🤍 Don't forget me 🤍

97 14 0
                                    

    Episode:5

  គ្រប់គ្នានៅរង់ចាំមុខបន្ទប់សង្គ្រោះបន្ទាន់ ដោយម្នាក់ៗស្ងៀមស្ងាត់មិននិយាយស្ដី ឮតែខ្យល់ដកដង្ហើម តែទឹកមុខពួកគេក្រៀមក្រំ ព្រោះបារម្ភពីអ្នកនៅខាងក្នុង។

ទ្វារបន្ទប់ត្រូវបានបើកដោយស្នាដៃលោកដុកទ័រវ័យចំណាស់ដោយមានក្រុមគ្រូពេទ្យពីរ បីនាក់ទៀត។

«លោកប៉ាខ្ញុំគាត់យ៉ាងម៉េចហើយ??»យ៉ូនហ្គី ប្រញាប់ក្រោកឡើង សួរដំណឹងឪពុកភ្លាម ដោយគ្រាន់តែឮសម្លេងបើកទ្វាបន្ទប់

«ជំងឺបេះដូងរបស់គាត់វាបានដល់ដំណាក់កាលចុងក្រោយហើយ ខ្ញុំក៏ធ្លាប់ណែនាំឲ្យគាត់ទទួលការវះកាត់ដែរ តែគាត់បដិសេធ ពេលនេះពួកយើងមិនអាចជួយបានទេ សុំចូលរួមសោកស្ដាយផង»លោកគ្រូទាំងអស់ដើរចេញទៅ យ៉ូនហ្គី អស់ជំហរដួលអុកគូទក្រឹប!!នឹងឥត តែបាន ជុងហេ មកជួយគ្រាហ៍នាយឡើងវិញ។ អណ្តាតរឹងថ្កល់ហាស្ដីលែងចេញ ទឹកភ្នែកកូនប្រុសស្រក់តក់ នាយភាំងបន្តិចពេលឮដំណឹងនេះ

«លោកប៉ា...លោកប៉ាមានជំងឺបេះដូង?? ហេតុអីខ្ញុំមិនបានដឹងអីសោះចឹង!! ហេតុអីមិនប្រាប់យើង!!? ហេតុអី??»
យ៉ូនហ្គី ច្រឡោតភ្លាមស្ទុះទៅចាប់ក្របួច.កអាវ ជុងហេ ទឹកមុខនាយប្រែជាក្រហម ទឹកភ្នែកនៅបន្តស្រក់ គេជាកូនដែលអាក្រក់និង គ្មានបានការបំផុត មិនអាចដឹងសូម្បីតែសុខទុក្ខប៉ារបស់ខ្លួន!

«គឺលោកម្ចាស់បញ្ជាមិនឲ្យប្រាប់អ្នកប្រុសទេ!!»ជុងហេ ព្យាយាមបកស្រាយប្រាប់អ្នកប្រុស ពេលនេះនាយទាញ.កអាវគេស្ទើររហែកទៅហើយ!

«ហឹុក...ហឹុកៗ»សម្លេងដង្ហក់ ជីមីនយំស្ទើរលែងចេញសម្លេង នាយយំខ្លាំងតាំងពីឮដំណឹងភ្លាម

«ហ្ហឹស!! វាសមចិត្តឯងហើយមែនទេ អាមនុស្សបោកប្រាស់!!!»យ៉ូនហ្គី បង្វែរអារម្មណ៍ទៅកាន់ ជីមីន វិញដោយគ្រាន់តែឮសម្លេងដង្ហក់អម្បាញ់មិញ នាយប្រញាប់ចូលមកកន្រ្ទាក់ដៃ ជីមីន សម្លុតថាឲ្យគេខ្លាំងៗ ហេតុអីនាយនៅបន្ទោសគេទៀត?? មិនឃើញទឹកភ្នែកពីការកើតទុក្ខរបស់គេទេឬ??

នៅក្នុងបន្ទប់ពិគ្រោះជំងឺ មានបុរសវ័យចំណាស់ស្របាលគ្នាពីរនាក់ កំពុងអង្គុយទល់មុខគ្នា។

🤍 Don't forget me 🤍Where stories live. Discover now