🤍 Don't forget me 🤍

114 16 4
                                    

Episode:13

«លោកត្រឡប់ទៅវិញទៅ!»ជីមីន ងាកមុខចេញសឹមប្រាប់ទៅនាយ
«មិន!!! បើឯងមិនទៅខ្ញុំក៏មិនទៅដូចគ្នា! ខ្ញុំនឹងគេងនៅទីនេះដែរ!»យ៉ូនហ្គី ប្រកែក
«មិនបាន!!! លោកមិនអាចគេងនៅទីនេះបានទេ??»ជីមីន ប្រញាប់ងាកមកប្រកែកថែមទាំងធ្វើមុខមាំដាក់ តែនាយម្នាក់នេះមិនដឹងញាំុអីខុសទេ មិនញិនសោះមានតែឌឺថែម
«ហេតុអីមិនបាន??? ឬឯងមានអីលាក់លៀម?»
«ខ្ញុំគ្មានទេ!! ប៉ុន្តែលោកមិនអាចគេងនៅទីនេះទេ ឆាប់ទៅវិញទៅ!»
«មិនដឹងទេ! ខ្ញុំសម្រេចចិត្តហើយមិនប្ដូរទេ!...ហឹុុម...ឃ្លានណាស់នៀក៎!!...រកទៅញ៉ាំបាយសិន!»នាយសង្ហារធ្វើមុខច្រឡើមដាក់ ថែមទាំងញញឹមញញែមកំហូចរួចទើបដើរចូលទៅក្នុងផ្ទះមុន។ ថ្ងៃនេះនាយម្នាក់នេះចម្លែកណាស់ធ្វើខ្លួនខុសប្រក្រតី ចេះញញឹមនិយាយហាក់លេងសើចខ្លះ នៅមានចរិតញិញ៉ក់ដូចកូនក្មេងធ្វើឲ្យ ជីមីន ចងចិញ្ចើមឆ្ងល់់នឹងនាយដែលចរិកប្រែលឿនជាងអាកាសធាតុ!
«គេកើតថី?? ធ្វើខ្លួនប្លែកៗមិនសមជាគេកាលពីម្សិលមិញសោះ!!»ជីមីន អេះក្បាលបែបមនុស្សមានចម្ងល់ពេញខួរ គេគ្រវីក្បាលបោះចោលរាល់ចម្ងល់ទាំងអស់ចេញសឹមដើរចូលក្នុងផ្ទះដែរ។
«ជីមីន ចូលមកកូនពួកយើងទើបចាប់ផ្ដើមញាំតែប៉ុណ្ណោះ!»អ្នកស្រីផាកបក់ដៃហៅកូនប្រុសដែលទើបនឹងមកដល់ ជីមីន ញញឹមងក់ក្បាលតបវិញសឹមចូលទៅអង្គុយក្បែរប្អូនប្រុសចំណែក យ៉ូនហ្គី គឺអង្គុយទល់នឹងមុខគេ
«ម៉ាក់ថ្ងៃនេះធ្វើម្ហូបច្រើនម្លេះ??»ជីមីន លើកចិញ្ចឹមសួរម៉ាក់ព្រោះថាអាសឹងតែពេញតុទៅហើយ
«គឺថាដោយសារតែលោក យ៉ូនហ្គី ក៏នៅញាុំដែរ ចឹងហើយម៉ាក់ចង់ទទួលឲ្យបានសមរម្យបន្តិច ណាមួយគាត់ក៏មកផ្ទះយើងលើកទីមួយដែរ»គាត់ផ្ដល់ចម្លើយដោយញញឹម មិនភ្លេចងាកមកមើល យ៉ូនហ្គី ផង ជីមីន ងើបប្រឈមនឹង យ៉ូនហ្គីដែលកំពុងតែសម្លឹងមកគេដូចគ្នា ទាំងពីរនាក់មុខមិនស្វាគមន៍គ្នាសោះ សុទ្ធតែមាំមិនញញឹមអីបន្តិច!
