ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ Jeon Jungkook ឬ Jk ដែលជាសមាជិកពៅនៃក្រុម BT-BOY។ សមាជិកក្រុមទាំងអស់ក៏បានជូនពរនិងរីករាយក្នុងថ្ងៃដ៏ពិសេសមួយនេះសម្រាប់ Jungkook ដូចគ្នាដោយ Jin បាន Post ជូនពរនាយមុនគេបង្អស់ហើយក៏មានសមាជិកក្រុមជាបន្តបន្ទាប់ដែល Post ជូនពរគេ ប៉ុន្តែនៅឡើយតែ Taehyung ដែលហៅកាត់ថា V មិនទាន់ Post អ្វីជូនពរសម្រាប់ Jungkook នោះទេ តើគេរវល់ឬ?
ម៉ោង 11 យប់!
Jungkook កំពុងតែសង្ងំនៅក្នុងបន្ទប់គេងរបស់គេដើម្បីធ្វើប៉ារ៉ូលចម្រៀងដែលបានមកពី Army Comment នៅក្នុង Weverse យ៉ាងស្ងៀមស្ងាត់។
“Jungkook Haa... បើកទ្វារឲបងបន្តិច”
“ហ៊ឹម ? អូ V Hyung ?”Jungkook បើក
ទ្វារ Taehyung ក៏ចូលមកក្នុងបន្ទប់របស់គេ ។“ឯងកំពុងតែធ្វើអី ?”
“ខ្ញុំកំពុងតែធ្វើប៉ារ៉ូលចម្រៀងប៉ុន្តែបងមានការអីមែនទេបងមិនទាន់គេងទេឬ ?”
“គឺនេះសម្រាប់ឯង”Taehyung ហុចប្រអប់ខ្មៅតូចមួយយកចេញពីក្រោយខ្នងរបស់គេ ។
“សម្រាប់ខ្ញុំឬ ?”
“បងមិនដឹងថាឯងចូលចិត្តវាឬអត់ទេ”
“អូ..អរគុណ Hyung”
“Happy Birthday ណា Jungkook”
“បាទ! ប៉ុន្តែក្រែងបងថាបងរវល់មែនទេ ?”
“ប្រាកដហើយខ្ញុំរវល់ប៉ុន្តែខ្ញុំធ្វើវារួចហើយក៏មកចួបឯង”
“អូអរគុណបងម្តងទៀតសម្រាប់វា”
“អ្ហឹម..បើអ៊ីចឹងឯងធ្វើវាបន្តទៅបងទៅបន្ទប់ហើយ”
“ឈប់សិន Hyung!”
“ឯងមានអី ?”
“បងគេងទីនេះបានទេ ?”
“មិនបានទេ”
“ណាចាត់ទុកថាជាការដូរសម្រាប់ថ្ងៃនេះបានទេ ?”
“Camera ឯងមិនមើលទេហ្ហេស៎ ?”
“មិនអីទេក្នុងបន្ទប់គេងគ្មានឯណា”
“បងមិនចង់រំខានការធ្វើប៉ារ៉ូលចម្រៀងរបស់ឯងនោះទេ Jungkook”
“បងធ្វើវាជាមួយខ្ញុំទៅអ៊ីចឹងនឹងបានជាគ្នា”
“ហេតុអីក៏ចចេសម្លេះ ?”
“ព្រោះបងទេតើ..ណាគេងទីនេះហើយធ្វើប៉ារ៉ូលចម្រៀងជាមួយគ្នា”
“អាក៏បានដែរ”
ដោយខ្ចិលប្រកែក Taehyung ក៏ស្របតាមនាយគេចូលទៅអង្គុយលើកៅអីមើលប៉ារ៉ូលចម្រៀងដែល Jungkook បានរៀបចំឯនាយឃើញបែបនេះក៏លួចញញឹមបន្តិចទើបចូលទៅអង្គុយជិត Taehyung ដែរ ។
“ឯងរៀបវារួចហើយមែនទេ ?”
“តាមពិតទៅនៅទេ Hyung ខ្ញុំត្រូវយកវាទៅច្រៀងនិងរៀបវាឲល្អជាងនេះទៀតសិន”
“អូពិបាកឯងហើយ”
“មិនអីទេខ្ញុំពេញចិត្តតែបងមិនជូនពរខ្ញុំទេឬ ?”
“ជូនពរអីមិនបាច់ទេ”
“ចុះបើគេចាំបង ?”
“អ្នកណាចាំបងធ្វើបែបនេះរាល់ឆ្នាំតើ មួយឆ្នាំអត់មួយឆ្នាំមានក៏បានម្យ៉ាងបងកំពុងនៅជាមួយឯងទេតើ”
“មិនអីទេ”Jungkook ញញឹមហើយពួកគេក៏បន្តធ្វើប៉ារ៉ូលចម្រៀងជាមួយគ្នារហូតដល់យប់ជ្រៅទើបចូលទៅគេងលើគ្រែជាមួយគ្នា ។
“ខ្ញុំនឹងឱបបងបានទេ ?”
“អ្ហឹមឯងក៏ដឹងថាខ្ញុំត្រូវតែមានអ្វីឱបទើបគេងលក់”Taehyung សម្លក់ហើយក៏បិទភ្នែកគេង Jungkook សើចហើយក៏សសៀរមកជិតខ្លួនប្រាណរបស់ Taehyung មុននឹងលើកដៃឱបគេជាប់រួចក៏បិទភ្នែកគេងទៅជាមួយគ្នា ។ 🌷💕
The End ។