មិត្តបងស្រី 18+

11.2K 175 1
                                    

ទីក្រុងយ៉ូកូហាម៉ា!
ប្រទេសជប៉ុនប្រទេសនេះកំពុងមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា និងប្រព័ន្ធអប់រំ។ ពិតណាស់ការអប់រំពិតជាមានសារៈសំខាន់ប្រទេសនេះតែងតែផ្តោតទៅលើវិស័យចំណេះដឹងយ៉ាងសង្កត់ធ្ងន់គួរកត់សម្គាល់ដើម្បីបណ្តុះបណ្តាលនៅធនធានមនុស្សឲមានការចេះដឹង។
សាកលវិទ្យាល័យក្នុងទីក្រុង!
រាងតូចដៃជើងក៏តូចភ្នែកមូលក្រឡង់បបូរមាត់ស្រទន់ផ្កាឈូកស្រាលអមដោយចិញ្ចើមខ្ញង់ថ្ពាល់ទន់រលោងក្រហមព្រឿងៗ ថេហ្យុងម៉ារី អាយុ 19 ឆ្នាំជាសិស្សត្រៀមប្រឡងបញ្ចប់ឆ្នាំនៅប៉ុន្មានខែខាងមុខនេះ។ គេកំពុងឈររងចាំឡានក្រុងបន្ទាប់ពីចេញពីសាលានាថ្ងៃត្រង់ដូចគ្នានេះម៉ោងជាង 12 ទៅហើយគេនៅមិនទាន់ដល់ផ្ទះផងមូលហេតុដោយសារតែខកជើងឡានក្រុងក៏ចេញចោលនេះឯង។ បានបន្តិចម៉ោងឡានក្រុងបន្តបន្ទាប់ក៏បានមកដល់រាងតូចញញឹមខ្ចឹបសឹមឡើងទៅអង្គុយក្នុងឡានកៅអីខាងក្រោយគេបង្អស់ដាក់កាសប្លូធូស្តាប់យ៉ាងស្ងៀមស្ងាត់។
"ជាសិស្សវិទ្យាល័យឬ? តើអាចឲ Account line មួយបានទេ?"
"អូហ៌..សូមទោសផងខ្ញុំមិនប្រើទូរស័ព្ទទេ"ថេហ្យុង ឆ្លើយតបដោយសម្តីផ្អែមបូករួមនឹងស្នាមញញឹមដ៏សែនស្រទន់និងមានមន្តស្នេហ៍។ ជាការពិតគេមានបំណងចង់បដិសេធបើទោះគេមិនទម្លាប់ប្រើទូរស័ព្ទពេលមកសាលាក៏ដោយយ៉ាងណាគេប្រើវាតែពេលចាំបាច់ដូចជាក្នុងការសិក្សាស្រាវជ្រាវកិច្ចការរបស់សាលាប៉ុននោះ។
"ស្តាយណាស់"នាយក្នុងឯកសណ្ឋានសាលាផ្សេងនោះញញឹមទាំងខកចិត្តដ្បិតថាចាប់អារម្មណ៍នឹងសិស្សមុខមាត់គួរឲស្រលាញ់ម្នាក់នេះ។
នរណាទៅទប់បាន? ថេហ្យុងគេពាក់ឯកសណ្ឋានសិស្សបើទោះគេជាប្រុសតែរាងកាយគេអាចមើលធ្លុះដល់ទម្ងន់និងរូបរាងខាងក្នុងប្រៀបដូចមនុស្សស្រី។ សម្លៀកបំពាក់សាលាគេកំណត់តាមទំហំនិងរូបរាងសិស្សនីមួយៗថេហ្យុងគ្មានសាច់ដុំគ្មានខ្លាញ់ក្បាលពោះគ្មានអ្វីទាំងអស់ខ្លួនមិនធាត់មិនស្គមសមល្មមនឹងរូបរាងបូករួមនឹងផ្ទៃមុខវីរបស់គេ។
មកដល់ផ្ទះថេហ្យុងក៏ឃើញមានឡានចតនៅខាងមុខផ្ទះដល់ទៅពីរគ្រឿងគួរឲចម្លែកឡានមួយដឹងច្បាស់ថាជារបស់បងស្រីតែមួយទៀតបើថាប៉ាម៉ាក់គេក៏មិនមែនព្រោះពួកគាត់ទៅប្រទេសចិនបាត់ទៅហើយកាលពីអាទិត្យមុននេះ។ ចុះតើជាឡានរបស់នរណា?
"បងស្រី..."
"ថេហ្យុងមកហើយហ្ហេ៎អូន"
"បាទតែឡាននរណានៅខាងមុខផ្ទះ?"
"បងគិតថាកំពុងចង់និយាយរឿងនេះ..បងមានមនុស្សចង់ណែនាំឲស្គាល់"
"អ្នកណា?"
"ជុងហ្គុក"ហ្យុងក្យូ ញញឹមស្រទន់សឹមបែរទៅហៅនាយកំលោះស្រស់សង្ហាឲចេញមកបន្ទាប់ពីមុននេះសុំទៅលាងដៃ។