«តោះ!!ឆាប់ញទៅ បើត្រជាក់អស់មិនឆ្ងាញទេ»អ្នកស្រីផាក ពោលឡើងកាត់ផ្ដាច់ក្រសែភ្នែកពីរគូរឲ្យមកចាប់អារម្មណ៏នឹងអាហារលើតុវិញ។
«ជីមីន-ហា៎!! លោកយ៉ូនហ្គី ក៏ថាចង់គេងនៅទីនេះដែរ ចឹងកូនឲ្យគាត់គេងជាមួយផងណា៎ ព្រោះម៉ាក់គេងជាមួយ ជីស៊ុងហើយ»គាត់ក៏និយាយស្របពេលគ្រប់គ្នាកំពុងតែញាំុបាយ ជីមីន ដាក់ស្លាបព្រាចុះសម្លឹងមុខ យ៉ូនហ្គី ដែលគិតតែពីឈ្ងោកញាំុមិនខ្វល់នឹងម៉ាក់កូនគេពីរនាក់នេះដែលកំពុងនិយាយដើមនាយសោះ នេះនាយជម្រាបអ្នកម៉ាក់រួចហើយឬ??
«បាទម៉ាក់!»ជីមីន ធ្លាក់ទឹកមុខចុះ នៅផ្ទះជាមួយគ្នាគេសឹងដាច់ខ្យល់ម្ដងៗ ចុះទម្រាំតែគេងបន្ទប់រួមគ្នាទៀតប្រាកដណាស់គេនឹងប្រេះទ្រូងស្លាប់មិនខាន!!
ពេលយប់....
ជីមីន នៅក្នុងបន្ទប់គេងដែលមានកម្រាលពូកក្រាលផ្ទាល់នឹងឥដ្ឋ។ ទោះជីវិតគេនៅទីក្រុងរស់ដូចជាហង្សក៏ដោយ ប៉ុន្តែបើឲ្យប្រៀបធៀបនឹងការរស់នៅផ្ទះតូចជាមួយម៉ាក់នឹងប្អូនតែមានសេចក្តីសុខ គេសុខចិត្តរស់នៅទីនេះល្អជាងត្បិតថាលំបាកបន្តិចមែន ប៉ុន្តែគេសប្បាយចិត្តណាស់!!
ក្រាក...
សម្លេងបើកទ្វារបង្ហាញឲ្យឃើញកាយសង្ហាក្នុងឈុតអាវរលុងធំ ពិតណាស់វាគឺជាអាវរបស់ប៉ា ជីមីន ដែលអ្នកស្រីផាកបានយកមកឲ្យនាយផ្លាស់ ព្រោះពេលមកនាយមិនបានត្រៀមអ្វីទេដោយហេតុថាគ្មានគម្រោងនឹងគេងនៅទីនេះឡើយ!!
«ហឹុស....»ជីមីន ងាកបែរខ្នងដាក់នាយក៏លួចអស់សំណើចពេលឃើញនាយស្លៀកឈុតនោះទៅវាធំណាស់ដៃអាវហួសដៃ ជើងខោហួសជើងដល់ថ្នាក់នាយដើរផងលើកផង
«សើចស្អី???»ប្រុសមុខក្រម៉ូវចោតសួរទាំងក្រោធក្នុងចិត្ត
«ទេ! ខ្ញុំមិនបានសើចទេ!»ជីមីន ភ្ញាក់បន្តិចសម្រួលទឹកមុខមាំវិញសឹមបែរមកប្រឈមនឹងនាយ
«កុហក!!! ឯងសើចយើងច្បាស់ណាស់ ស្មាឯងឡើងញ័រ!»នេះជាសញ្ញាដែលនាយអាចដឹងថាគេប្រាកដជាសើចនឹងនាយ
«ន៎ែលោក!!! គិតថាខ្លួនលោកមានចំណុចណាដែលកំប្លែងធ្វើឲ្យខ្ញុំសើចនោះ !?»
«ក៏...ឯងសើចដែលយើង..ស្លៀកខោអាវបែបនេះនោះអី!!»នាយឆ្លើយរដាក់រដុប ថែមទាំងលើកឈុតលើខ្លួនបង្ហាញគេទៀត
«ហើយវាយ៉ាងម៉េចគ្រាន់តែស្លៀកឈុតបែបនេះ??»
