព្រោះតែថ្ងៃនេះជាម៉ោងលោកគ្រូសង្ហាត្រូវបង្រៀននេះឯង ។

« គ្រូមកហើយអង្គុយឲស្រួលទៅ »Taehyung និយាយធម្មតា Eunyoo ក៏ស្ងាត់លួចឆ្ងល់ថាមិត្តខ្លួនកើតអ្វីថ្ងៃនេះដូចចម្លែកខុសរាល់ដង ។

« សួស្តីប្អូនៗ អរគុណសម្រួលឥរិយាបថចុះ »

« អរគុណលោកគ្រូ »

« អ្ហឺ Taehyung! »

« បា-បាទលោកគ្រូ? »Taehyung ងើបឈរឡើងក្រោយពីបានឮអ្នកម្ខាងហៅឈ្មោះរបស់ខ្លួនដោយក្តីចម្លែក ។

« ម៉ោងចេញសម្រាកមកចួបលោកគ្រូនៅទីចាត់ការ »
« អរបាទ? »

« អង្គុយវិញចុះ! »

« ហ្ហេ៎លោកគ្រូហៅឯងទៅធ្វើអី? »Eunyoo ងាកក្រោយសួរអ្នកដែលអង្គុយតុខាងក្រោយបែបចង់ដឹងចង់ឮវាក៏ជាទម្លាប់តាមមិត្តជិតស្និតដែលតែងតែសួរនាំបារម្ភពីសុខទុក្ខមិត្ត ។

« ត្រូវហើយគាត់ពិន័យអីឯងមែន? ឯងធ្វើអ្វីខុសហ្ហេស៎? »

« មិនដឹងទេ »

« អៅ? »

ម៉ោងសម្រាក!

       វាក៏ថ្ងៃត្រង់ណាស់ទៅហើយ Eunyoo និង Michae ក៏បានសុំ Taehyung ទៅមុនព្រោះតែបានណាត់ជាមួយសំណព្វចិត្តរៀងៗខ្លួនពេលនេះក្នុងថ្នាក់មានតែ Taehyung តែប៉ុននោះ ។

« Taehyung ឯងមិនទៅផ្ទះទេហ្អេស៎? »Hyojin ជាមិត្តរួមថ្នាក់ដើរកាត់ក៏ចូលមកសួរពេលឃើញគេអង្គុយលើតុក្នុងថ្នាក់ម្នាក់ឯង ។

S H O R T N O V E L SWhere stories live. Discover now