បង្វែភ័ក្ត្រភ្លាម ថេហ្យុង ស្ងាត់រឹងខ្លួនមួយកន្លែងលែងកម្រើកក្រសែភ្នែកប្រឹងត្របាញ់សម្លឹងផ្ទៃមុខនាយឥតដាក់ភ្នែកស្របនឹងបានឃើញមុខ.សម៉ដ្តរាងកាយក៏ស្រស់សង្ហាថែមទៀតនោះ។ កម្ពស់ថេហ្យុងត្រឹមចិញ្ចឹមនាយដោយសារតែគេរាងតូចចង្កេះអង្រ្គងទើបរូបរាងអ្នកទាំងពីរមើលទៅសាកសមឥតខ្ចោះជុងហ្គុកមាឌធំជាងគេបន្តិចចោះក្រវិលមាត់និងចិញ្ចើមសក់រលោងរលាស់ត្រឹមកញ្ចឹង.កក្លិនក្រអូបប្រហើរថែមទៀតផង។
"ថេយ៍នេះជាមិត្តបងគេឈ្មោះជុងហ្គុកនឹងមកគេងនៅផ្ទះយើងប៉ុន្មានថ្ងៃណា៎ជាកំលោះសង្ហាប្រចាំសេអ៊ូល"នាងនិយាយលេងសើចតាមបរិយាកាសកុំឲល្អកកកពេកក៏ចង់ឲប្អូនប្រុសស៊ាំនិងស្គាល់មិត្តជិតស្និតរបស់នាងផងដែរដើម្បីឲឆាប់ចុះសម្រុងនិងងាយស្រួលដើរទៅណាមកណាដោយមិនបាច់កោតក្រែងចិត្តគ្នា។
"ហ្យុងក្យូខ្ញុំមិនដល់ម្លឹងទេ"ជុងហ្គុក ញញឹមអៀនៗព្រមទាំងលើកដៃអង្អែលកញ្ចឹង.កគ្រវីក្បាលឱនមុខចុះតិចៗដែលនេះក៏បានបង្ហាញពីភាពស្រស់សង្ហារបស់នាយកាន់តែខ្លាំងឡើងចំពោះមុខពីរនាក់បងប្អូនដែលនៅនឹងមុខ។
"សួស្ដី..!"ក្រសែភ្នែកមុតស្រួចសម្លឹងតាំងពីក្បាលដល់ចុងជើងថេហ្យុងញញឹមតិចៗនិយាយសួស្តីទៅកាន់នាយតាមការរាក់ទាក់តែនរណាទៅដឹងថេហ្យុងលួចខាំមាត់ទាំងក្នាញ់ដាក់នាយថែមទៀតដែលជុងហ្គុកឃើញហើយក៏មិនមាត់អ្វីតែក៏លួចគិតក្នុងចិត្តនិងសម្លឹងមុខគេវិញផងដែរ។
"បាទ!"
"ជុងហ្គុក ខ្ញុំថាឯងទៅសម្រាកសិនទៅធ្វើដំណើរហត់ហើយថ្ងៃស្អែកទើប សុកជីន ជីមីន និង ណាមជូន មកដល់"
"បានអរគុណហើយហ្យុងក្យូ"
"ថេយ៍ទៅងូចទឹកចេញសិនទៅមកពីរៀនហត់ហើយសូមទោសអូនប្រាកដជាឃ្លានហើយមែនទេចាំបងកម្មង់អាហារមកចុះ"ឮបែបនេះថេហ្យុងបែរមកចាប់អារម្មណ៍នឹងបងស្រីនាយវិញតែក៏មិនបានរំលងភ្នែកផុតនោះដែរគេតែងតែឈ្លាតដៀងភ្នែកមើលទៅជាន់លើដែលមិត្តបងស្រីនាយកំពុងតែឡើងទៅនោះ។
"បងកម្មង់ញាំជាមួយនឹងមិត្តបងចុះខ្ញុំមិនឃ្លានទេ"
"ប្រយ័ត្នឈឺថេយ៍?"
"អូនញ៉ាំអីខាងក្រៅមុនមកដល់ផ្ទះហើយកុំបារម្ភមើល" សឺត! ថេហ្យុងសើចស្ញេញចូលមកក្រសោបផ្ទៃមុខបងស្រីថើបខ្សឺតៗថ្ពាល់បងនាយនេះណាក្រអូបៗដល់ហើយគួរឲចង់ថើបបើមិនបានថើបមួយថ្ងៃនឹកអើយសែននឹក។
"ខ្ញុំឡើងទៅបន្ទប់ហើយ"
"ចាស..!"ថេហ្យុង ដើរឡើងមកជាន់ខាងលើក៏ស្រាប់តែចាប់សង្កេតបន្ទប់បុរសម្នាក់នោះនៅជាប់ខ្លួននេះឯងមុននេះក៏បានឃើញថានាយបានដើរចូលបន្ទប់មួយនេះ។
"ម្តេចក៏បងស្រីស្រាប់តែឲគេមកគេងបន្ទប់នេះ?"នាយតូចមានការងឿងឆ្ងល់បន្តិចដ្បិតថាបន្ទប់នោះជាបន្ទប់ទីពីររបស់គេ។ វាជាបន្ទប់សម្រាកលំហែរអារម្មណ៍ក្នុងនោះមានផ្ទាំងគំនូរជក់និងថ្នាំទឹកពណ៌ជាច្រើនផងដែរតែវាក៏មានគ្រែសម្រាប់គេងផងដែរគ្រាន់តែវាជាបន្ទប់ធំជាងបន្ទប់ស្នាក់ធម្មតា។

S H O R T N O V E L SWhere stories live. Discover now