«ចុះមិនឃើញទេឬថាវាអាក្រក់មើលប៉ុណ្ណា??»ប្រុសឆ្លើយទាំងមុខក្រញូវខ្លាំងហាក់ស្អប់ខ្ពើមនឹងរបស់លើខ្លួន
«មានទៅអាក្រក់មើលឯណា...ឬក៏មកពីលោកគិតថាវាមិនសាកសមនឹងលោកដោយសារតែវាមិនមែនជារបស់ដែលថ្លៃមិនមានម៉ាកយីហោច្បាស់លាស់!??»ជីមីន សម្លឹងមុខនាយចំនិយាយមិនទាក់អីបន្តិច ត្បិតអីនាយម្នាក់នេះក៏ជាមនុស្សដែលហាយសូមិនត្រូវធាតុជាមួយរបស់ដែលថោកគ្មានគុណភាពបែបនេះ! យ៉ូនហ្គី ស្ងាត់បន្តិចសឹមតបវិញហីៗតាមចរិកនាយពេលនេះ÷
«ក៏ពិតមែនហើយ!! របស់អន់ៗសង្ស័យតែស្លៀកហើយគេងមិនលក់ទេយប់នេះ!!»នាយឆ្លើយហីៗព្រងើយហាក់មិនរអាទឹកចិត្តម្ចាស់ផ្ទះដែលចិត្តល្អទទួលអាហារ ការស្នាក់នៅថែមទាំងឲ្យខោអាវស្លៀកទៀត! ជីមីន ទឹកមុខសាបរលាបក្រោយឮសម្ដីនាយ សឹមបន្តនិយាយ÷
«បើអញ្ជឹងលោកមិនចាំបាច់គេងនៅទីនេះទេ ត្រឡប់ទៅវិញទៅ ព្រោះថាសូម្បីតែកម្រាលពូកនេះក៏ម៉ាក់ខ្ញុំទិញរបស់ជជុះមកដែរ ខ្លាចថាកាន់តែធ្វើឲ្យលោកមិនស្រួសលើសដើម!»មិនបានប្រើពាក្យគម្រោះគម្រើយព្រោះតែខឹងដែលគេប្រើសម្ដីមិនសមរម្យដាក់ឡើយ ជីមីន ថែមទាំងឆ្លើយឆ្លងនឹងនាយដោយពាក្យសម្ដីស្រាលធម្មតាហាក់គ្មានអ្វីឲ្យកើតក្ដីក្រហាយក្នុងចិត្ត!
«ផាក ជីមីន កំពុងផ្គើនមែនទេ???»យ៉ូនហ្គី ស្ទុះវឹងទៅកញ្ឆក់ដៃតូចថែមទាំងច្របាច់ខ្លាំង ទឹកមុខនាយក្រហមព្រោះភ្លើងកំហឹងដែលកំពុងកើនឡើងលើសមួយរយអង្សា
«ខ្ញុំមិនបានផ្គើន..គ្រាន់តែចង់ផ្ដល់យោបល់ល្អឲ្យលោកប៉ុណ្ណោះ បើលោកគិតថាខ្ញុំផ្គើនលោកនោះ ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ!»ជីមីន នៅតែរក្សាខ្លួនឲ្យធម្មតាហាក់មិនឈឺក្រហាយនឹងកដៃដែលត្រូវនាយច្របាច់ឡើងក្រហមដូចឈាម
«ហឹុស!! ផាក ជីមីន យើងដឹងពីឯងច្បាស់ណាស់ ឯងនេះមិនត្រឹមតែល្បិចកលច្រើនទេ ថែមទាំងពូកែខាងមាយាទៀត កុំសង្ឃឹមថាយើងនឹងជឿជាក់ឯងនោះ!!!»នាយសង្ហារដូរសព្វនាមហៅខ្លួនឯងភ្លាមនាយគ្រវាត់ដៃ ជីមីន ចេញមួយទំហឹងសឹមដើរទៅដាក់ខ្លួនគេងលើកម្រាលពូកបែរខ្នងទៅម្ខាងទាំងនៅបៀមកំហឹងពេញទ្រូង!
ជីមីន ព្រិចភ្នែកញាប់ៗទឹកមុខមិនប្រែសោះឡើយ គេមិនបានស្រក់ទឹកភ្នែកនោះទេ ព្រោះគេសន្យាថាដើម្បីគ្រួសារគេនឹងមិនទន់ខ្សោយនោះទេ គេនឹងរឹងមាំរហូតទៅ!

🤍 Don't forget me 🤍Where stories live. Discover now