Episode:12
ព្រះអាទិត្យបានរះបំភ្លឺឡើងស្វាគមន៍ថ្ងៃថ្មី អាកាសធាតុអំណោយផលល្អមេឃស្រឡះពណ៌ខៀវស្រស់ រាងកាយសង្ហាសាកសមនឹងសម្លៀកបំពាក់ជាអគ្គនាយកក្រុមហ៊ុន ប្រុសមានដំណើរស្វាហាប់ដើរចុះពីកជណ្តើរមកជាន់ខាងក្រោម។
«អ្នកប្រុសញាំុអាហារពេលព្រឹកសិនទេចា៎ស?»គ្រាន់តែនាយ យ៉ូនហ្គី ចុះដល់ភ្លាមអ្នកបម្រើស្រី យូរី ក៏ប្រញាប់រត់មកទទួលភ្លាម
«អូខេ!! ខ្ញុំញាំុសិនក៏បាន»
«អញ្ជើញអ្នកប្រុស!!»យ៉ូនហ្គី អង្គុយចុះនៅតុអាហារទូលាយដែលមានអាហារឆ្ងាញ់ច្រើនមុខតម្រៀបលើតុ ប៉ុន្តែអាហារច្រើនយ៉ាងនេះនាយញាំុម្នាក់ឯងអស់ដែរ???
«អ្នកប្រុស ជីមីន ប្រាប់ថាទៅលេងផ្ទះពីរ បីថ្ងៃទើបត្រឡប់មកវិញ!!»អ៊ំចាងនិយាយឡើងធ្វើឲ្យអាហារឆ្ងាញ់ដែលដាក់ក្នុងមាត់ប្រែរសជាតិភ្លាម យ៉ូនហ្គី ធ្វើហីដូចមិនខ្វល់ពីអ្វីដែលអ៊ំប្រាប់ ប៉ុន្តែក្នុងចិត្តរបស់នាយកំពុងតែនិយាយអ្វីក៏មិនដឹង!! ញ៉ាំបាយបានបន្តិច យ៉ូនហ្គី ក៏ក្រោកឡើងសារេខោអាវឲ្យរៀបរយបន្តិច
«ខ្ញុំទៅធ្វើការសិនហើយ!!»ថាតែប៉ុណ្ណេះនាយក៏ដើរចេញទៅបាត់
«អ៊ំហ៎ា!! អ៊ំគិតដូចខ្ញុំអត់?? អ្នកប្រុស យ៉ូហ្គី និងអ្នកប្រុស ជីមីន ដូចមិនសូវចុះសម្រុងគ្នាសោះ!»
«អ្ហឹម!! មែនតើ»
«អ្នកប្រុស ជីមីន ស្លូតបូតថែមទាំងមានទឹកចិត្តល្អទៀតផង ហេតុអ្វីក៏អ្នកប្រុស យ៉ូនហ្គី នៅមិនចូលចិត្តគាត់ចឹង?»
«យើងក៏មិនដឹងដូចគ្នា!»
«ខ្ញុំឧស្សាហ៍ឃើញអ្នកប្រុស ជីមីន ញញឹមដាក់និងនិយាយរកអ្នកប្រុស យ៉ូនហ្គីណាស់ ប៉ុន្តែអ្នកប្រុស យ៉ូនហ្គី វិញមិនសម្បីតែមើលមុខអ្នកប្រុស ជីមីន ផងហើយកាលពីយប់មិញពេលដែលអ្នកប្រុស ជីមីន ចេញពីបន្ទប់អ្នកប្រុស យ៉ូនហ្គី ខ្ញុំបានឃើញគាត់យំទៀតផង!»
«ពិតមែនហ្ហេស??»
«ចា៎ស!»
«ហឹម!! គួរឲ្យអាណិតអ្នកប្រុស ជីមីន ដែរនេះបើសិនជាលោកម្ចាស់នៅគឺមិនលំបាកចឹងទេ! ហឹម!! ធម្មតាមិនជាប់សាច់ឈាមនឹងគ្នាបែបនេះ គេមិនសូវរាប់រកទេ!»អ៊ំចាង រ៉ាយរ៉ាប់ផងដកដង្ហើមធំផងដូចជាទុក្ខព្រួយជាងសាមីខ្លួនគេទៀត
«អើ!! បានហើយឈប់និយាយដើមចៅហ្វាយ ឆាប់ប្រមូលចានទុកទៅ!»
«ចា៎សអ៊ំ!»
YOU ARE READING
🤍 Don't forget me 🤍
Short Story«ទោះពេលវេលាគន្លងទៅយូរយ៉ាងណាក៏ខ្ញុំនឹងចង់ចាំអ្នកជារៀងរហូតរហូត»